នាព្រឹកថ្ងៃទី17 ខែមិថុនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ2 ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ #dolynews
Month: June 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសអូស្ត្រាលី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសអូស្ត្រាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេលមួយសប្ដាហ៍ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ នាអំឡុងទស្សនកិច្ចនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងមន្ត្រី នៃអង្គភាពពាក់ព័ន្ធវិស័យមហាផ្ទៃ និងទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនទៀត។ ក្នុងជំនួបជាមួយឯកឧត្តម Andrew Giles រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងបទពិសោធលើការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្តល់ទិដ្ឋាការ ព្រមទាំងបានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ […]
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពលោកឧត្តមសេនីយ៍ត្រី ហួយ សុផា
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពលោកឧត្តមសេនីយ៍ត្រី ហួយ សុផា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី ហួយ សុផា នាយរងផ្នែកកងកិត្តិយស នៃអង្គភាពការពារព្រះបរមរាជវាំង នាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោក ថែ ពន្លឺ និងកញ្ញា ថែ រក្សា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិល្ពាច ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ស សុខា […]
ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី7 ឆ្នាំ2024 “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”
ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី7 ឆ្នាំ2024 “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ខេត្តកណ្តាល : នាព្រឹកថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី7 ឆ្នាំ2024 ក្រោមប្រធានបទការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” នៅវិទ្យាស្ថាន ជាតិពហុបច្ចេកទេសតជោសែន ខេត្តកណ្តាល។ បច្ចុប្បន្នខេត្តកណ្តាល មានសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅក្នុងប្រព័ន្ធតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចុះឈ្មោះចូលរៀនតាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងតាមរយៈ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្តាល មានចំនួន 985នាក់ ក្នុងនោះសិស្សក្រីក្រ មានចំនួន 225នាក់ ជាមួយគ្នានេះ វិទ្យាស្ថាន ក៏បានបណ្តុះបណ្តាលដល់សិស្សទូទៅចំនួន 1790នាក់ ផងដែរ។ រដ្ឋបាលខេត្តកណ្តាល […]
កប៉ាលជីកព្រែកហ្វូណនតេជោ របស់ក្រុមហ៊ុន cccc water transportation consultants co.,ltd មកដល់កម្ពុជានឹងត្រៀមបើកការដ្ឋាន។
កប៉ាលជីកព្រែកហ្វូណនតេជោ របស់ក្រុមហ៊ុន cccc water transportation consultants co.,ltd មកដល់កម្ពុជានឹងត្រៀមបើកការដ្ឋាន។ ភ្នំពេញ : ព្រែកជីកហ្វូណនតេជោ និងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃចន្ទ ទី5 ខែសីហា ឆ្នាំ2024នេះ នៅត្រង់ចំណុចក្បាលព្រែក នៃព្រែកតាកែវ ស្ថិតក្នុងភូមិព្រែកតាកែវ ឃំុសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាប់ផ្លូវជាតិលេខ1។ យ៉ាងណាមិញប្រជាពលរដ្ឋកម្ពុជាសូមស្វាគមន៍កប៉ាល់ដែលមកដល់កម្ពុជាដើម្បីត្រៀមបើកសកម្មភាពជីកព្រែកហ្វូណនតេជោ របស់ក្រុមហ៊ុន cccc water transportation consultants co., ltd ដែលនាំមកសម្រាបស្ថាបនាគម្រោងព្រែកជីកហ្វូណនតេជោ កប៉ាល់ជីកព្រែកនេះ មានសមត្ថភាពអាចជីកដីបាន 6000មែត្រគូប ក្នុងរយៈ1ម៉ោង នឹងអាចជីកជម្រៅដល់ទៅ 35ម៉ែត្រផងដែរ កប៉ាល់នេះមានប្រវែង140 ម៉ែត្រ បន្ទាប់ពីបើកការដ្ឋានរួច ការចុះវាស់វែង និងចាប់ផ្តើមតាមទីតាំងទាំងអស់ក្នុងគម្រោង និងខ្សែរបន្ទាត់ទាំងអស់ ហើយប្រាក់សំណងទាំងអស់និងផ្តល់ជូនភ្លាមៗទៅកាន់ប្រជាជនរស់នៅក្នុងតំបន់ទាំងអស់ក្នុងគម្រោងប្រភព សុវណ្ណារុន្រ្ទងួន។ #dolynews
សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ 88ព្រះវស្សា យាងចូល 89ព្រះវស្សា។
សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ 88ព្រះវស្សា យាងចូល 89ព្រះវស្សា។ #dolynews
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី 14 រហូតដល់ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2024 នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី10% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី5% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10% ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា0,50ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា2,50ម៉ែត្រ៕
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី 14 រហូតដល់ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2024 នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី10% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី5% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10% ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា0,50ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា2,50ម៉ែត្រ៕ #dolynews
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំដុតបំផ្លាញគ្រឿងញៀន និងសារធាតុពាក់ព័ន្ធចំនួន 7,35តោន ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 នេះ ស្ថិតនៅភូមិសំរោង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំដុតបំផ្លាញគ្រឿងញៀន និងសារធាតុពាក់ព័ន្ធចំនួន 7,35តោន ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 នេះ ស្ថិតនៅភូមិសំរោង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ #dolynews
នារសៀលថ្ងៃទី13 ខែមិថុនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយតំណាងនគរបាលសហព័ន្ធអូស្ត្រាលី ដោយផ្តោតលើវិធីសាស្ត្រស៊ើបអង្កេត ការគ្រប់គ្រងសហគមន៍ និងទំនាក់ទំនងជាមួយសាធារណជន នៅទីស្តីការក្រសួងការបរទេស និងពាណិជ្ជកម្ម ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។ #dolynews