សម្ដេចអធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ក្នុងជំនួបសម្ដែងការគួរសម វិមានសន្តិភាព : នាព្រឹកថ្ងៃទី 8 ខែមេសា ឆ្នាំ 2024 នេះ ក្រុមហ៊ុន Sunwah Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1957 គ្របដណ្តប់លើផ្នែកចំនួន8 រួមមាន អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល និង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុននេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងកម្ពុជាផងដែរ។ នៅកម្ពុជា ក្រុមហ៊ុន Sunwah Group […]
Month: April 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញនិងលើកទឹកចិត្តយុវជនចាប់យកជំនាញឱ្យច្បាស់ ហើយភ្ជាប់ជានិច្ចនឹងឌីជីថល!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញនិងលើកទឹកចិត្តយុវជនចាប់យកជំនាញឱ្យច្បាស់ ហើយភ្ជាប់ជានិច្ចនឹងឌីជីថល! ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញនិងលើកទឹកឱ្យយុវជន បន្តការខិតខំរៀនសូត្រទាំងពីសាលារៀន សហគមន៍ សង្គមជាតិ និងពីបរិបទអន្តរជាតិ ដោយត្រូវចាប់យកជំនាញច្បាស់លាស់យ៉ាងហោចណាស់មួយ ហើយត្រូវតែអភិវឌ្ឍន៍ជំនាញនោះដោយភ្ជាប់នឹងសង្គមឌីជីថល។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រមិនមែនត្រឹមតែជាការខិតខំជាប្រចាំ និងគ្មានទីបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែមានគោលបំណងជាក់លាក់ ដើម្បីសម្រួចលើជំនាញដ៏ច្បាស់លាស់ក្នុងជីវិត ពីព្រោះទីផ្សារការងារបច្ចុប្បនិងទៅអនាគតនិយាយជារួម និងដោយឡែក តម្រូវការធនធានមនុស្សនៅតាមក្រសួងស្ថាប័នរដ្ឋ សុទ្ធតែបានផ្ដល់តម្លៃខ្ពស់ដល់អ្នកដែលមានជំនាញច្បាស់លាស់ ប្រកបដោយគុណវឌ្ឍិ សីលធម៌ និងគុណធម៌ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការបំពេញតួនានិងភារកិច្ច។ ក្នុងន័យនេះ និងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ជឿនលឿនរបស់សម្ដេចមហាបវរធិបតី […]
នាព្រឹកថ្ងៃទី7 ខែមេសា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី1 ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2023 និងលើកទិសដៅការងារបន្តឆ្នាំ2024 របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត។
នាព្រឹកថ្ងៃទី7 ខែមេសា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី1 ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2023 និងលើកទិសដៅការងារបន្តឆ្នាំ2024 របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត។ #dolynews
ប្រជាពលរដ្ឋជាច្រើនភូមិ ដង្ហើយឲ្យលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល ជួយអន្តរាគមន៍
ប្រជាពលរដ្ឋជាច្រើនភូមិ ដង្ហើយឲ្យលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល ជួយអន្តរាគមន៍ ភ្នំពេញ : តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានជាពលរដ្ផជាច្រើនរយគ្រួសារមិនពេញចិត្តចំពោះស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតបែកចាន មានដូចជាភូមិ ព្រៃក្រាយ ចំស្លែង ព្រៃភក្តី ចំការគួយ ប្របវត្ត និងភូមិនាៗជាច្រើនទៀតដោយសារក្រុមហ៊ុនទឹកស្អាតនេះមិនមានទំនួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួន។ យ៉ាងណាមិញរយះពេលថ្មីៗនេះពួកគាត់ក៍បានត្អូញត្អែរប្រាប់មកអ្នកសារព័ត៌មានថា ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មិនមានទំនួលខុសត្រូវចំពោះពួកគាត់នោះទេ ដោយពួកគាត់មានការខ្វះខាតទឹកប្រើប្រាស់សំរាប់ជីវិតរស់នៅប្រចាំថ្ងៃ ជាហេតុធ្វើអោយពិបាកជាខ្លាំងក្នុងការទៅរកប្រភពទឹកពីកន្លែងឆ្ងាយ ឬស្រះរួមភូមិ ហើយស្រះខ្លះក៍រីងស្ងួត នឹងទឹកល្អក់មិនអាចប្រើប្រាស់បាននោះទេ ។ សូមបញ្ជាក់ផងដែរថាដោយមូលហេតុបែបនេះហើយទើបពួកគាត់សំណូមពរដល់លោកអភិបាលស្រុកអង្គស្នួល គឺលោក ខុន សេរីរដ្ឋា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យនូវលទ្ធភាពរបស់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតបែកចាននេះផង។ ដូច្នេះដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានទឹកប្រើប្រាស់ប្រចាំថ្ងៃអោយបានគ្រប់គ្រាន់ជាចុងក្រោយពួកគាត់សង្ឃឹមថា លោកអភិបាលស្រុកអង្គស្នួល ក៍ដូចជា លោកអភិបាលខេត្តកណ្តាល នឹងមានដំណោះស្រាយអោយពួកគាត់មានទឹកប្រើប្រាស់ផង សូមអរគុណ។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣ មក ជាពិសេសក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ នេះ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះករណីបទល្មើសប្រព្រឹត្តដោយជនបរទេស ដែលនៅមានចំនួនតិចតួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងមានប្រសិទ្ធភាពផងដែរ។ បើតាមឯកឧត្តមអភិបាលខេត្ត គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ចំនួន ៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង ២ពាន់នាក់ ក្នុងនោះបណ្ដាញមេក្លោងជាជនបរទេស ត្រូវបញ្ជូនទៅតុលាការ […]
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានគោរពជម្រាបជូនឯកឧត្តមអភិបាលខេត្តស្វាយរៀង អំពីគោលបំណងនៃការចូលជួបសម្តែងការគួរសម គឺដើម្បីបង្ហាញវត្តមានថ្នាក់ដឹកនាំសមាគមខេត្ត ក្រុង ស្រុក នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្តក្នុងការចុះធ្វើសកម្មភាពសង្គម មនុស្សធម៌ បណ្តុះបណ្តាល និងការងារផ្សេងៗទៀត សំដៅបម្រើឱ្យផលប្រយោជន៍យុវជន ប្រជាជន ក្នុងខេត្តស្វាយរៀង ក៏ដូចជាសង្គមជាតិទាំងមូល។ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានបង្ហាញពីគោលបំណងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងដើម្បីចងក្រងអង្គភាពសារសារព័ត៌មាននានា […]