ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ( AmCham Cambodia) ក្នុងជំនួបសម្ដែងការគួរសម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ( AmCham Cambodia) ក្នុងជំនួបសម្ដែងការគួរសម។ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពការងារមួយចំនួនរបស់ AmCham Cambodia ដែលរួមមាន […]

ព័ត៌មានជាតិ

មន្ត្រីជំនាញខេត្តស្វាយរៀង ចាប់បានសាច់បង្កកចំនួន៤កុងទឺន័រ ជាច្រើនតោន មិនត្រូវស្ដង់ដាមួយចំនួន នៅថ្ងៃទី៣១ ខែមករា នេះ។

មន្ត្រីជំនាញខេត្តស្វាយរៀង ចាប់បានសាច់បង្កកចំនួន៤កុងទឺន័រ ជាច្រើនតោន មិនត្រូវស្ដង់ដាមួយចំនួន នៅថ្ងៃទី៣១ ខែមករា នេះ។ ស្វាយរៀង លោក ហៀង តារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ «ក.ប.ប» ខេត្តស្វាយរៀង បានBTVនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ នេះថា សាច់បង្កក ដែល មន្ត្រី ជំនាញចាប់ ឃាត់រក្សាទុក ក្រោយក្រុមឈ្មួញនាំចូលតាមភូមិសាស្ត្រខេត្តស្វាយរៀង បច្ចុប្បន្ន ត្រូវ បាន រក ឃើញ ចំណុច ខ្វះខាតមួយចំនួន រួមមានឯកសារពាក់ព័ន្ធបញ្ជាក់ពីគុណភាពសាច់បង្កក លិខិត អនុញ្ញាតនាំចូល ពិសេស សីតុណ្ហភាពមិនគ្រប់គ្រាន់ដើម្បីរក្សាគុណភាពសាច់ ពោល គឺ មិន ត្រូវ ស្តង់ដា។ មន្ត្រីជំនាញបានឱ្យដឹងថា សាច់បង្កកចំនួន ៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែនខេត្ត ស្វាយរៀង ចូលមកស្រុករមាសហែក ។ តែទោះជាយ៉ាងណាក៏ដោយ ជំនាញមិន ទាន់ ផ្ដល់ ព័ត៌មាន […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Yoshihisa Suzuki ប្រធានគណ:កម្មាធិការ សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន សម្ដែងការគួរសម

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Yoshihisa Suzuki ប្រធានគណ:កម្មាធិការ សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន សម្ដែងការគួរសម នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានសម្ដែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី […]