សេចក្ដីជូនដំណឹង ស្ដីពីបញ្ជីរាយនាមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ស្ម័គ្រចិត្តចូលរួមផ្ដល់សេវាការពារក្ដី ដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូម ជូននូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ស្ម័គ្រចិត្តផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សូមបញ្ជាក់ថា ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ។ ដើម្បីទទួលព័ត៌មានពាក់ព័ន្ធនឹងយុទ្ធនាការដែលដាក់ចេញដោយក្រសួងយុត្តិធម៌ សូមជូនភ្ជាប់នូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖ https://t.me/mojcampaignnews/128 #dolynews
Month: February 2024
ឯកឧត្តម គង់ សោភ័ណ្ឌ ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខតំណែង របស់គណបក្សប្រជាជនកម្ពុជា ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ឯកឧត្តម គង់ សោភ័ណ្ឌ ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខតំណែង របស់គណបក្សប្រជាជនកម្ពុជា ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ខេត្តកណ្ដាល៖ នាព្រឹក ថ្ថ្ងៃសៅរ ទី០៣ ខែកុម្ភ: ឆ្នាំ២០២៤ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង «ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខតំណែង របស់គណបក្សប្រជាជនកម្ពុជា ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណ: អចិន្ត្រៃយ៍គណ:កម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល៕ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានកាតព្វកិច្ចក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានកាតព្វកិច្ចក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា មុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាមុខងារកាតព្វកិច្ចដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចាំបាច់ត្រូវតែអនុវត្តក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសម្រេចបានយ៉ាងហោចត្រឹមកម្រិតស្តង់ដារអប្បបរមាដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ការថ្លែងបែបនេះ ក្នុងឱកាសដែលអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការផ្ទេរមុខងារអប់រំ […]
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំងនិងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ដើម្បីមើល សរសៃដែលរងនូវការប៉ះទង្គិចនោះ។ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាននិងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ៕ #dolynews
លោក យី ថុល មេគយព្រំដែនបាវិត ជាស្ថាបនិកអនុញ្ញាតអោយសាច់បង្កក ៤ កុងតេន័រ ចូលមកកម្ពុជាឬយ៉ាងណា
លោក យី ថុល មេគយព្រំដែនបាវិត ជាស្ថាបនិកអនុញ្ញាតអោយសាច់បង្កក ៤ កុងតេន័រ ចូលមកកម្ពុជាឬយ៉ាងណា លោក យី ថុល មេគយព្រំដែន បាវិត ជាស្ថាបនិក អនុញ្ញាតអោយ ក្រុមហ៊ុន Sambath Co.Ltd នាំជេីងមាន់ក្លាសេ ៤ កុងតេន័រ ឆ្លងកាត់ព្រំដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា ដោយរលូន ? តេីពិតទេ សូមលោក យី ថុល ជួយបំភ្លឺផង តាមដឹង លោក យី ថុល ល្បីល្បាញតាំងពីនៅ ប៉ុស្តិ៍ព្រែកចាក ខេត្តកំពតម្ល៉េះ ។ ចំណែកប្រភពពីសមត្ថកិច្ចខេត្តស្វាយរៀងបានអោយដឹងថា ជេីងមាន់ក្លាសេ ៤ កុងតេន័រ នេះ គ្មានលិខិតបង់ពន្ធ និង លិខិតអនុញ្ញាតអោយនាំចូលទេ គឺ លោតឆ័ត្រ មកតែម្ដង ។ ពេលនេះសមត្ថកិច្ចកំពុងស្នេីសុំបង្កេីត គណៈកម្មាចម្រុះដេីម្បីដុតបំផ្លាញចោល ។ ប្រភពពីរPVN […]
នាព្រឹកថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២៤នេះ សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥ ដូចខាងក្រោម៖
នាព្រឹកថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២៤នេះ សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥ ដូចខាងក្រោម៖ ១-របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ។ ៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។ ៤-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ ៥-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ។ #dolynews
នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។
នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។ #dolynews
មួយសប្ដាហ៍មុន គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្ស ៣៣នាក់ និងរបួស ៦៨នាក់
មួយសប្ដាហ៍មុន គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្ស ៣៣នាក់ និងរបួស ៦៨នាក់ ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់៣៣នាក់ ត្រឹមតែរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៦១ករណី នៅទូទាំងប្រទេស។ បើតាមតាមលោក ទូច សុឃៈ (សុខៈ) ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញមួយសប្ដាហ៍មកនោះ មានជនរងគ្រោះ៦៨នាក់បានរួចផុតពីមច្ចុរាជ ប៉ុន្តែពួកគេបានរងបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។ បញ្ហាចរាចរណ៍ ជារបៀបវារៈការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ។ ប្រតិបត្តិតាមអនុសាសន៍របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកបើកបរបង្ករ ពិសេស អ្នកបើកក្នុងស្ថានភាពស្រវឹង, ពង្រឹងការដាក់គោលដៅត្រួតពិនិត្យលើអ្នកល្មើសច្បាប់ចរាចរណ៍ទូទាំងប្រទេស និង ជាពិសេស ការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ជាដើម។ ពេញមួយឆ្នាំ២០២៣កន្លងទៅ នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤ […]