នាព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៉ីងកម្ពុជា នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង ទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
Month: March 2024
សេចក្តីប្រកាសព័ត៌មាន របស់ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌
សេចក្តីប្រកាសព័ត៌មាន របស់ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា តាមព័ត៌មានដែលទទួលបានពីស្ថាប័នមានសមត្ថកិច្ច, ករណីនេះ ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ តែករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។ កន្លងមក, តាមអ្វីដែលបានដឹង គឺ ស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។ សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ។ អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាប និងរងចាំចំណាត់ការបន្តរបស់អាជ្ញាធរមានសមត្ថកិច្ច! សូមអរគុណ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ! ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ដិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់បំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌនៃការប្រកួតកីឡាជាតិ ក៏ដូចជាការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ ប្រមុខក្រសួងមហាផ្ទៃ ក៏បង្ហាញក្ដីសង្ឃឹមថា ក្រោមការប្តេជ្ញាចិត្តដ៏មោះមុតក្នុងស្មារតីតែមួយ ថ្នាក់ដឹកនាំ មន្ត្រី កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងកាន់តែមានវឌ្ឍនភាព ទាំងផ្នែកធនធានកីឡាករ កីឡាការិនី និងហេដ្ឋរចនាសម្ព័ន្ធបម្រើឱ្យវិស័យកីឡា ការហ្វឹកហាត់ និងការប្រកួតក្នុងកម្រិតជាតិនិងអន្តរជាតិ។ យោងតាមសេចក្ដីរាយការណ៍ និងសេចក្ដីថ្លែងហេតុ លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលមាន ៨ជំពូក និង ១៩មាត្រា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលវិស័យកីឡា […]
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី26 ទិវាវប្បធម៌ជាតិ3មីនា 2024 ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី26 ទិវាវប្បធម៌ជាតិ3មីនា 2024 ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ខេត្តកណ្ដាល: នាព្រឹកថ្ងៃទី 25 ខែមីនា ឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី26 ទិវាវប្បធម៌ជាតិ 3មីនា ឆ្នាំ2024 ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ស្ថិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។ ទិវាវប្បធម៌ជាតិ3មីនា គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបាន លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរ គ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាម គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល […]
នាព្រឹកថ្ងៃទី 25 ខែមីនា ឆ្នាំ 2024 នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិ Wattay នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម Alounxai Sounnalath រដ្ឋមន្ត្រីអម និង ឯកឧត្តម Phoxay Khaykhamphithoune អនុរដ្ឋមន្ត្រីការបរទេស ព្រមទាំង ឯកឧត្តម Phouvong Vongkhamsao អភិបាលរងក្រុងវៀងចន្ទន៍ ។
នាព្រឹកថ្ងៃទី 25 ខែមីនា ឆ្នាំ 2024 នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិ Wattay នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម Alounxai Sounnalath រដ្ឋមន្ត្រីអម និង ឯកឧត្តម Phoxay Khaykhamphithoune អនុរដ្ឋមន្ត្រីការបរទេស ព្រមទាំង ឯកឧត្តម Phouvong Vongkhamsao អភិបាលរងក្រុងវៀងចន្ទន៍ #dolynews
ឯកឧត្តម អ៊ូ វណ្ណា ៖ ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់
ឯកឧត្តម អ៊ូ វណ្ណា ៖ ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបព្រះអសីតិមហាសាវ័ក ចំនួន ១០០អង្គ សម្ពោធសមិទ្ធផលនានា និងប្រគេនព្រះរាជក្រឹត្យតែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយសព្រះរាជ ប្រកាសនីយបត្រតែងតាំងទីប្រឹក្សាគណៈសង្ឃនាយក នៅវត្តសុវណ្ណគង្គារាមរហាត់ទឹក ស្ថិតក្នុងភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ វណ្ណា បានគូសបញ្ជាក់បន្តថា បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល បានរងផលប៉ះពាល់ពីវិបត្តិរាតត្បាតនៃជំងឺសកលកូវីដ-១៩ និងចុងក្រោយនេះដោយសារសង្គ្រាមដែលបានផ្ទុះឡើងនៅតាមតំបន់មួយចំនួនក្តី ក៏កម្ពុជាយើងនៅតែអាចឈរជើងបានយ៉ាងរឹងមាំ ទប់ទល់នឹងវិបត្តិព្យុះភ្លៀងជាសកល រួមទាំងវឌ្ឍនភាពដែលកម្ពុជាសម្រេចបាននាពេលកន្លងទៅនេះ មិនបានកើតឡើងដោយកត្តាចៃដន្យនោះឡើយ គឺបានមកដោយសារការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលបន្តវេនក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី […]
នាព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី2 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌល និងពិព័រណ៍កោះពេជ្រ។
នាព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី2 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌល និងពិព័រណ៍កោះពេជ្រ។ #dolynews