ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយមស្ដីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី6 រហូតដល់ថ្ងៃទី8 ខែមីនា ឆ្នាំ2024នេះ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយមស្ដីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី6 រហូតដល់ថ្ងៃទី8 ខែមីនា ឆ្នាំ2024នេះ 1 តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី៣០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។   2 តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។   3 តំបន់មាត់សមុទ្រ ៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី៣០% និងមានខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕   #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី6 ខែមីនា ឆ្នាំ2024 នេះ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូល រួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។

នៅព្រឹកថ្ងៃទី6 ខែមីនា ឆ្នាំ2024 នេះ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូល រួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជួយសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ!

ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជួយសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ! #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពី បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅតាមមណ្ឌលភូមិភាគទាំង៨

សេចក្តីជូនដំណឹង ស្តីពី បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅតាមមណ្ឌលភូមិភាគទាំង៨ -មណ្ឌលភូមិភាគទី២ (កំពង់ចាម, ត្បូងឃ្មុំ) ៖ គណបក្សប្រជាជនកម្ពុជា ៧អាសនៈ, គណបក្សឆន្ទៈខ្មែរ ១អាសនៈ -មណ្ឌលភូមិភាគទី៣ (កណ្ដាល) ៖ គណបក្សប្រជាជនកម្ពុជា ៥អាសនៈ -មណ្ឌលភូមិភាគទី៤ (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ឧត្ដរមានជ័យ, ប៉ៃលិន) ៖ គណបក្សប្រជាជនកម្ពុជា ៩អាសនៈ, គណបក្សឆន្ទៈខ្មែរ ១អាសនៈ -មណ្ឌលភូមិភាគទី៥ (តាកែវ, កំពត, កែប) ៖ គណបក្សប្រជាជនកម្ពុជា ៧អាសនៈ -មណ្ឌលភូមិភាគទី៦ (ព្រៃវែង, ស្វាយរៀង) ៖ គណបក្សប្រជាជនកម្ពុជា ៦អាសនៈ, គណបក្សឆន្ទៈខ្មែរ ១អាសនៈ -មណ្ឌលភូមិភាគទី៧ (កំពង់ស្ពឺ, កំពង់ឆ្នាំង, ពោធិ៍សាត់, កោះកុង, ព្រះសីហនុ) ៖ គណបក្សប្រជាជនកម្ពុជា ៩អាសនៈ -មណ្ឌលភូមិភាគទី៨ (កំពង់ធំ, […]

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី5 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារវត្តមានរបស់មន្ត្រីនគរបាលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំសម្ដេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី5 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារវត្តមានរបស់មន្ត្រីនគរបាលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំសម្ដេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

ព្រឹកថ្ងៃអង្គារ ទី៥ មីខែនា ឆ្នាំ២០២៤នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោក Enrique Razon ប្រធានក្រុមហ៊ុន International Container Terminal Service, Inc. (ICTSI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ព្រឹកថ្ងៃអង្គារ ទី៥ មីខែនា ឆ្នាំ២០២៤នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោក Enrique Razon ប្រធានក្រុមហ៊ុន International Container Terminal Service, Inc. (ICTSI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ICTSI គឺជាក្រុមហ៊ុនពហុជាតិ និងអន្តរជាតិដ៏ធំបំផុតមានមូលដ្ឋាននៅប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយប្រកបអាជីវកម្មលើវិស័យគ្រប់គ្រងកំពង់ផែ ដោយមានប្រតិបត្តិការអាជីវកម្មនៅអាស៊ីប៉ាស៊ីហ្វិក អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយក្រុមហ៊ុននេះត្រូវបានជាប់ចំណាត់ថ្នាក់ជាស្ថានីយកុងតឺន័រធំជាងគេទី៨។ បន្ថែមពីនេះក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មអភិវឌ្ឍ គ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងសេវាគ្រប់គ្រងថែទាំ និងដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុន ICTSI ក៏បាននឹងកំពុងពង្រីកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យកំពុងផែ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តមុនីរង្សីរតនារាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តមុនីរង្សីរតនារាម នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តមុនីរង្សីរតនារាម ហៅវត្តម្រុំខាងជើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃថ្ងៃទី4 ខែមីនា ឆ្នាំ2024នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការគាំពារវិនិយោគនិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ

នាព្រឹកថ្ងៃថ្ងៃទី4 ខែមីនា ឆ្នាំ2024នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការគាំពារវិនិយោគនិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលា ស្ដីពីការគាំពារវិនិយោគនិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។ “វិស័យមូលបត្រ គឺជាឧបករណ៍ហិរញ្ញវត្ថុមួយ សម្រាប់វិនិយោគិន យកទៅប្រើប្រាស់ក្នុងការវិនិយោគ គម្រោងជាក់លាក់ណាមួយ ដោយផ្តល់ជាផលកម្រៃហិរញ្ញវត្ថុ ការប្រាក់ ឬភាគលាភផ្សេងៗ ក្រោមការត្រួតពិនិត្យរបស់និយ័តករមូលបត្រកម្ពុជា ដែលស្រដៀងនឹងវិស័យធនាគារ ឬក្រុមហ៊ុនធានារ៉ាប់រង ជាដើម។ជាគោលការណ៍ ប្រសិនបើវិស័យនេះ ត្រូវបានអនុវត្តដោយត្រឹមត្រូវតាមនិយាមហិរញ្ញវត្ថុ និងក្របខណ្ឌច្បាប់ វានឹងផ្តល់នូវប្រភពទុនក្នុងស្រុកមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលសមស្របសម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងទីផ្សារ”៕ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុន ក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ ប្រទេសផងដែរ ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ ។ #dolynews