ព័ត៌មានជាតិ

លោក សេង បូលីន អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកាជូនលោកស្រី សូយ ស៊ីនឿន នៅខេត្តស្វាយរៀង

លោក សេង បូលីន អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកាជូនលោកស្រី សូយ ស៊ីនឿន នៅខេត្តស្វាយរៀង ស្វាយរៀង ៖ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ លោក សេង បូលីន អគ្គលេខាធិការរងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី សូយ ស៊ីនឿន ដែលបាន និងកំពុងសម្រាកព្យាបាលនៅគ្លីនិករបស់លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង នៅក្រុងស្វាយរៀង។   ក្នុងឱកាសនោះ លោក សេង បូលីន ក៏បាននាំថវិកា ចំនួន ៤០ម៉ឺនរៀល របស់លោក ឃុត រឹម ប្រធានការិយាល័យកិច្ចការងារសង្គម និងមនុស្សធម៌ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រគល់ជូនលោកស្រី សូវ សឿន សម្រាប់ចូលរួមផ្គត់ផ្គង់អាហារប្រចាំថ្ងៃផងដែរ។   បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត រស់ ថុន ស្ថានភាពជម្ងឺទឹកនោមផ្អែម (រហូតដំបៅជើង) របស់លោកស្រី សូយ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម

នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺថ្ងៃ ១១ និង១២ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការ​អញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។ អញ្ជើញអមដំណើរសម្ដេចធិបតីទៅកាន់ប្រទេសវៀតណាម រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី11 ខែធ្នូ ឆ្នាំ2023នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នាព្រឹកថ្ងៃទី11 ខែធ្នូ ឆ្នាំ2023នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានជាប់ឆ្នោតជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានជាប់ឆ្នោតជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមាជិកនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដារបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដោយសំឡេងឆ្នោតគាំទ្រ ចំនួន ១ ១៨៧ សំឡេង ដែលស្មើនឹង ៩៩.៩២% ខណៈសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បានបោះឆ្នោតជ្រើសរើសបន្ថែមថ្មីចំនួន ២៣ រូបទៀត។   ការបោះឆ្នោតនេះ គឺធ្វើឡើងក្នុងពេលដែលគណបក្សប្រជាជនបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា ត្រូវបានដឹកនាំដោយសម្ដេចមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងមានអនុប្រធានចំនួន ៥រូប ដែលរួមមាន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចធិបតី ហ៊ុន […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់អាហារូបករណ៍ ៣០ន្លែង សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស (IIC)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់អាហារូបករណ៍ ៣០ន្លែង សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស (IIC) ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានសម្រេចផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់សិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស (IIC)។ បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានឱ្យដឹងថា អាហារូបករណ៍ទាំង ៣០កន្លែងនោះ រួមមាន ៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០% លើថ្លៃសិក្សា ចំនួន ១០កន្លែង និងថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររង ១០០% លើថ្លៃសិក្សា ចំនួន ២០កន្លែង។ បើតាមសេចក្តីជូនដំណឹងដដែល […]

ព័ត៌មានជាតិ

ឯកឧត្តម ជួន ណារិន្ទ បានកោះហៅមន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលឃាត់រថយន្ត០១គ្រឿងនៅក្ដាន់២ងចាំការពិនិត្យ

ឯកឧត្តម ជួន ណារិន្ទ បានកោះហៅមន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលឃាត់រថយន្ត០១គ្រឿងនៅក្ដាន់២ងចាំការពិនិត្យ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍បង្កឱ្យមានការប្រកែកគ្នារវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះចែករំលែកតៗគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។ បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ។ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ មន្រ្តីនគរបាលចរាចរណ៍០៣នាក់ ដែលស្ថិតក្នុងរឿងរ៉ាវបញ្ហានៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) ត្រូវបានកោះហៅយកមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ៕ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតតួកគី ប្តេជ្ញាធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតតួកគី ប្តេជ្ញាធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតតួកគី បានបង្ហាញសុទិដ្ឋិនិយម និងប្តេជ្ញាធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កម្ពុជា-តួកគី កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត បានអនុញ្ញាតឱ្យលោកជំទាវ អ៊ុលគូ កូចាអាហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគី ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសតួកគី កាលពីឆ្នាំ២០១៩។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបលោកជំទាវ អ៊ុលគូ […]

ព័ត៌មានជាតិ

យ៉ាងហោចណាស់មនុស្សប្រុសស្រី6នាក់ ត្រូវអាវុធហត្ថចាប់បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!

យ៉ាងហោចណាស់មនុស្សប្រុសស្រី6នាក់ ត្រូវអាវុធហត្ថចាប់បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន! តាមប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថាចាប់ពីថ្ងៃទី1ដល់ ថ្ងៃទី6 ខែធ្នូ ឆ្នាំ2023កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន6នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖ ករណីទី1 កាលពី ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2023 កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ា សីហា ហៅស្នា ភេទប្រុស អាយុ28ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន2 កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។ ករណីទី2 កាលពី ថ្ងៃទី1 ខែធ្នូ ឆ្នាំ2023កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រាប ផារុន ភេទប្រុស អាយុ32ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ និងគណៈកម្មការប្រឡងប្រជែងជ្រើសរើស នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន200កន្លែង សូមមើលអត្តបទខាងក្រោមដូតទៅ !

សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ និងគណៈកម្មការប្រឡងប្រជែងជ្រើសរើស នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន200កន្លែង សូមមើលអត្តបទខាងក្រោមដូតទៅ !   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសាររាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងដាក់ទុនយ៉ាងច្រើនលើសលប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសាររាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងដាក់ទុនយ៉ាងច្រើនលើសលប់ ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសារតែរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងដាក់ទុនយ៉ាងច្រើនលើសលប់។ ការថ្លែងបែបនេះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នេះ ក្រសួងដែលទទួលបានថវិកាជាតិច្រើនជាងគេ គឺក្រសួងអប់រំ យុវជន និងកីឡា និងទី២ […]