ព័ត៌មានជាតិ

នាព្រឹកថ្ងៃសៅរ៍ទី 16 ខែកញ្ញា ឆ្នាំ 2023 នេះ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី20 នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិនរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នាព្រឹកថ្ងៃសៅរ៍ទី 16 ខែកញ្ញា ឆ្នាំ 2023 នេះ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី20 នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិនរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដោយភ្ជាប់បញ្ហានេះជាមួយការទទួលបានសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដោយភ្ជាប់បញ្ហានេះជាមួយការទទួលបានសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2023នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជូនសាធារណជន ជ្រាបថា ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន ចំពោះករណីការចាប់ខ្លួនជនបរទេសដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម។   អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននេះមានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕   #dolynews

ព័ត៌មានជាតិ

ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023 នេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងការខ្លែងបន្លំឯកសារ។

ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023 នេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងការខ្លែងបន្លំឯកសារ។ ខុទ្ទកាល័យសម្ដេចបបរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ២ច្បាប់។ ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់ ។   #dolynews

ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅកម្ពុជា បានជួបជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រទី 15 ខែកញ្ញា ឆ្នាំ 2023នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅកម្ពុជា បានជួបជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រទី 15 ខែកញ្ញា ឆ្នាំ 2023នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃសុក្រទី 15 ខែកញ្ញា ឆ្នាំ 2023 នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នាព្រឹកថ្ងៃសុក្រទី 15 ខែកញ្ញា ឆ្នាំ 2023 នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។   #dolynews

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។  

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ភ្នំពេញ: ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សារៀបចំនិងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ព្រមទាំងសមាជិកក្រុមការងារពាក់ព័ន្ធផងដែរ។ នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក៏ដូចជាដើម្បីសិក្សាពីភាពចាំបាច់ និងឯកសារពាក់ព័ន្ធនានា ជាជំហានដំបូងក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលត្រូវប្រមូលចងក្រងក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់អន្តរក្រសួង ដើម្បីពិភាក្សាពិគ្រោះយោបល់គ្នា។   ជាមួយគ្នានោះ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតតំណែង លោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងនគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីកន្លងមកធ្លាប់បានលួចទូរសព្ទ ipage និងត្រូវបានមហាជនរិះគន់នៅក្នុងបណ្ដាញសង្គម។

ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតតំណែង លោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងនគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីកន្លងមកធ្លាប់បានលួចទូរសព្ទ ipage និងត្រូវបានមហាជនរិះគន់នៅក្នុងបណ្ដាញសង្គម។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2023 នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2023 នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី ១៤ កញ្ញានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ បំពេញ ទស្សន កិច្ចផ្លូវការនៅប្រទេសចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះ ជា ដំណើរ ទស្សនកិច្ច លើកដំបូងរបស់សម្តេចធិបតី តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រី ចិន។ ក្នុងដំណើរទស្សនកិច្ចលើកទី១នៅចិននៅពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹក​នាំជាន់ខ្ពស់ចិនជាច្រើនដោយក្នុងនោះមានជាអាទិ៍៖​ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និង លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ […]

ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការកៀរគរវិនិយោគិនជប៉ុន មកកម្ពុជា

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការកៀរគរវិនិយោគិនជប៉ុន មកកម្ពុជា ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់លោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានកៀរគរវិនិយោគិនជប៉ុនមកទស្សនកិច្ចសិក្សា ស្វែងរកឱកាសវិនិយោគ និងមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ និងនៅតែបន្តកៀរគរធុរកិច្ចជនជប៉ុន មកកាន់កម្ពុជា នាអនាគតតទៅទៀត។ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះបន្ទាប់ពីលោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) បានជម្រាបជូនក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ថា លោកបាននិងកំពុងកៀរគអ្នកវិនិយោគជប៉ុនខ្នាតតូច និងមធ្យម(SME) ឲ្យមកសិក្សាស្វែងរកឱ្យកាសវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា តាមរយៈការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សា។ លោកជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ទៀតថា កន្លងមកលោកបានដឹកនាំគណៈប្រតិភូ ដែលជាពាណិជ្ជករមកទស្សនកិច្ចនៅកម្ពុជា ជាហូរហែរ។ លោកបញ្ជាក់ថា នាខែវិច្ឆិកា ឆ្នាំ២០២៣ […]

ព័ត៌មានជាតិ

នៅមុននេះបន្តិចសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រជាពលរដ្ឋលក់ដូរតូចតាចមិនតម្រូវឲ្យសុំច្បាប់ពីច្រកចេញចូលតែមួយនោះទេ។

នៅមុននេះបន្តិចសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រជាពលរដ្ឋលក់ដូរតូចតាចមិនតម្រូវឲ្យសុំច្បាប់ពីច្រកចេញចូលតែមួយនោះទេ។ ថ្មីៗនេះមានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ខាងក្រោមនេះ។   ទន្ទឹមនេះដែរ, ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ […]