ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជិត ២ពាន់នាក់ នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ

ឯកឧត្តម ស សុខា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជិត ២ពាន់នាក់ នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ សៀមរាប ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី ចំនួន ១ ៨៧៥នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប។ បើតាមរបាយការណ៍របស់លោកបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ សាកលវិទ្យាល័យ បានសម្រេចបានសមិទ្ធផលជាច្រើនទាក់ទងទៅនឹងសកម្មភាព នៃការបណ្តុះបណ្តាល ការទទួលស្គាល់គុណភាពអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា។ ជាពិសេសសាកលវិទ្យាល័យ ទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលនិស្សិត ចំនួន ១៩ ៩៩៧នាក់ និងបានបញ្ចប់ការសិក្សាសរុប ចំនួន ៧ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃចន្ទទី 13 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម សៅ សុខា អញ្ជើញចូលរួមប្រជុំជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ។

នៅព្រឹកថ្ងៃចន្ទទី 13 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម សៅ សុខា អញ្ជើញចូលរួមប្រជុំជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ។ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងលទ្ធផលការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ស្នងការ ស្នងការរង នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។ #dolynews

ព័ត៌មានជាតិ

ថ្ងៃទី13 ខែមិនា ឆ្នាំ2023 នេះ គឺនៅសល់តែ53ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី13 ខែមិនា ឆ្នាំ2023 នេះ គឺនៅសល់តែ53ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អំពាវនាវឲ្យពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍ និងរក្សាសុខសន្តិភាពជាតិ

ឯកឧត្តម ស សុខា អំពាវនាវឲ្យពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍ និងរក្សាសុខសន្តិភាពជាតិ បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវអំពាវដល់លោកគ្រូ អ្នកគ្រូ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត ក្នុងការបន្តដឹកនាំ ក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើនថែមទៀត ពិសេសបន្តរក្សាបាននូវសុខសន្តិភាពជាតិ ជានិច្ចតទៅ ។ ឯកឧត្តម ស សុខា ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាវិទ្យាល័យថ្មី ១ខ្នង កម្ពស់ ២ជាន់ មាន ១២បន្ទប់ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៦០៣នាក់ ក្នុងស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ការសាងសង់អគារសិក្សាវិទ្យាល័យថ្មី ចំនួន […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ ម៉ារ៉ាតុនសង្ក្រាន្តបាត់ដំបង ២០២៣

ឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ ម៉ារ៉ាតុនសង្ក្រាន្តបាត់ដំបង ២០២៣  បាត់ដំបង ៖ នៅព្រឹកថ្ងៃ១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ម៉ារ៉ាតុនសង្ក្រាន្តបាត់ដំបង ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង។ បើតាមរបាយការណ៍របស់ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បញ្ជាក់ថា លទ្ធផលសម្រេចបានរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង នាពេលកន្លងមក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្ត ការតស៊ូព្យាយាមខិតខំជំនះរាល់បញ្ហានានា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មការងារអប់រំ បណ្ដុះបណ្តាល កីឡា ការងារសង្គម បរិស្ថាន វប្បធម៌ និងសាសនា ជាពិសេសការងារសប្បុរសធម៌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយការរីករាលដាល នៃជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការចូលរួមសហការក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ រយៈពេល […]

ព័ត៌មានជាតិ

ថ្ងៃទី12 ខែមិនា ឆ្នាំ2023 នេះ គឺនៅសល់តែ54ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី12 ខែមិនា ឆ្នាំ2023 នេះ គឺនៅសល់តែ54ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីតម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2023 នេះ តម្លៃប្រេងឥន្ធនៈធម្មតាលក់ក្នុងតម្លៃ 4,300 រៀល(ក្នុងមួយលីត្រ) និងប្រេងម៉ាស៊ូ 4,250 រៀល (ក្នុងមួយលីត្រ)។

សេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីតម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2023 នេះ តម្លៃប្រេងឥន្ធនៈធម្មតាលក់ក្នុងតម្លៃ 4,300 រៀល(ក្នុងមួយលីត្រ) និងប្រេងម៉ាស៊ូ 4,250 រៀល (ក្នុងមួយលីត្រ)។ #dolynews

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យសិស្ស និស្សិតប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 21 ខែមេសា ឆ្នាំ 2023 នេះ។

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យសិស្ស និស្សិតប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 21 ខែមេសា ឆ្នាំ 2023 នេះ។ សិស្ស-និស្សិត ដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រេចបើកឲ្យមានការប្រឡងជ្រើសរើសសិស្ស-និស្សិតបញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផៃ្ទ សម្រាប់ឆ្នំា២០២៣ ដើម្បីទៅបម្រើការងារនៅអង្គភាពនានាចំណុះទីស្តីការក្រសួងមហាផ្ទៃ មណ្ឌលអប់រំកែប្រែទី4 នៃអគ្គនាយកដ្ឋានពន្ធនាគារ និងរដ្ឋបាលក្រុងស្រុកថ្មី ចំនួន 5 ដែលទើបត្រូវបានបង្កើតថ្មី។ #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ថ្លែងថា «ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំងឬអត់ ពុំបានផ្តល់ សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ»។ ការថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេស ចុះថ្ងៃទី8 ខែមីនា ឆ្នាំ2023នេះ ដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ដន្ទាទោស លោក កឹម សុខា។

សេចក្ដីជូនព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ថ្លែងថា «ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំងឬអត់ ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ»។ ការថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេស ចុះថ្ងៃទី8 ខែមីនា ឆ្នាំ2023នេះ ដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ដន្ទាទោស លោក កឹម សុខា។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ 30កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប

ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ 30កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា2022-2023 អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី សម្រេចផ្តល់អាហារូបករណ៍ ចំនួន 30កន្លែង រួមមាន ៖ ថ្នាក់បរិញ្ញាបត្រ ចំនួន 15កន្លែង និងថ្នាក់បរិញ្ញាបត្ររង ចំនួន 15កន្លែង ដល់សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប។ បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា ការទទួលពាក្យគឺចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី14 ខែមីនា ឆ្នាំ2023 ។ សូមបញ្ជាក់ថា វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ […]