ព័ត៌មានជាតិ

ថ្ងៃអង្គារទី 18 ខែមេសា ឆ្នាំ 2023 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារនៅកងពលតូចអន្តរាគមន៍លេខ9 កកងពលធំអន្តរាគមន៍លេខ3 កងទ័ពជេីងគោក ខេត្តព្រះវិហារ។

ថ្ងៃអង្គារទី 18 ខែមេសា ឆ្នាំ 2023 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារនៅកងពលតូចអន្តរាគមន៍លេខ9 កកងពលធំអន្តរាគមន៍លេខ3 កងទ័ពជេីងគោក ខេត្តព្រះវិហារ។ #dolynewsព័ត៌មាន

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 18 ខែមេសា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន 1030 ប័ណ្ណ។

នាព្រឹកថ្ងៃទី 18 ខែមេសា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន 1030 ប័ណ្ណ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន1 ភូមិ គឺភូមិអន្លង់តាសេកលី ចំនួន1030ប័ណ្ណ ស្ថិតក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវស្មារតីយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទីភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋរបស់មន្ត្រីចុះបញ្ជីទាំងអស់ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបាន ចូលរួមអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលបានខិតខំពុះពាររាល់ការលំបាករហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត បន្តថាការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត៕ #dolynews

ព័ត៌មានជាតិ

ថ្ងៃទី 18 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ17ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី 18 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ17ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

សេចក្ដីប្រកាស ចាប់ពីថ្ងៃទី 19 រហូតដល់ថ្ងៃទី 25 ខែមេសា ឆ្នាំ 2023 របស់ក្រសួងធនធានទឹក និងឧតុនិយមធាតុអាកាសនៅកម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យមគួបផ្សំនិងខ្យល់ប្រែប្រួល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សេចក្ដីប្រកាស ចាប់ពីថ្ងៃទី 19 រហូតដល់ថ្ងៃទី 25 ខែមេសា ឆ្នាំ 2023 របស់ក្រសួងធនធានទឹក និងឧតុនិយមធាតុអាកាសនៅកម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យមគួបផ្សំនិងខ្យល់ប្រែប្រួល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ #dolynewsព័ត៌មាន

ព័ត៌មានជាតិ

រាជធានីភ្នំពេញ នៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 នេះឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ2022 និងទិសដៅបន្តឆ្នាំ2023 រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

រាជធានីភ្នំពេញ នៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 នេះឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ2022 និងទិសដៅបន្តឆ្នាំ2023 រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញបិទការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត២០២៣

ឯកឧត្តម ស សុខា អញ្ជើញបិទការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត២០២៣ សៀមរាប ៖ ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា ប្រធានចង្កោមទី៣ នៃ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ​២០២៣ ​ជាឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធាន គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធី​បិទ​”ការសម្ដែង និង​កម្មវិធី​ប្រកួត​កីឡា​គុន ល្បុក្កតោ ​ពានរង្វាន់​មិត្តភាព​អង្គរ​សង្ក្រាន្ត​២០២៣”។ សូមបញ្ជាក់ថា ពិធីបិទ “ការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាព អង្គរសង្ក្រាន្ត ២០២៣” នេះ រៀបចំ​នៅ​មុខ​កសិន្ធុ​ប្រាសាទ​អង្គរ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​កីឡាករ​ កីឡា​ការិនី គ្រូ​បង្វឹក មន្រ្តី​ បច្ចេកទេស ព្រឹទ្ធាចារ្យ របស់​សហព័ន្ធ​កីឡា​ល្បុក្កតោកម្ពុជា និង​ក្រុម​ការងារ​នានា ព្រម​ ទាំង​មាន​ការ​ចូលរួមទស្សនា​ពី​សំណាក់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​យ៉ាងច្រើនកុះករផងដែរ៕ #dolynews

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារដ៏មានអត្ថន័យយ៉ាងដូច្នេះថា 48ឆ្នាំមុនពេលនេះខ្ញុំកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(16មេសា1975- 16មេសា2023)។សង្រ្គាមវាបែបនេះហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស។ សំណាងល្អខ្ញុំនៅមានជីវិតនិងបានចូលរួមកសាងសន្តិភាពនិងរក្សាសន្តិភាពដែល48ឆ្នាំក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់នៃសន្តិភាពនេះ។ រក្សាសន្តិភាពបានគឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារដ៏មានអត្ថន័យយ៉ាងដូច្នេះថា 48ឆ្នាំមុនពេលនេះខ្ញុំកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង (16មេសា 1975-16មេសា2023)។ សង្រ្គាមវាបែបនេះហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស។ សំណាងល្អខ្ញុំនៅមានជីវិតនិងបានចូលរួមកសាងសន្តិភាពនិងរក្សាសន្តិភាពដែល48ឆ្នាំក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់នៃសន្តិភាពនេះ។ រក្សាសន្តិភាពបានគឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន៕ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ដឹកនាំហែក្បួនភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣

ឯកឧត្តម ស សុខា ដឹកនាំហែក្បួនភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ សៀមរាប ៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំហែក្បួនភូមិស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ក្នុងពិធីដង្ហែក្បួនអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាទឹកដីខេត្តសៀមរាប។ សូមបញ្ជាក់ថា ឯកឧត្តម ស សុខា ប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០២៣ ទទួលបន្ទុកដឹកនាំ ចាត់ចែង និងរៀបចំលើកម្មវិធី ចំនួន ៣ រួមមាន ៖ ទី១. កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទី២. កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ […]

ព័ត៌មានជាតិ

ថ្ងៃទី 14 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ21ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី 14 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ21ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញបើកដំណើរការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផ្នែកចល័ត

ឯកឧត្តម ស សុខា អញ្ជើញបើកដំណើរការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផ្នែកចល័ត សៀមរាប ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០២៣ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបើកដំណើរការការងារផ្សព្វផ្សាយរបស់ក្រុមការងារកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផ្នែកចល័ត នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នាទឹកដីខេត្តសៀមរាប។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា កីឡារស់ក្នុងសន្តិភាព គឺជាពាក្យស្លោកបង្ហាញទៅកាន់មិត្តអាស៊ាន និងពិភពលោកទាំងមូល ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លើទឹកដីនៃព្រះរាជណាចក្រកម្ពុជា។ ឯកឧត្តម បន្តថា ពិតមែនហើយថានេះមិនមែនជាលើកដំបូងទេ ដែលកម្ពុជារបស់យើង ត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ តែដោយសារភាពអសន្តិសុខផ្នែកនយោបាយ បញ្ហាសង្រ្គាមក្នុងប្រទេស និងតំបន់ ធ្វើឱ្យមានការពន្យារពេលរហូតដល់ពេលនេះ។ ឯកឧត្តម ស […]