ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ដោយកំណត់យក ថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ដោយកំណត់យក ថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី7 លើកទី2 នៅសាលានគរបាលជាតិភូមិភាគ1 ខេត្តស្ទឹងត្រែង។

នាព្រឹកថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី7 លើកទី2 នៅសាលានគរបាលជាតិភូមិភាគ1 ខេត្តស្ទឹងត្រែង។   #dolynews

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច…..

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច….. ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្និបាតគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច, ម្យ៉ាង ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលក្រសួងសម្រេចបាន នៅឆ្នាំមុនៗ និង ម្យ៉ាងទៀត, ស្វែងយល់កាន់តែច្បាស់ និងលើកកម្ពស់ការចូលរួមអនុវត្តកម្មវិធី កែទម្រង់ស៊ីជម្រៅនៃវិស័យអធិការកិច្ច សំដៅជំរុញវិស័យនេះ ឱ្យឆ្លើយតបបានកាន់តែប្រសើរ, ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេល ទៅនឹងការវិវត្តនៃស្ថានភាពនយោបាយ, សង្គម និង សេដ្ឋកិច្ច, ទាំងនៅកម្ពុជា, តំបន់ និងសកល។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលក្រសួងសម្រេចបាននៅឆ្នាំ ២០២៣ កន្លងទៅ។ ជាការពិតជោគជ័យទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែវាកើតចេញពីកិច្ចខិតខំ […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀត នៅរាជធានីភ្នំពេញ ដែលជាករណីទី១០…….

សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀត នៅរាជធានីភ្នំពេញ ដែលជាករណីទី១០…….   #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២២-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។   ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៨-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ⁃ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-១៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។   ៣-តំបន់មាត់សមុទ្រ ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី ⁃ រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ម៉ែត្រ៕   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញប្រគល់អំណោយ និងរៀបចំអាហារសាមគ្គី នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញប្រគល់អំណោយ និងរៀបចំអាហារសាមគ្គី នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារគថ្លង់ នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ស្ថិតក្នុងក្រុងបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ សម្រាប់ផ្គត់ផ្គង់ជីវភាព និងប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សារៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៥ ក្រសួងស្ថាប័នទៀត។

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សារៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៥ ក្រសួងស្ថាប័នទៀត។ ភ្នំពេញ: នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៥ រួមមានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, និងអង្គភាពប្រឆាំងអំពើពុករលួយ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំតំណាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, រួមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូបរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងពាក់ព័ន្ធ សរុបចំនួនប្រមាណ ១២០នាក់។ កិច្ចប្រជុំបានដំណើរការទៅដោយ ការធ្វើរបាយការណ៍ […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF’)ថ្នាក់ក្រុង-ស្រុក

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF’)ថ្នាក់ក្រុង-ស្រុក ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃចន្ទ ទី 12 ខែកុម្ភៈ ឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF’)ថ្នាក់ក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ស្ថិតនៅសាលប្រជុំសាលាខេត្ត៕ “ចំពោះស្ថានភាពទឹកស្អាត និងអនាម័យខេត្ត កណ្តាល ទំរាំបានឈរនៅលំដាប់ខ្ពស់ដូចសព្វថ្ងៃនេះ គឺមិនអាច កាត់ផ្តាច់ចេញបានពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការដៃគូបានឡើយ។ ប្រសិនបើគ្មានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធទេ នោះរដ្ឋបាលខេត្ត ជាពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ដែលធ្វើលើការងារទឹកស្អាត និងអនាម័យនេះ គឺពិតជាមិនអាចធ្វើតែឯកឯងបានជោគជ័យនោះទេ ហើយជាពិសេស ប្រហែលមិនអាចសម្រេចបានជាខេត្ត ODF និង ODF+ ដូចសព្វថ្ងៃនេះទេ”។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមប្រកាសជាឱឡារិកថា ខេត្តកណ្តាលបានសម្រេចជាខេត្ត បញ្ចាប់ ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ផ្ទៃក្នុង ចាប់ពីពេលនេះតទៅ។ កិច្ចប្រជុំថ្ងៃនេះ […]

ព័ត៌មានជាតិ

ឯកឧត្តម វី សំណាង បានបញ្ចប់​ការ​អនុញ្ញាត​បើក​អាជីវកម្ម​ឆ្នោត​ឡូតូ ល្បែងផ្សងសំណាង និងចាត់វិធាន​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ។

ឯកឧត្តម វី សំណាង បានបញ្ចប់​ការ​អនុញ្ញាត​បើក​អាជីវកម្ម​ឆ្នោត​ឡូតូ ល្បែងផ្សងសំណាង និងចាត់វិធាន​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញលិខិតមួយច្បាប់ជម្រាបជូនអភិបាលក្រុង និង​ស្រុកទាំងអស់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឱ្យបញ្ឈប់ ឬបញ្ចប់​ការ​អនុញ្ញាត​បើក​អាជីវកម្ម​ឆ្នោត​ឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែល​វិធានការ​ដ៏​ម៉ឺងម៉ាត់​នេះ គឺតាមការចាំបាច់របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺលេខ ០៨៩/២៤ សជណ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្មួយៗកុមារ គរ ថ្លង់ នៅវិទ្យាល័យអប់រំពិសេស ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាព្រឹកថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្មួយៗកុមារ គរ ថ្លង់ នៅវិទ្យាល័យអប់រំពិសេស ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ #dolynews