ព័ត៌មានជាតិ

លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោកយាយពិការដៃជើង នៅខេត្តកំពត

លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោកយាយពិការដៃជើង នៅខេត្តកំពត កំពត ៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក យ៉ាន់ ពណ្ណវេហា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនកុមារីពិការដៃជើងពីកំណើត រស់នៅភូមិត្រពាំងគគី ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក យ៉ាន់ ពណ្ណវេហា និងក្រុមការងារ ប្រគល់ជូនលោកយាយពិការ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៤០ម៉ឺនរៀល អង្ករ […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា និងប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា និងប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ ភ្នំពេញ ៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាដ៏ខ្ពង់ខ្ពស់តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ និងប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អស់លោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន/អង្គភាពក្រោមឱវាទ មន្រ្តីរាជការគ្រប់បណ្តាអង្គភាពទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក ជាពិសេសបានសហការជាមួយគណៈកម្មាធិការ CAMSOC-CAMAPGOC ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងពីរ នាពេលកន្លងមក ដែល នេះគឺជាការងារសម្រេចបានដ៏មហស្សចារ្យរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះដែរ ជាពិសេសមន្ត្រីរាជការភាគច្រើន នៃក្រសួងអប់រំ យុវជន […]

ព័ត៌មានជាតិ

លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនកុមារីពិការភ្នែក នៅខេត្តកំពត

លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនកុមារីពិការភ្នែក នៅខេត្តកំពត កំពត ៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក យ៉ាន់ ពណ្ណវេហា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនកុមារីពិការភ្នែកពីកំណើតទាំងសងខាង រស់នៅជាមួយយាយតា នៅភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។   អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក យ៉ាន់ ពណ្ណវេហា និងក្រុមការងារ ប្រគល់ជូនក្រុមគ្រួសារកុមារី នាឱកាសនោះរួមមាន ៖ […]

ព័ត៌មានជាតិ

ក្រុមHacker និងឈរបោកប្រាក់ចូល តេឡេក្រាមចំនួន 5 នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន។

ក្រុមHacker និងឈរបោកប្រាក់ចូល តេឡេក្រាមចំនួន 5 នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន។ រយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយ សារតែការបោកបញ្ឆោត។ ជាក់ស្តែងកាលពីថ្ងៃទី27 ខែមីនា ឆ្នាំ2023 អាវុធហត្ថភ្នំពេញ បានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន 60,000$ ហើយខ្លួនបានវេរទៅឲ្យអស់ 10,000$ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។ តាមរយៈវិធានការជំនាញ និងការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី17.18 និង19 ខែមិថុនា ឆ្នាំ2023 កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន5នាក់ ជាបន្តបន្ទាប់ (ខ្មែរ1នាក់, ចិន4នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុមHacker នៅឯបរទេស ធ្វើសកម្មភាព ហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។ ជនសង្ស័យទាំង5នាក់រួមមាន៖ 1 ឈ្មោះ YU YULONG […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំប្រតិភូតំណាងរដ្ឋាភិបាលចូលការពារសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម។

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំប្រតិភូតំណាងរដ្ឋាភិបាលចូលការពារសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម។ នាព្រឹកថ្ងៃទី21 ខែមិថុនា ឆ្នាំ2023នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី10 នីតិកាលទី4 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ សម្ដេចក្រឡាហោម បានធ្វើសេចក្ដីរាយការជូនអង្គប្រជុំព្រឹទ្ធសភាថាសេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវ ច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើងមិនត្រឹមតែ អាចឆ្លើយតបក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែងកន្លងមក ប៉ុណ្ណោះនោះទេ គឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមាន លក្ខណៈទំនើបកម្មស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករណ៍ទុកជាមុនរួចស្រេចទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។ សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន12ជំពូក និង 182មាត្រា និងត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី12 […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង ស្ដីពីរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ បន្ដសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី7 ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2023 នេះ។

សេចក្ដីជូនដំណឹង ស្ដីពីរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ បន្ដសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី7 ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2023 នេះ។   #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី 21 រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 នេះ តម្លៃប្រេងឥន្ធនៈ លក់រាយតាមស្ថានីយនានាទូទាំងប្រទេស ប្រេងសាំងធម្មតា ត្រូវលក់ក្នុងតម្លៃ 4,200រៀល/លីត្រ (តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ 3,950រៀល/លីត្រ (ឡើង50រៀល)។

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី 21 រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 នេះ តម្លៃប្រេងឥន្ធនៈ លក់រាយតាមស្ថានីយនានាទូទាំងប្រទេស ប្រេងសាំងធម្មតា ត្រូវលក់ក្នុងតម្លៃ 4,200រៀល/លីត្រ (តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ 3,950រៀល/លីត្រ (ឡើង50រៀល)។

ព័ត៌មានជាតិ

ពូកែឆ.ក់.ស្មានថារួចខ្លួនមែនសមត្ថកិច្ចក្របួ.ច.បាន3នាក់ហើយមានសា.រ.ជា..តិ.ញៀ…ន ។

ពូកែឆ.ក់.ស្មានថារួចខ្លួនមែនសមត្ថកិច្ចក្របួ.ច.បាន3នាក់ហើយមានសា.រ.ជា..តិ.ញៀ…ន ។ តាមប្រភពពីសមត្ថកិច្ចរាជធានីភ្នំពេញបានឲ្យដឹងថាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន3នាក់ជាបន្តបន្ទាប់ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2023 វេលាម៉ោង 14:20នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន3នាក់ជាបន្តបន្ទាប់ នៅចំណុចមុខស្ថាននីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ271 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន6ករណី។ ករណីទី1 ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន 12ប្រូម៉េក ពណ៌ ខៀវ បានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ247 ផ្លូវលេខ150 ក្រុម29 ភូមិ10 សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី13 ខែមិថុនា ឆ្នាំ2023 វេលាម៉ោងប្រហែល 9:29 នាទី។ ករណីទី2 ឆក់កាបូបស្ពាយ ប្រព្រឹត្តនៅចំណុចមុខហាងយីហោឆព្វណ្ណ ផ្លូវលេខ348 ភូមិ6 សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) នៅព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអបអរសាទរខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលពិធីអបអរសាទរនេះប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ។ គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់។ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ទី 21 រហូតដល់ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2023នេះ ស្ថានភាពអាកាសធាតុនៅកម្ពុជា បន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

សេចក្ដីជូនដំណឹង របស់។ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ទី 21 រហូតដល់ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2023នេះ ស្ថានភាពអាកាសធាតុនៅកម្ពុជា បន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ #dolynews