ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីនិងប្រគល់រង្វាន់សម្រាប់ការប្រឡងប្រណាំងផ្ទៃ ក្នុង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងវិស័យបរិស្ថាន។ ខេត្តកណ្ដាល: នៅព្រឹកថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2023 ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសជ័យលាភី និងប្រគល់រង្វាន់ សម្រាប់ការប្រឡងប្រណាំងផ្ទៃ ក្នុង” ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យ បរិស្ថាន ខេត្តកណ្ដាល ឆ្នាំ2022នៅសាលប្រជុំសាលាខេត្ត។ យ៉ាងណាមិញគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេស កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ2050៕ #dolynews
Month: June 2023
ឯកឧត្តម ហ៊ុន ម៉ានី ស្វាគមន៍ប្រតិភូកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023 ទាំង11 ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី ស្វាគមន៍ប្រតិភូកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023 ទាំង11 ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាមានកិត្តិយសទទួលស្វាគមន៍ ជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងភាពរួសរាយរាក់ទាក់ ដែលជាប្រទេសតូច មានបេះដូងធំទូលាយ និងបានស្វាគមន៍ប្រតិភូដែលជាតំណាងដល់ប្រតិភូទាំងអស់ តាមរយៈពិធីបង្ហូតទង់ និងគោរពភ្លេងជាតិទាំង11ប្រទេស ដែលជាប្រពៃណីនៃការប្រកួត មុនពេលពិធីបើកមកដល់។ #dolynews
ឯកឧត្តម ស សុខា បង្ហាញគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ ៥ឆ្នាំខាងមុខ ដល់អ្នកចូលរួមជិត ៥ពាន់នាក់ក្នុងក្រុងព្រៃវែង
ឯកឧត្តម ស សុខា បង្ហាញគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ ៥ឆ្នាំខាងមុខ ដល់អ្នកចូលរួមជិត ៥ពាន់នាក់ក្នុងក្រុងព្រៃវែង ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ ៥ឆ្នាំខាងមុខ ដល់អ្នកចូលរួមជិត ៥ពាន់នាក់ក្នុងក្រុងព្រៃវែង។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៤ ៩២៩ក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានលើកយកគោលនយោបាយ ក៏ដូចជាគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៥ចំណុច ដែលជាទិសដៅការងាររយៈពេល ៥ឆ្នាំ (២០២៣-២០២៨) […]