ព័ត៌មានជាតិ

នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន តាមរយៈតេឡេក្រាមបានប្រកាសកែតម្រូវថ្ងៃដែលបុគ្គល ស សាឡុងដេត ប្រជុំជាមួយមន្ត្រីបក្សភ្លើងទៀន នៅខណ្ឌដូនពេញ, ខណ្ឌ7មករា,ខណ្ឌទួលគោក គឺធ្វើនៅឡើងនៅថ្ងៃទី3 ខែមិថុនា ឆ្នាំ2023 មិនមែននៅល្ងាចម្សិលមុិញ ដូចការលើកឡើងរបស់សម្តេច នៅព្រឹកថ្ងៃទី10 ខែមិថុនាព្រឹកនេះឡើយ សារសម្តេចបន្តថា «ខ្លឹមសារអាក្រក់បំផុតតែខ្ញុំចាត់ទុកថា វាជាសិទ្ធិរបស់លោកឯង ក្នុងការពន្យល់ទៅកាន់អង្គប្រជុំតាមវិធីបោកប្រាស់។ បើមានលើកក្រោយបែបនេះទៀត ខ្ញុំចាត់ទុកថាជាការញុះញង់»។

នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន តាមរយៈតេឡេក្រាមបានប្រកាសកែតម្រូវថ្ងៃដែលបុគ្គល ស សាឡុងដេត ប្រជុំជាមួយមន្ត្រីបក្សភ្លើងទៀន នៅខណ្ឌដូនពេញ, ខណ្ឌ7មករា,ខណ្ឌទួលគោក គឺធ្វើនៅឡើងនៅថ្ងៃទី3 ខែមិថុនា ឆ្នាំ2023 មិនមែននៅល្ងាចម្សិលមុិញ ដូចការលើកឡើងរបស់សម្តេច នៅព្រឹកថ្ងៃទី10 ខែមិថុនាព្រឹកនេះឡើយ សារសម្តេចបន្តថា «ខ្លឹមសារអាក្រក់បំផុតតែខ្ញុំចាត់ទុកថា វាជាសិទ្ធិរបស់លោកឯង ក្នុងការពន្យល់ទៅកាន់អង្គប្រជុំតាមវិធីបោកប្រាស់។ បើមានលើកក្រោយបែបនេះទៀត ខ្ញុំចាត់ទុកថាជាការញុះញង់»។   #dolynews

ព័ត៌មានជាតិ

លោក សោម ភិរុណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនសិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង

លោក សោម ភិរុណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនសិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក សោម ភិរុណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ឆ្នាំង និងក្រុមការងារ ដោយមានការ អញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ លោកនាយកសាលា បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារ ព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន ៧នាក់ និងសិស្សានុសិស្ស ចំនួន ១៣០នាក់ នៅអនុវិទ្យាល័យឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក សោម ភិរុណ និងក្រុមការងារ ប្រគល់ជូននាឱកាសនោះរួមមាន […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសម្ពោធនិងដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង1ខ្សែប្រវែង1,000 ម៉ែត្រនិងទទឹង 5 ម៉ែត្រ កម្រាស់ 0.15ម៉ែត្រ។

នៅព្រឹកថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសម្ពោធនិងដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង1ខ្សែប្រវែង1,000 ម៉ែត្រនិងទទឹង 5 ម៉ែត្រ កម្រាស់ 0.15ម៉ែត្រ ក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង1,000 ម៉ែត្រ ទទឹង 5 ម៉ែត្រ កម្រាស់0.15ម៉ែត្រ ស្ថិត នៅក្នុងភូមិព្រែកសំរោង3 ភូមិព្រែកសំរោង1 និងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពិធីសម្ភោធនេះដែរ ជាការឆ្លើយតបទៅនឹងតម្រូវ ការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ផ្លូវគមនាគមន៍ ជាវិស័យអាទិភាពមួយ សម្រាប់ដំណើរការអភិវឌ្ឍនៅក្នុងសង្គម ដើម្បីដឹកជញ្ជូន ទំនិញចេញ-ចូល និងប្រកបជីវភាពប្រចាំថ្ងៃ។ដូច្នេះមានសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ កុំចាំពេលមានសង្រ្គាម ទើបស្រែករកសន្តិភាព ត្រូវចូលរួមថែរក្សាសន្តិភាព ទើបគ្មានសង្គ្រាម៕   #dolynews

ព័ត៌មានជាតិ

សូមគោរពអញ្ជើញអស់លោក លោកស្រីជាចាងហ្វាងសារព័ត៌មានជាតិ និងអន្តរជាតិនានា ចូលរួមវេទិកាពិគ្រោះយោបល់ស្តីពី “ការប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា” នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច។ ✍️ ទំនាក់ទំនងចុះឈ្មោះឲ្យបានមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈទូរសព្ទលេខ : 010 339 939/ 068 77 6000/ 092 75 6000, Telegram : 070 855 456 រៀងរាល់ម៉ោងធ្វើការ។

សូមគោរពអញ្ជើញអស់លោក លោកស្រីជាចាងហ្វាងសារព័ត៌មានជាតិ និងអន្តរជាតិនានា ចូលរួមវេទិកាពិគ្រោះយោបល់ស្តីពី “ការប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា” នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច។ ✍ ទំនាក់ទំនងចុះឈ្មោះឲ្យបានមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈទូរសព្ទលេខ : 010 339 939/ 068 77 6000/ 092 75 6000, Telegram : 070 855 456 រៀងរាល់ម៉ោងធ្វើការ។ #dolynews

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗនិងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវ:នគរបាលជំនាន់ទី 17 លើកទី1 ។

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗនិងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវ:នគរបាលជំនាន់ទី 17 លើកទី1 ។ នៅព្រឹកថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេច ឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី17 លើកទី1 ដែលមានសិស្សនគរបាលជ័យលាភីចំនួន185នាក់ នៃសាលានគរបាលជាតិភូមិភាគ2ខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ2 បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់សាលានគរបាលជាតិភូមិភាគ២ ថាសមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពាធ នាឱកាសនោះ រួមមាន […]

ព័ត៌មានជាតិ

ខេត្តព្រៃវែង ថ្ងៃព្រហស្បតិ៍ ទី 8 ខែមិថុនា ឆ្នាំ 2023 នេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។

ខេត្តព្រៃវែង ថ្ងៃព្រហស្បតិ៍ ទី 8 ខែមិថុនា ឆ្នាំ 2023 នេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។    #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត2ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត2ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន18,095នាក់ មកពីរោងចក្រសហគ្រាសចំនួន5 ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជំនួបនេះធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករកម្មការិនីនៅ ខេត្តកំពង់ឆ្នាំងនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ2018កន្លងទៅ។ សម្តេចតេជោបន្តថា ឆ្នាំ2023នេះ ពិតជាមានការខុសប្លែកច្រើនជាពិសេសផ្លូវជាតិលេខ5ដែលបានស្ថាបនាកសាងថ្មី មានភាពធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឱ្យមានចងការចងក្រងជាកាតព្វកិច្ចតែម្ដងសម្រាប់ការមើលសុខទុក្ខកម្មករកម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះមានរហូតទៅដល់60ភាគរយនៅក្នុងប្រទេសកម្ពុជា ដូច្នេះគោលនយោបាយនេះត្រូវបន្តពង្រីកឥតឈប់ឈរ។សម្ដេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពង្រីកបន្ថែមលើការអភិវឌ្ឍ និងយកចិត្តទុកដាក់ផងដែរលើវិស័យការងាររបស់កម្មករកម្មការិនីទាំងអស់។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កន្លងទៅនេះ តាមរយៈវេទិការវាងវិស័យឯកជន និងរាជរដ្ឋាភិបាល កម្ពុជាបានដាក់ឱ្យអនុវត្តគោលនយោបាយលើការអភិវឌ្ឍវិស័យរោងចក្រទៅតាមបណ្ដាខេត្ត ដែលចំណុចនេះហើយបានបង្ហាញពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលបានត្រឹមត្រូវ ច្បាស់លាស់ដល់ប្រជាជន ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីរាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព […]

ព័ត៌មានជាតិ

✨ សម្រាប់ថ្ងៃទី8 ខែមិថុនា ឆ្នាំ2023នេះ ការប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី12 មានចំនួន 8ប្រភេទកីឡាត្រូវប្រកួតប្រជែង។

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បង្ហាញគោលបំណងចម្បងៗ ចំនួន ៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បង្ហាញគោលបំណងចម្បងៗ ចំនួន ៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តាមរយៈផេកផ្លូវការរបស់ខ្លួន នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញគោលបំណងចម្បងៗ ចំនួន ៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដូចខាងក្រោម៖ ១. ចងក្រងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ចូលជាសមាជិក ដើម្បីរួមគ្នាពង្រឹងគុណភាពនៃការផ្សព្វផ្សាយ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងការអនុវត្តស្តីពីរបបសារព័ត៌មាននៅកម្ពុជា បើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ពិធីករ ច្បាប់ និងការអភិវឌ្ឍសមត្ថភាព។  ២. ចូលរួមផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយនិងជំរុញគោលនយោបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែទូលំទូលាយ។  ៣. បង្កើតដៃគូសហការជាមួយបណ្តាអង្គការ សមាគម សហគមន៍ ក្រុមហ៊ុន សហគ្រាសនានា ដើម្បីរួមគ្នាបម្រើកិច្ចការងារសង្គមជាតិ។ ៤. កៀរគរសិស្ស និស្សិត យុវជន យុវនារី ចូលជាសមាជិក ដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គម […]

ព័ត៌មានជាតិ

លោក គង់ សារិទ្ធិ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនប្អូនប្រុស សូត្រ ម៉ានឿន នៅខេត្តកំពង់ស្ពឺ

លោក គង់ សារិទ្ធិ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនប្អូនប្រុស សូត្រ ម៉ានឿន នៅខេត្តកំពង់ស្ពឺ កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយក អំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្អូនប្រុស សូត្រ ម៉ានឿន និងក្រុមគ្រួសារ ដែលជួបការលំបាកផ្នែកជីវភាព រស់នៅភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ ប្រគល់ជូនដល់ក្រុមគ្រួសារប្អូនប្រុស […]