នាព្រឹកថ្ងៃទី 18 ខែឧសភា ឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ជាអង្គបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី4 ឆ្នាំ2024 ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល។ #dolynews
Month: May 2024
នាព្រឹកថ្ងៃសុក្រទី 17 ខែឧសភា ឆ្នាំ 2024 នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអនុញ្ញាឲ្យលោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
នាព្រឹកថ្ងៃសុក្រទី 17 ខែឧសភា ឆ្នាំ 2024 នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអនុញ្ញាឲ្យលោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ #dolynews
ខួបអនុស្សាវរីយ៍នគរបាលជាតិ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងកត់សម្គាល់អំពីការប្រែប្រួលរបៀបរបបធ្វើការ ព្រមទាំងឥរិយាបទជាវិជ្ជមានរបស់មន្រ្តី!
ខួបអនុស្សាវរីយ៍នគរបាលជាតិ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងកត់សម្គាល់អំពីការប្រែប្រួលរបៀបរបបធ្វើការ ព្រមទាំងឥរិយាបទជាវិជ្ជមានរបស់មន្រ្តី! អបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤! ក្នុងពិធីដែលប្រារព្ធឡើងយ៉ាងមហោឡារិក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរម្លឹកដល់គុណូបការៈបុព្វបុរស រៀមច្បង យុទ្ធជន យុទ្ធនារី នគរបាលជាតិ គ្រប់ជំនាន់ដែលបានតស៊ូឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគ្រស្មាញ នៃនិន្នាការសង្គម បង្កើតបាននូវសមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ក៏បានរម្លឹកចំៗ ឥស្សរជនជាអតីតថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា […]
សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ ពីវេទិកាអធិបតីនៃពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។ អង្គការយូនីសេហ្វ បានចាប់ផ្តើមធ្វើការដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ចាប់ពីឆ្នាំ២០១៨មក។ អង្គការអន្តរជាតិមួយនេះ បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិស័យសុខាភិបាល កម្មវិធីអាហារូបត្ថម្ភ វិស័យទឹកស្អាត និងអនាម័យ មានទំហំថវិកាសរុបជាមធ្យមក្នុងរង្វង់ ២០លានដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលាដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។ សិក្ខាសាលានាថ្ងៃនេះ គឺជាការបន្តបេសកកម្មរវាងយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយល់ដឹងកាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយអំពី អភិក្រមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ លើភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា […]
នៅរសៀលថ្ងៃទី15 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ដែលដឹកនាំដោយលោក តាវ គ័នហ្វឹង (TAO GUANFENG ) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅរសៀលថ្ងៃទី15 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ដែលដឹកនាំដោយលោក តាវ គ័នហ្វឹង (TAO GUANFENG ) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំប្រឹក្សាខេត្តលើកទី 60 ក្រោមអធិបតីភាពឯកឧត្តម នូ សាខន
ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំប្រឹក្សាខេត្តលើកទី 60 ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី 15 ខែឧសភាឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី60 ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខេត្ត៕ កិច្ចប្រជុំ បានផ្ដោតទៅលើរបៀបវារៈសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖ 1 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី59 របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី3។ 2 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងបាយការណ៍ប្រចាំខែមេសា ឆ្នាំ2024 ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល។ 3 – សេចក្តីរាយការណ៍អំពីលទ្ធផលការងារចុះបើកប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្ដឹងតវ៉ារបស់ការិយាល័យប្រជាពលរដ្ឋខេត្ត តាមបណ្តាឃុំ សង្កាត់ ក្នុងក្រុង ស្រុក ទាំង13 ទូទាំងខេត្ត […]