ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះវីរភាពកម្លាំងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមរាប់ម៉ឺនគ្រាប់នៅបាតទន្លេ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះវីរភាពកម្លាំងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមរាប់ម៉ឺនគ្រាប់នៅបាតទន្លេ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ បានបង្ហាញនូវក្ដីស្ញប់ស្ញែងចំពោះវីរភាពរបស់កម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការ ប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យនៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងពិធីសំណេះសំណាលរៀបចំនៅស្រុកលើកដែក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលទើបដឹកនាំប្រតិភូអន្តរក្រសួង ធ្វើដំណើរតាមអូប័រ ដើម្បីពិនិត្យ និងសួរសុខទុក្ខកម្លាំងប្រតិបត្តិការនៅកណ្ដាលទន្លេ បានចាត់ទុកបេសកកម្មនេះថា ការយកអាយុជីវិតប្ដូរយកសន្តិសុខ និងសុវត្ថិភាពជូនប្រជាជន និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ជាតិខ្មែរ ដែលឆ្លងកាត់សង្គ្រាម និងបន្សល់នូវគ្រាប់យុទ្ធភណ្ឌ រួមទាំងសំណល់ជាតិផ្ទុះទាំងលើដី ក្នុងដី និងក្រោមទឹក ស្ទើគ្រប់ទីកន្លែង។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា អត្រាពលរដ្ឋស្លាប់ […]

ព័ត៌មានជាតិ

នៅថ្ងៃត្រង់ទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋវៀតណាម  

នៅថ្ងៃត្រង់ទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋវៀតណាម រដ្ឋធានីហាណូយ : ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេស ឯកឧត្តម តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាឱកាសនេះ។ ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណថ្វាយ និងជូនចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍៤ចំណុច ច្រានចោលព័ត៌មានពីការកាត់ទឹកដី ៤ខេត្តទៅប្រទេសវៀតណាម

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍៤ចំណុច ច្រានចោលព័ត៌មានពីការកាត់ទឹកដី ៤ខេត្តទៅប្រទេសវៀតណាម អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ៕ #dolynews

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលប្រារព្វធ្វើឡើងនៅសាលកម្កល់សពថ្នាក់ជាតិ សម្តេចប្រធានព្រឹទ្ធសភា សម្តេច ឯកឧត្តម លោកជំទាវ បានអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong ជាលើកចុងក្រោយ និងជាការជូនដំណើរសព ឯកឧត្តម Nguyen Phu Trong។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម Nguyen […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី គ្រីស្ទីន បាកូ (Kristin Parco) ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងសុីជម្រៅអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជនទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធាន និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ អង្គការ IOM ដែលជួយជ្រោមជ្រែងឱ្យកម្ពុជា ទទួលបានជ័យលាភីទី៦ ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព […]

ព័ត៌មានជាតិ

នៅរសៀលម៉ោង 15.00នាទី ថ្ងៃទី23 ខែកក្កដា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

នៅរសៀលម៉ោង 15.00នាទី ថ្ងៃទី23 ខែកក្កដា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។   #dolynews

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលសម្រេចហាមឃាត់ការបើកកាស៊ីណូ នៅខេត្តចំនួន 2រួមមាន 1 . ខេត្តកែប 2 . ខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។

សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលសម្រេចហាមឃាត់ការបើកកាស៊ីណូ នៅខេត្តចំនួន 2រួមមាន 1 . ខេត្តកែប 2 . ខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។ #dolynews

ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ឬស្សីសាញ់ ជាទីគោរពស្រលាញ់រាប់អាន!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ឬស្សីសាញ់ ជាទីគោរពស្រលាញ់រាប់អាន! កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានទទួលព័ត៌មានមកថា មានអ្នកគ្រូមួយរូប បង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ឬស្សីសាញ់ ស្ថិតនៅស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង បានប្រើគណនីហ្វេសប៊ុកឈ្មោះ Da Ni បញ្ចេញមតិ (Comment) លើហ្វេសប៊ុកផេក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយបង្ហាញបំណងស្នើសុំអគារសិក្សា ចំនួន១ខ្នង មាន៣បន្ទប់។ ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្ស និងក្នុងនាមសម្ដេចក្រឡាហោម អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមទទួលយកសំណូមពរខាងលើ ដោយជាបឋមនេះ ខ្ញុំបានចាត់ ឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសុីធរកណ្ដាល ចុះសិក្សា​ដើម្បីឈានទៅសាងសង់អគារសិក្សានេះក្នុងពេលដ៏ឆាប់ខាងមុខ។ ក្នុងនាមអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកនាយក លោកគ្រូ អ្នកគ្រូ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល ជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាយក នាយិកា ក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្តីពីការរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ លើកំណាត់ផ្លូវ ជាតិលេខ1 ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីចំណុចត្រង់ព្រំប្រទល់រវាងរាជធានីភ្នំពេញ-ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តកណ្តាល-ខេត្តព្រៃវែង។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល ជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាយក នាយិកា ក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្តីពីការរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ លើកំណាត់ផ្លូវ ជាតិលេខ1 ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីចំណុចត្រង់ព្រំប្រទល់រវាងរាជធានីភ្នំពេញ-ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តកណ្តាល-ខេត្តព្រៃវែង។

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាស ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ដោយសម្រេចជាមួយយន្តការបន្ទាន់ចំនួន4 និងយន្តការបន្ត ដូចតទៅ!

សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាស ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ដោយសម្រេចជាមួយយន្តការបន្ទាន់ចំនួន4 និងយន្តការបន្ត ដូចតទៅ! #dolynews