ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ និងរៀបចំអាហារសាមគ្គីជូនថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកស្វាយអន្ទរ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ និងរៀបចំអាហារសាមគ្គីជូនថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ចំនួន ២៥នាក់ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយអន្ទរ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ទាំង ២៥នាក់ ដោយក្នុង ១នាក់ៗទទួលបាន ៖ ទឹកផ្លែឈើ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 10 ខែមេសា ឆ្នាំ 2023 នេះ ឯកឧត្តម សៅ សុខា អញ្ជើញជូនពរឯកឧត្តម ង្ស ពិសេន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅព្រឹកថ្ងៃទី 10 ខែមេសា ឆ្នាំ 2023 នេះ ឯកឧត្តម សៅ សុខា អញ្ជើញជូនពរឯកឧត្តម ង្ស ពិសេន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ បានអញ្ជើញជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅភូមិគ្រះឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន #dolynews

ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 16 ខែមេសា ឆ្នាំ 2023 នេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្ពោះទៅកាន់ខេត្តសៀមរាប និងទិដ្ឋភាព ការចេញដំណើររបស់យុវជនស្ម័គ្រចិត្ត នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដោយមានការជូនដំណើរដោយឯកឧត្តម ហ៊ុន ម៉ានីឆ្ពោះទៅកាន់ខេត្តសៀមរាប ការតាំងបង្ហាញមរតកវប្បធម៌ដូនតា ក៏ដូចជាកម្មវិធីកំសាន្តជាច្រើននៅតាមទីតាំងធំៗចំនួន6 គឺ បរិវេណប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី តំបន់អង្គរ-ឃ្យុងយូ សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប និងតំបន់ផាប់ស្រ្ទីត។

ចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 16 ខែមេសា ឆ្នាំ 2023 នេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្ពោះទៅកាន់ខេត្តសៀមរាប និងទិដ្ឋភាព ការចេញដំណើររបស់យុវជនស្ម័គ្រចិត្ត នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដោយមានការជូនដំណើរដោយឯកឧត្តម ហ៊ុន ម៉ានីឆ្ពោះទៅកាន់ខេត្តសៀមរាប ការតាំងបង្ហាញមរតកវប្បធម៌ដូនតា ក៏ដូចជាកម្មវិធីកំសាន្តជាច្រើននៅតាមទីតាំងធំៗចំនួន6 គឺ បរិវេណប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី តំបន់អង្គរ-ឃ្យុងយូ សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប និងតំបន់ផាប់ស្រ្ទីត។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមសៅ សុខា អញ្ជើញចូលសម្ដែងការគួរសមនិងអបអរសាទរចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ឯកឧត្តមសៅ សុខា អញ្ជើញចូលសម្ដែងការគួរសមនិងអបអរសាទរចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ សូមគោរពជូនពរ និងអបអរសាទរជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោរមងារជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមប្រកបដោយសព្ទសាធុការពរ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយជារៀងរហូត។ #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 9 ខែមេសា ឆ្នាំ 2023 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះរូបភាពនៅលើបណ្តាញតេឡេក្រាមជាច្រើនសន្លឹក នៅលើទីលានវាយកូនគោល ដោយភ្ជាប់ខ្លឹមសារថា “រីករាយចុងសប្តាហ៍ជាមួយនិងការវាយកូនគោល”។

នៅព្រឹកថ្ងៃទី 9 ខែមេសា ឆ្នាំ 2023 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះរូបភាពនៅលើបណ្តាញតេឡេក្រាមជាច្រើនសន្លឹក នៅលើទីលានវាយកូនគោល ដោយភ្ជាប់ខ្លឹមសារថា “រីករាយចុងសប្តាហ៍ជាមួយនិងការវាយកូនគោល”។ #dolynews

ព័ត៌មានជាតិ

ថ្ងៃទី 9 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ26ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី 9 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ26ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

វិទ្យាស្ថានខ្មែរជំនាន់ថ្មី ប្រារព្ធពិធីសូត្រមន្តលើករាសី និងពិសាអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

វិទ្យាស្ថានខ្មែរជំនាន់ថ្មី ប្រារព្ធពិធីសូត្រមន្តលើករាសី និងពិសាអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ភ្នំពេញ ៖ រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានប្រារព្ធពិធីសូត្រមន្តលើករាសី និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថាន និងលោកជំទាវ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាដៃគូសហការ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត របស់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ជាច្រើនរូប។ ក្រៅពីពិធីសូត្រ និងពិសាអាហារសាមគ្គី ក៏មានការប្រគល់ជូននូវលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីមួយចំនួនផងដែរ៕ #dolynews

ព័ត៌មានជាតិ

នៅមុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើតេឡេក្រាម ដោយសំណេរយ៉ាងដូច្នេះថា ដើម្បីជាការលើកទឹកចិត្តខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នៅថវិកាចំនួន 2 ម៉ឺនដុល្លារ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រដើម្បីផ្ដល់សញ្ជាតិខ្មែរជូនកីឡាករ Thiago។

នៅមុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើតេឡេក្រាម ដោយសំណេរយ៉ាងដូច្នេះថា ដើម្បីជាការលើកទឹកចិត្តខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នៅថវិកាចំនួន 2 ម៉ឺនដុល្លារ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រដើម្បីផ្ដល់សញ្ជាតិខ្មែរជូនកីឡាករ Thiago។ #dolynews

ព័ត៌មានជាតិ

ថ្ងៃទី 8 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ27ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី 8 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ27ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី7 ខែមេសា ឆ្នាំ2023នេះ មានករណី បា..ញ់…ប្រ…ហារបណ្ដាលឲ្យស្លា…ប់..និងរបួសចំនួននាក់4នាក់។

នៅព្រឹកថ្ងៃទី7 ខែមេសា ឆ្នាំ2023នេះ មានករណី បា..ញ់…ប្រ…ហារបណ្ដាលឲ្យស្លា…ប់..និងរបួសចំនួននាក់4នាក់។ យ៉ាងណាមិញករណីបាញ់ប្រហារ ដោយអាវុធខ្លីសម្លាប់អតីតប្រពន្ធ ប្អូនថ្លៃ និងបងថ្លៃ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយមិនដឹងមូលហេតុ ក្រោយបាញ់ប្រហារ បុរសជាខ្មាន់កាំភ្លើង បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយបណ្តាលឱ្យរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះ កើតឡើងចំនួន2គោលដៅ ដោយគោលដៅទី1 ស្ថិតនៅផ្ទះជនរងគ្រោះជាប្អូនថ្លៃ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក និងទីតាំងទី2 ស្ថិតក្នុងតូបលក់ដូរ នៅផ្សារលើ ក្រុងសៀមរាប។ #dolynews