សេចក្ដីជូនព័ត៌មាន របស់ក្រសួងព័ត៌មាន ប្រកាសដាក់ចេញវិធានការចំពោះបុគ្គលដែលជាប់ពាក់ព័ន្ធនឹងករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ស្ថិតនៅខេត្តតាកែវ សូមមើលអត្ថបទខាងក្រោមដូចតទៅ! #dolynews
Month: November 2023
ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម នូ សាខន បើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី5 អាណត្តិ3 ឆ្នាំ2023។
ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម នូ សាខន បើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី5 អាណត្តិ3 ឆ្នាំ2023។ ក្រុងសំពៅពូន: នាព្រឹកថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី5 អាណត្តិទី3 ឆ្នាំ2023 ស្ថិតនៅភូមិក្បាលកោះ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល។ គួរបញ្ជាក់ផងដែរថាឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថាវេទិកានេះមានសារៈសំខាន់ណាស់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញ ទៅមករវាងរដ្ឋបាលខេត្ត ស្រុក និងរដ្ឋបាលឃុំ ជាឱកាសដ៏ល្អក្នុងការបញ្ចេញមតិយោបល់ និងលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា មកឱ្យក្រុមប្រឹក្សា និងគណៈអភិបាលធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាផងដែរ។ […]
នាព្រឹកថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2023នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នៅសម័យប្រជុំរដ្ឋសភា លើកទី1 នីតិកាលទី7 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា វិមានរដ្ឋសភា។
នាព្រឹកថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2023នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នៅសម័យប្រជុំរដ្ឋសភា លើកទី1 នីតិកាលទី7 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា វិមានរដ្ឋសភា។ #dolynews
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត នឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់!
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត នឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់! ភ្នំពេញ ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ នេះបើតាមខ្លឹមសារជំនួបរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងកិច្ចជំនួបនោះឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីដំណើរការនៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេចបាននាពេលឆាប់ៗ។ ជាមួយគ្នានេះឯកឧត្តម Mohammed Ismaeil A. Dahlwy ក៏បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត អំពីសំណើឱ្យមានមន្រ្តីទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត។ ឯកឧត្តមបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត នឹងអាចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា នារយៈពេល៤ខែខាងមុខនេះ និងសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបើកស្ថានទូតនៅអារ៉ាប៊ីសាអូឌីត នាពេលអនាគតដូចគ្នាដែរ។ ជាការឆ្លើយតបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ […]
កន្លងមកបងប្អូនប្រជាពលរដ្ឋ តែងតែឮនឹងខ្លាចញញើតចំពោះក្រុមឱ្យខ្ចីលុយតាមអនឡាញ ឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់បានហើយអ្នកឆបោក តាមប្រព័ន្ធអនឡាញនៅថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ 2023 នេះ ហើយមាននាក់ខូចឈ្មោះនឹងកិត្តិយសច្រើនណាស ដោយសារពួកវានេះ ក្រុមនេះរៀបចំធ្វើសុីបែប តេខល រឺឆាត មកចោទប្រកាន់យើងថាជំពាក់លុយ ឬជានាក់ធានាលុយអោយគេ បើមិនសង ពួកវាគំរាមបង្ហោះរូបយើងតាម f b ជាសាធារណ: អីលូវនេះ bong hayចាប់បានហើយ ក៏គ្មានចិនណានៅពីក្រោយដែរ។
កន្លងមកបងប្អូនប្រជាពលរដ្ឋ តែងតែឮនឹងខ្លាចញញើតចំពោះក្រុមឱ្យខ្ចីលុយតាមអនឡាញ ឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់បានហើយអ្នកឆបោក តាមប្រព័ន្ធអនឡាញនៅថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ 2023 នេះ ហើយមាននាក់ខូចឈ្មោះនឹងកិត្តិយសច្រើនណាស ដោយសារពួកវានេះ ក្រុមនេះរៀបចំធ្វើសុីបែប តេខល រឺឆាត មកចោទប្រកាន់យើងថាជំពាក់លុយ ឬជានាក់ធានាលុយអោយគេ បើមិនសង ពួកវាគំរាមបង្ហោះរូបយើងតាម f b ជាសាធារណ: អីលូវនេះ bong hayចាប់បានហើយ ក៏គ្មានចិនណានៅពីក្រោយដែរ។ #dolynews
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងអូតូនិយម ចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2023នេះ
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងអូតូនិយម ចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2023នេ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់ពីបង្គួរទៅខ្លាំង ចំណែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនឹងផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី 20% ទៅ 30% និងនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ ខ្យល់កន្ត្រាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី 0,75-1,25ម៉ែត្រ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ #dolynews
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា ធ្វើសកម្មភាពជាគុណប្រយោជន៍ដល់នគរបាល ជាសមាជិក!
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា ធ្វើសកម្មភាពជាគុណប្រយោជន៍ដល់នគរបាល ជាសមាជិក! ភ្នំពេញ ៖ ក្នុងពិធីបិទមហាសន្និបាតរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទីភារកិច្ចអស់រយៈពេល ៤អាណត្តិ កន្លងទៅរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា។ ទន្ទឹមនេះដើម្បីបំពេញតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងលើកទឹកចិត្តដល់គណៈកម្មាធិការកណ្តាលអាណត្តិថ្មី ត្រូវរៀបចំឱ្យមានកម្មវិធីប្រជុំជាកំណត់មួយ ដើម្បីពិនិត្យលើការងារដឹកនាំ និងដោះស្រាយបញ្ហាដែលកើតមានឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះអង្គការចាត់តាំងតាមអង្គភាពនីមួយៗចំណុះក្រសួងមហាវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេសតាមអគ្គនាយកដ្ឋាន ដែលទើបបង្កើតថ្មី។ ដើម្បីលើកកម្ពស់កិត្តិយសមន្ត្រីនគរបាលជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់គណៈកម្មាធិការអាណត្តិថ្មី ឱ្យពិចារណាបង្កើតក្រុមការងារ ឬអនុគណៈកម្មាធិការរៀបចំពិធីបុណ្យសពនៅតាមគណៈកម្មាធិការមូលដ្ឋាននីមួយៗ សម្រាប់ចាត់ចែងពិធីបុណ្យឱ្យបានសមរម្យ។ ដូចគ្នាដែរថវិការសម្រាប់ឧបត្ថម្ភដល់នគរបាលជាតិជាសមាជិករបស់សមាគមវិញ គប្បីពន្លឿនក្នុងផ្ដល់ជូនក្រុមគ្រួសារសព យ៉ាងយូរក្នុងរយៈពេល១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយកុំអូសបន្លាយពេលយូរ។ ដោយឡែកចំពោះការផ្សព្វផ្សាយសកម្មភាពវិញ គណៈកម្មការនិពន្ធទស្សនាវដ្ដីមិត្តនគរបាល សូមបន្តបង្កើនការយកចិត្តទុកដាក់សម្រិតសម្រាំងទាំងរូបភាព និងខ្លឹមសារអត្ថបទឱ្យបានកាន់តែល្អទ្វេរដង ក៏ដូចជាពង្រីកការចុះផ្សាយសកម្មភាព ដែលបានចុះផ្ដល់ថវិកាឧបត្ថម្ភ និងការជួយរៀបចំពិធីបុណ្យសពផងដែរ។ រីឯការគ្រប់គ្រងសមាជិក ដើម្បីឱ្យស្របតាមគោលនយោបាយឌីជីថល និងភាពងាយស្រួល […]
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រកាស អនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ”។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រកាស អនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ”។ នៅព្រឹក ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” ។ កម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី តំណាងក្រសួង […]
ឯកឧត្តម គង់ សោភ័ណ អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គម និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:
ឯកឧត្តម គង់ សោភ័ណ អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គម និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ: រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារទី 14 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ: និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ ប្រព័ន្ធជំនួយសង្គម គឺជាយន្តការផ្តល់ការទ្រទ្រង់ឧបត្ថម្ភដោយផ្ទាល់ ឬដោយប្រយោលចំពោះប្រជាជនក្រីក្រនិងងាយរងគ្រោះ ដែលជាធម្មតាត្រូវប្រើប្រាស់ហិរញ្ញប្បទានថវិកាជាតិ និង/ឬជំនួយអភិវឌ្ឍន៍ផ្លូវការ ប្រព័ន្ធសន្តិសុខសង្គមបង្កើតនូវយន្តការមានលក្ខណៈ “កាតព្វកិច្ច” និង “ខ្លួនទីពឹងខ្លួន” ដែលលើកទឹកចិត្តនិងជំរុញឲ្យប្រជាជនស្វែងរកការគាំពារចំពោះមុខហានិភ័យ ដែលអាចផ្តល់ផលប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខប្រាក់ចំណូលរបស់ខ្លួន ដោយសារ ការឈឺថ្កាត់ មាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ពិការភាព ជរាភាព និងមរណភាព ជាដើម៕ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង សិក្សានៅវិទ្យាស្ថានអាហ្កា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង សិក្សានៅវិទ្យាស្ថានអាហ្កា ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិតមកពីទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានអាហ្កា។ បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា អាហារូបករណ៍ទាំង ១០០កន្លែងនោះរួមមាន ៖ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ដែលសិក្សាលើជំនាញគណនេយ្យ ទីផ្សារ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ភាសាអង់គ្លេស និងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ បើតាមសេចក្តីជូនដំណឹងដដែល សម្រាប់ការចូលរៀននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានអាហ្កា […]