ព័ត៌មានជាតិ

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី26 ខែមិថុនា ឆ្នាំ2023នេះ។

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី26 ខែមិថុនា ឆ្នាំ2023នេះ។   #dolynews

ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ និងឃាត់ខ្លួនស្រ្តីម្នាក់

សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ និងឃាត់ខ្លួនស្រ្តីម្នាក់ តាមប្រភពពីសមត្ថកិច្ចរាជធានីភ្នំពេញនៅថ្ងៃទី23 ខែមិថុនា ឆ្នាំ2023 វេលាម៉ោង12:30នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រពន្ធ័អនឡាញ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ514 ភូមិ1 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ សែម ផល្លា ហៅ សីលា អាយុ26ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ2 ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហ្គេមឡូតូ។   ដូច្នេះវត្ថុតាងដែលចាប់យក មានម៉ូនីទ័រ ម៉ាកDELL ពណ៌ ខ្មៅ ចំនួន2គ្រឿង និងម៉ាក 1-O-DATA, CPU ពណ៌ខ្មៅ ចំនួន1គ្រឿង, ឃីបត ពណ៌ខ្មៅ ចំនួន1 ម៉ៅ ចំនួន1 ដុំ វាយហ្វាយ ចំនួន1, ប្រាក់ […]

ព័ត៌មានជាតិ

លោកបណ្ឌិត ព្រាប នូរ៉ា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនជនពិការ នៅរាជធានីភ្នំពេញ

លោកបណ្ឌិត ព្រាប នូរ៉ា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនជនពិការ នៅរាជធានីភ្នំពេញ ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ព្រាប នូរ៉ា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ រាជធានីភ្នំពេញ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនបងប្អូនជនពិការ ចំនួន ៥គ្រួសារ នៅព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោកបណ្ឌិត ព្រាប នូរ៉ា និងក្រុមការងារ ប្រគល់ជូនបងប្អូនជនពិការទាំង ៥គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ ថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ដល់នូវស្នាមញញឹមនិងរូបភាពអនុស្សាវរីយ៍ខ្ញុំបាទចាងហ្វាងសារព័ត៌មាន ដូលីញូវស៍ និងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ 🙏❤️🙏 សូមអរគុណ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ដល់នូវស្នាមញញឹមនិងរូបភាពអនុស្សាវរីយ៍ខ្ញុំបាទចាងហ្វាងសារព័ត៌មាន ដូលីញូវស៍ និងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ 🙏❤️🙏 សូមអរគុណ។

ព័ត៌មានជាតិ

លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្មួយស្រីកំព្រា នៅខេត្តតាកែវ

លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្មួយស្រីកំព្រា នៅខេត្តតាកែវ ………………. លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្មួយស្រីកំព្រា នៅខេត្តតាកែវតាកែវ ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក យ៉ាន់ ពណ្ណវេហា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់ក្មួយស្រី ហ៊ាង កញ្ញា ជាកូនកំព្រា បច្ចុប្បន្នរស់នៅជាមួយលោកតាលោកយាយ និងមានជីវភាពខ្វះខាត នៅភូមិឈើទាលភ្លោះ ឃុំព្រៃអម្ពក ស្រុកគិរីវង្ស ខេត្តតាកែវ។ អំណោយឯកឧត្តម […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ ចំណាន រៀបចំខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅខេត្តអ៉ិបារ៉ាគិ ប្រទេសជប៉ុន

ឯកឧត្តម សុខ ចំណាន រៀបចំខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅខេត្តអ៉ិបារ៉ាគិ ប្រទេសជប៉ុន ជប៉ុន ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ចំណាន ប្រធានក្រុមការងារទទួលបន្ទុកតំបន់អ៉ិបារ៉ាគិ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយលេីកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅខេត្តអ៉ិបារ៉ាគិ នៃប្រទេសជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន ប្រធានសាខា និងអនុប្រធានសាខាគណបក្ស សរុបចំនួន ១៥០នាក់។ ជាកិច្ចចាប់ផ្តេីមឯកឧត្ដម សុខ ចំណាន បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករឮកពីសំណាក់ឯកឧត្តម ហេង សួរ និងបានធ្វើរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីអំពីលទ្ធផលនៃក្រុមការងារទទួលបន្ទុកតំបន់អ៉ិបារ៉ាគិ សម្រេចបានក្នុងរយៈពេលកន្លងមក។ ជាកិច្ចបន្ទាប់ឯកឧត្ដម ទុយ រី […]

ព័ត៌មានជាតិ

លោក ផុន ភក្តី ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោកយាយ នួន វន់ នៅខេត្តព្រៃវែង

លោក ផុន ភក្តី ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោកយាយ នួន វន់ នៅខេត្តព្រៃវែង រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ផុន ភក្តី ប្រធានការិយាល័យមូលនិធិ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ជូនលោកយាយ នួន វន់ អាយុ ៨០ឆ្នាំ ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ រស់នៅភូមិព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ផុន ភក្តី និងក្រុមការងារ […]

ព័ត៌មានជាតិ

ព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅភ្នំពេញ

ព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ​សំណាល​​បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។រោងចក្រ សហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល​រួម​ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ​ចំនួន​១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗកម្មករ កម្មការិនីរោងចក្រដែលមកពីខេត្តកណ្តាល និងភ្នំពេញនាថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា គោលនយោបាយគាំពារកម្មករ កម្មការិនី រួមទាំងកម្រិតប្រាក់បៀវត្សរ៍ គឺជាការគិតគូរយ៉ាងដិតដល់បំផុតរបស់រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយក៏មិនមែនជារឿងចៃដន្យនោះដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នៅឆ្នាំ២០២១-២០២៣ ក្នុងពេលដែលយើងជួបនូវវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរនោះ រាជរដ្ឋាភិបាលកម្ពុជាមិនបានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឡើយ ដោយសាររដ្ឋត្រូវយកចំណែកទាំងនោះ ទៅទប់ទល់នឹងហានិភ័យ​សង្គមបណ្តាលមកពីកូវីដ-១៩ តែរដ្ឋាភិបាលបានប្រឹងប្រែងមិនឱ្យ​ឡើងថ្លៃនូវ​មុខទំនិញនានា និងសេវាចាំបាច់របស់ប្រជាពលរដ្ឋដូចជា បញ្ហាទឹក និងភ្លើងជាដើម។ […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ 

ឯកឧត្តម ស សុខា ថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ភ្នំពេញ ៖ បើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ បានសម្តែងនូវការថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម ៖   ការផ្សព្វផ្សាយព័ត៌មានប្រមាថជីវិតក្នុងសមរភូមិនយោបាយជាគំរូអវិជ្ជមាន និងអសីលធម៌   ឯកឧត្តម ស សុខា ៖ ក្នុងនាមខ្ញុំជាយុវជន និងក៏ជាអ្នកនយោបាយជំនាន់ក្រោយមួយរូបផងនោះ ខ្ញុំគិតថា ការធ្វើនយោបាយដោយយកវិធីប្រមាថជីវិត ការកាត់តរូបភាពក្ដី វីដេអូក្ដី ភ្ជាប់ដោយខ្លឹមសារអកុសលដល់ថ្នាក់ដឹកនាំប្រទេសមួយ និងជាដៃគូនយោបាយរបស់ខ្លួន មកលើសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារជារឿយៗ គឺជាគំរូអវិជ្ជមាន នាំឱ្យដានប្រេះឆានៅដក់ជាប់សម្រាប់អ្នកនយោបាយជំនាន់ក្រោយ ដែលជាបច្ច័យអាក្រក់នៃជាតិយើង។   ឯកឧត្តម ស សុខា ៖ ការប្រើយុទ្ធវិធីដដែលៗបែបនេះ ខ្ញុំឃើញថា […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី9 នីតិកាលទី6 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ 

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី9 នីតិកាលទី6 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ នាព្រឹកថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2023 នេះ វត្តមានសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ គឺដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ក្នុងនាមជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក៏ការពារសេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ក្នុងនាមតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត រួមមានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ រដ្ឋសភាបានអនុម័តសេចព្រាងច្បាប់នេះទាំងស្រុង ដោយសំឡេង111 លើ111សំឡេង។ បន្ទាប់ពីសេចក្ដីព្រាងច្បាប់ត្រូវបានរដ្ឋសភាអនុម័ត សម្ដេចក្រឡាហោម បានថ្លែងអំណរគុណអង្គសភា និងអះអះអាងថាច្បាប់នេះនៅពេលចូលជាធរមាននឹងក្លាយជាមូលដ្ឋានគតិយុត្តិមួយដ៏រឹងមាំក្នុងការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជា ធិបតេយ្យ សេរីពហុបក្សដែលបានចរិកនៅក្នុងរដ្ឋធម្មនុញជា ពិសេសការពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកនយោបាយទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងប្ដេជ្ញាចិត្តថានឹងយកច្បាប់នេះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ រួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពជាមួយស្ថាប័នដែលមានការពាក់ព័ន្ធទៅតាមមុខងារ […]