ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី28 ខែមេសា ឆ្នាំ2023 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ។ កិច្ចប្រជុំនឹងពិភាក្សា ដើម្បីឆ្លងរបៀបវារៈដូចខាងក្រោម៖ 1 -សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ 2 -បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន៕

នៅព្រឹកថ្ងៃទី28 ខែមេសា ឆ្នាំ2023 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ។ កិច្ចប្រជុំនឹងពិភាក្សា ដើម្បីឆ្លងរបៀបវារៈដូចខាងក្រោម៖ 1 -សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ 2 -បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន៕ #dolynews

ព័ត៌មានជាតិ

ព្រឹកថ្ងៃទី 28 ខែមេសា ឆ្នាំ 2023 នេះសម្ដេចក្រឡាហោម សខេង បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។

ព្រឹកថ្ងៃទី 28 ខែមេសា ឆ្នាំ 2023 នេះសម្ដេចក្រឡាហោម សខេង បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយទស្សនកិច្ចនេះធ្វើ ឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ទស្សនកិច្ចការងារនេះ នឹងចាប់ផ្ដើម ពីថ្ងៃទី28 ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2023។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធាណរដ្ឋប្រជាមានិតចិន។ របៀបវារៈដ៏មានសារៈសំខាន់នៃសំណើរទស្សនកិច្ចការងារនេះ គឺសម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម វ៉ាង ស៊ាវហុង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ […]

ព័ត៌មានជាតិ

ថ្ងៃទី 28 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ7ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី 28 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ7ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកាសថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋល្អ អ្នកសារព័ត៌មាន ដែលផ្តល់ព័ត៌មានពីសកម្មភាពកាប់បំផ្លាញព្រៃឈើ និងសូមអំពាវនាវបន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះ ទៅដល់អាជ្ញាធរ ដែនដី ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។

សេចក្តីជូនដំណឹង របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកាសថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋល្អ អ្នកសារព័ត៌មាន ដែលផ្តល់ព័ត៌មានពីសកម្មភាពកាប់បំផ្លាញព្រៃឈើ និងសូមអំពាវនាវបន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះ ទៅដល់អាជ្ញាធរ ដែនដី ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។ #dolynews

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ87អនក្រ.បក ស្ដីពី និរាករណ៍អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2023 ស្ដីពីការកំណត់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ87អនក្រ.បក ស្ដីពី និរាករណ៍អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2023 ស្ដីពីការកំណត់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ ១០ចំណុច ទៅកាន់អគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក

ឯកឧត្តមបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ ១០ចំណុច ទៅកាន់អគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ចំនួន ១០ចំណុច ទៅកាន់អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ នៃក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក ដែលក្នុងនោះសម្រាប់អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ រួមមាន ៖ ទី១. ស៊ីហ្គេមលើកនេះ មិនមែនជាគោលដៅបញ្ចប់ក្នុងការលើកកម្ពស់អនុ វិស័យអប់រំកាយ និងកីឡានោះទេ ទី២. ត្រូវមានសាមគ្គីភាពក្នុងការងារ ពោលគឺរួមគិត រួមធ្វើ រួមគ្នាទទួលខុសត្រូវ ទី៣. ទប់ស្កាត់អោយបាននូវទំនាស់ផលប្រយោជន៍ និងទី៤. បន្តអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ(AP) របស់អង្គភាពសាមីនីមួយៗ និងទី៥. សហការការងារក្នុងកម្រិតបច្ចេកទេសជាមួយនឹង CAMSOK ។ ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានផ្តល់អនុសាសន៍ ចំនួន […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 26 ខែមេសា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់

នាព្រឹកថ្ងៃទី 26 ខែមេសា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ ភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ 3,540នាក់ ដែលធ្វើឡើងនៅវិមាន7មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ តាមរបាយការណ៍របស់ ឯកឧត្តម អូស្មាន ហាហ្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិនៃការបង្កើតគណកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ1998 គណៈចលនានេះត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបានបន្តថា គណៈចលនាសាសនិកឥស្លាមបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ហើយជាលទ្ធផលនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កត់សម្គាល់ឃើញថា បងប្អូនខ្មែរឥស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ក្នុងជំនួបជាមួយបងប្អូនខ្មែរ-ឥស្លាម ជាង3ពាន់នាក់នាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យនៃខែរ៉ាម៉ាដន របស់បងប្អូនខ្មែ-ឥស្លាម កន្លងទៅថ្មីៗនេះ។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះការចូលរួមរបស់បងប្អូនខ្មែរ-ឥស្លាម […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃអង្គារទី 25 ខែមេសា ឆ្នាំ 2023 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធមហាឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នាព្រឹកថ្ងៃអង្គារទី 25 ខែមេសា ឆ្នាំ 2023 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធមហាឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ #dolynews

ព័ត៌មានជាតិ

ថ្ងៃទី 25 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ10ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី 25 ខែមេសា ឆ្នាំ2023 នេះ គឺនៅសល់តែ10ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី25 ខែមេសា ឆ្នាំ2023នេះ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត» ។

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី25 ខែមេសា ឆ្នាំ2023នេះ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត» ។ #dolynews