ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖ចាប់ពីថ្ងៃទី11-17 ខែកញ្ញា ឆ្នាំ2023នេះ កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាមជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ៕

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖ចាប់ពីថ្ងៃទី11-17 ខែកញ្ញា ឆ្នាំ2023នេះ កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាមជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ៕ #dolynews

ព័ត៌មានជាតិ

លោកបណ្ឌិត ទូច វណ្ណៈ ដឹកនាំដាំកូនឈើ ៨០០ដើម និងប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នៅស្រុកបរិបូណ៌

លោកបណ្ឌិត ទូច វណ្ណៈ ដឹកនាំដាំកូនឈើ ៨០០ដើម និងប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នៅស្រុកបរិបូណ៌ កំពង់ឆ្នាំង ៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះដាំកូនឈើ ចំនួន ៨០០ដើម នៅទីតាំង ចំនួន ៣ គឺ ទីតាំងទី១. ក្នុងបរិវេណវត្តជីសុវណ្ណ ហៅវត្តក្រោលជី ទីតាំងទី២. ក្នុងបរិវេណសាលាបឋមសិក្សាក្រោលជី និងទីតាំងទី៣. ក្នុងបរិវេណសាលាអនុវិទ្យាល័យក្រោលជី ស្ថិតនៅភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកសៀវភៅសរសេរ ចំនួន ១ […]

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ ដែលធ្វើសកម្មភាពយកម៉ួកសុវត្ថិភាពវាយអ្នកដទៃឲ្យរងរបួស។

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ ដែលធ្វើសកម្មភាពយកម៉ួកសុវត្ថិភាពវាយអ្នកដទៃឲ្យរងរបួស។ តាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដែលធ្វើសកម្មភាពយកម៉ួកសុវត្ថិភាពវាយអ្នកដទៃឲ្យរងរបួស ប្រព្រឹត្តនៅចំណុចមុខសាលារៀន មិគីវេ ភូមិត្រពាំថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១:៤០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ លោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលការងារព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា មុនកើតហេតុនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង ១១:៤០នាទី ជនរងគ្រោះ និងក្រុមជនសង្ស័យ ជាសិស្សរៀននៅសាលារៀននៅមិគីវេជាមួយគ្នា ដែលមានទីតាំង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ហើយក្រុមទាំង០២ មានជម្លោះពាក្យសំដីនិងគ្នា។ លុះដល់ម៉ោង ចេញទៅផ្ទះក្រុមជនសង្ស័យបាននាំបក្ខពួកខាងចំនួន០៨នាក់ ជិះម៉ូតូ យកមួកសុវត្ថិភាពវាយទៅលើក្រុមជនរងគ្រោះ តែដេញវាយមិនត្រូវ។ […]

ព័ត៌មានជាតិ

នៅមុននេះបន្តិចសម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារ ដែលមានការពាក់ព័ន្ធនឹងការតែងតាំង មេប៉ុស្តិ៍ យ៉ាងដូច្នេះថា។

នៅមុននេះបន្តិចសម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារ ដែលមានការពាក់ព័ន្ធនឹងការតែងតាំង មេប៉ុស្តិ៍ យ៉ាងដូច្នេះថា។ ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។   ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ។   #dolynews

ព័ត៌មានជាតិ

សូមគោរពជម្រាបសាធារណ:ជនមេត្តាជ្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទីមួយកម្ពុជា គឺប្រេីប្រាស់បណ្តាញសង្គមតែមួយប៉ុណ្ណោះ ដែលមានឈ្មោះថា Chanmony Pich ដោយមាន Link: https://www.facebook.com/chanmony.pich.9។

សូមគោរពជម្រាបសាធារណ:ជនមេត្តាជ្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទីមួយកម្ពុជា គឺប្រេីប្រាស់បណ្តាញសង្គមតែមួយប៉ុណ្ណោះ ដែលមានឈ្មោះថា Chanmony Pich ដោយមាន Link: https://www.facebook.com/chanmony.pich.9 លោកជំទាវបណ្ឌិត ពុំមានបង្កេីតគណនី ឬប្រេីប្រាស់បណ្តាញសង្គមផ្សេងទៀតនោះទេ ដូចនេះសូមបងប្អូនមេត្តាជ្រាប និងកុំមានការភាន់ច្រលំណាមួយ។ ជាមួយនេះ សូមបងប្អូនដែលបានបង្កេីតគណនីបណ្តាញសង្គមផ្សេង សូមបញ្ឈប់ក្នុងការប្រេីប្រាស់ឈ្មោះ និងរូបភាពរបស់លោកជំទាវបណ្ឌិត #dolynews

ព័ត៌មានជាតិ

លោក ប៉ិល សំណាង និងលោកស្រី ពាក សិលា ដឹកនាំដាំកូនឈើ ៥០០ដើម នៅស្រុកថ្មពួក

លោក ប៉ិល សំណាង និងលោកស្រី ពាក សិលា ដឹកនាំដាំកូនឈើ ៥០០ដើម នៅស្រុកថ្មពួក បន្ទាយមានជ័យ ៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក ប៉ិល សំណាង អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងលោកស្រី ពាក សិលា ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកថ្មពួក ព្រមទាំងក្រុមការងារ បានចុះដាំកូនឈើ ចំនួន ៥០០ដើម នៅទីតាំង ចំនួន ២ គឺ ទី១. នៅក្នុងបរិវេណវិទ្យាល័យ […]

ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសស៍ដល់អត្តពលិកក្រសួងមហាផ្ទៃ បន្តគោរពវិន័យ និងមានផែនការហ្វឹកហាត់ច្បាស់លាស់!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសស៍ដល់អត្តពលិកក្រសួងមហាផ្ទៃ បន្តគោរពវិន័យ និងមានផែនការហ្វឹកហាត់ច្បាស់លាស់! ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរចំពោះប្រតិភូ និងអត្តពលិកទាំងអស់ ដែលបានចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) នៅប្រទេសកាណាដា ដោយទទួលបានលទ្ធផលគួរជាទីមោទកៈ ជាពិសេសប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ បានគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កាត់ធ្ងន់ថា ក្នុងនាមជាកីឡាករ កីឡាការិនី ហើយពិសេសជាសមត្ថកិច្ចថែមទៀត ប្រសិនបើវិន័យធូររលង់ ឬមិនគោរពវិន័យ នោះលទ្ធផលនឹងមិនទទួលបានល្អដូចនេះឡើយ។ ទន្ទឹមនឹងលទ្ធផលជាវិជ្ជមានពីការប្រកួត World Police & Fire Games នៅប្រទេសកាណាដា ឯកឧត្ដមអភិសន្តិបណ្ឌិត ស […]

ព័ត៌មានជាតិ

មនុស្ស4នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន

មនុស្ស4នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការគ្នាជាមួយកងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បានបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិនចំនួន3នាក់ និងខ្មែរ1នាក់ ក្នុងករណីជួញដូរខុសច្បាប់នូវសារធាតុញៀន និងរឹបអូសវត្ថុតាងសារធាតុញៀនជិត5 គីឡូក្រាម និងរុក្ខជាតិក្រៀមទម្ងន់ 20.28ក្រាម រួមទាំងអាវុធខ្លីចំនួន1ដើម ហើយករណីចាប់នេះដែរគឺមាន2គោលដៅផ្សេងគ្នា។ គោលដៅទី1 ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គោលដៅទី2 ចំណុចផ្លូវ115 ភូមិ1 សង្កាត់3 ក្រុង ខេត្តព្រះសីហនុ។   ជនសង្ស័យទាំង4នាក់នោះរួមមាន 1-ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន អាយុ26ឆ្នាំ។ 2-ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន អាយុ28ឆ្នាំ។ 3-ឈ្មោះ លីសឺ (LI XU) ភេទប្រុស ជនជាតិចិន អាយុ32ឆ្នាំ។ 4-ឈ្មោះ […]

ព័ត៌មានជាតិ

ក្រោយពីបណ្ដាញសង្គមបានបង្ហោះរូបភាពប៉ូលីសចរាចរណ៍ពួនស្ទាក់រួចមកស្នងការដ្ឋាននគរបាលរាជធានី បានហៅមន្ត្រីរូបនោះទៅព្រមានជាលើកទី1។

ក្រោយពីបណ្ដាញសង្គមបានបង្ហោះរូបភាពប៉ូលីសចរាចរណ៍ពួនស្ទាក់រួចមកស្នងការដ្ឋាននគរបាលរាជធានី បានហៅមន្ត្រីរូបនោះទៅព្រមានជាលើកទី1។ តាមប្រភពពីរក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា៖ ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមជុំវិញបញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ កាលពីវេលាម៉ោង៩និង១៣នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវនៃគោលដៅខាងលើ ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។   ភ្លាមនោះ ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍០១នាក់នោះយកមកអប់រំនឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។   ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តីនគរបាលចរាចរណ៍នេះគឺត្រូវតែលប់បំបាត់។ ប៉ុន្តែការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។   ឯកឧត្តមស្នងការ ក៏សំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនានាក្នុងរាជធានីភ្នំពេញមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកទៃផងដែរ៕   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអភិបាលខេត្តព្រៃវែងថ្មី រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី គិតគូរឧត្តមប្រយោជន៍ប្រជាជន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអភិបាលខេត្តព្រៃវែងថ្មី រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី គិតគូរឧត្តមប្រយោជន៍ប្រជាជន ព្រៃវែង ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តព្រៃវែងថ្មី នារសៀលថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តថ្មី និងប្រើប្រាស់សមត្ថភាព បទពិសោធន៍ ប្រកបដោយគុណធម៌ គុណភាព ក្នុងការដឹកនាំ គ្រប់គ្រង់ និងអភិវឌ្ឍខេត្តព្រៃវែង ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាពិសេសបន្តថែរក្សានូវសមិទ្ធផល និងស្នាដៃនានាដែលឯកឧត្តម ជា សុមេធី អតីតអភិបាលខេត្តព្រៃវែង បានបន្សល់ទុក។ ទន្ទឹមនេះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា «អ្វីដែលត្រូវបញ្ជាក់បន្ថែមនៅពេលនេះ នៅត្រង់ថាប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចរួចរាល់ហើយតាមរយៈការបោះឆ្នោត នីតិកាលទី ៧ នៃរដ្ឋសភា។ ដូច្នេះយើងទាំងអស់គ្នា ដែលជាអ្នកបម្រើប្រជាពលរដ្ឋ គឺត្រូវបន្តអនុវត្តទៅតាមទួនាទី និងភារកិច្ចឲ្យបានល្អបំផុត និងមានប្រសិទ្ធភាព គោរពតាមឋានានុក្រមដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគប្បីឈ្វេងយល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលយកនូវរាល់សំណូមពរ ក្តីកង្វល់ […]