ឯកឧត្តម គឹម សន្តិភាព បានជម្រាបជូនថាទណ្ឌិតសរុបចំនួន ៥៣៨ នាក់ត្រូវបានដោះលែងក្នុងពិធីបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨ នាក់ (ស្រី ៤៣ នាក់) ក្នុងនោះ៖ – ការបន្ថយទោស ៣ ខែ ចំនួន ៣៩១ នាក់ (ស្រី ៣១ នាក់) – ការបន្ថយទោស ៦ ខែ ចំនួន ១៣២ នាក់ (ស្រី ១០ នាក់) – ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ […]
Month: November 2023
ឯកឧត្តម Takahashi Fumiaki ជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៤ ខាងមុខ
ឯកឧត្តម Takahashi Fumiaki ជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៤ ខាងមុខ ភ្នំពេញ ៖ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ នាឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្ដមប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ដែរថា ការិយាល័យសមាគមនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។ ឯកឧត្ដម Takahashi Fumiaki ក៏បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែរថា បច្ចុប្បន្ន JCA កំពុងកៀរគរ និងជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យមជប៉ុន […]
នាព្រឹកថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2023នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ5 ចាប់ពីព្រែកក្តាម ដល់បាត់ដំបង ប្រវែង 246,15 គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ5ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង 35,14គីឡូម៉ែត្រ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកំពង់ឆ្នាំង។
នាព្រឹកថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2023នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ5 ចាប់ពីព្រែកក្តាម ដល់បាត់ដំបង ប្រវែង 246,15 គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ5ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង 35,14គីឡូម៉ែត្រ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកំពង់ឆ្នាំង។ #dolynews
ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ផ្តល់ថវិកា និងជូនលោកស្រី សូយ ស៊ីនឿន ទៅព្យាបាលជំងឺដោយឥតគិតថ្លៃ នៅគ្លីនិកលោកវេជ្ជបណ្ឌិត រស់ ថុន ខេត្តស្វាយរៀង
ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ផ្តល់ថវិកា និងជូនលោកស្រី សូយ ស៊ីនឿន ទៅព្យាបាលជំងឺដោយឥតគិតថ្លៃ នៅគ្លីនិកលោកវេជ្ជបណ្ឌិត រស់ ថុន ខេត្តស្វាយរៀង ភ្នំពេញ ៖ ដោយសារតែស្ថានភាពជំងឺទឹកនោមផ្អែមរបស់លោកស្រី សូយ ស៊ីនឿន មានសភាពធ្ងន់ធ្ងរ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) ដែលដឹកនាំដោយលោក សេង បូលីន អគ្គលេខាធិការរងសមាគម សហការជាមួយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ រាជធានីភ្នំពេញ និងក្រុមការងាររថយន្តដឹកអ្នកជំងឺ “សម្ភពមានជ័យ១” បានដឹកបញ្ជូនលោកស្រី សូយ ស៊ីនឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តស្វាយរៀង ដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃ នៅគ្លីនិករបស់លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង។ ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានឧបត្ថម្ភថវិកា ចំនួន ៤០ម៉ឺនរៀល ជូនដល់លោកស្រី សូយ ស៊ីនឿន សម្រាប់ថ្លៃអាហារហូបចុកប្រចាំថ្ងៃ ពីលើការដឹកជញ្ជូន និងព្យាបាលដោយឥតគិតថ្លៃ ពិសេសនឹងបន្តឧបត្ថម្ភថវិកាជូនលោកស្រី ជាបន្តបន្ទាប់ទៀតរហូតដល់បញ្ចប់ការព្យាបាល។ សូមបញ្ជាក់ជូនថា នៅល្ងាចថ្ងៃដដែលនេះ ក្រុមការងារ […]
នាព្រឹកថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមបុណ្យឆ្លងសាលាបុណ្យក្នុងវត្តវេឡុការាម ហៅវត្តព្រែកឬស្សី ។
នាព្រឹកថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមបុណ្យឆ្លងសាលាបុណ្យក្នុងវត្តវេឡុការាម ហៅវត្តព្រែកឬស្សី ។ ក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង លោកជំទាវ ថេង ពុទ្ធិតា បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យឆ្លងសាលាបុណ្យក្នុងវត្តវេឡុការាម ហៅវត្តព្រែកឬស្សី ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មានប្រសាសន៍ សំណេះសំណាលជាមួយពុទ្ធបរិស័ទ នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភ គាំទ្រទាំងផ្នែកថវិកា ស្មារតី សម្ភារ ប្រកបដោយសទ្ធាជ្រះថ្លា ចាប់មគ្គផល បំពេញកុសល កសាងជាសម្បត្តិតម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា ជាឧត្តមប្រយោជន៍សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទបានបំពេញកិច្ចប្រារព្ធពិធីបុណ្យទានគោរពបូជាជាទីសក្ការៈ៕ #dolynews