ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានផ្សព្វផ្សាយលើបណ្ដាញសង្គមFacebookមុននេះបន្តិថា ឯកឧត្ដម ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ដែលជា «មិត្តចាស់» និងជាភ្ញៀវបរទេសទី1 បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន-10កុម្ភៈ 2025។ ឯកឧត្ដម ខៀវ កាញារីទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយ ឯកឧត្ដម ប្រធានាធិបតីចិន ស៊ី ជីនពីង និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ពីបំណងរបស់សម្តេចក្នុងការបង្កើត ប៉ូលសេដ្ឋកិច្ចទី4 ទៅលើប៉ូលសេដ្ឋកិច្ចទាំង3 ដែលមានស្រាប់នោះគឺជាប៉ូលសេដ្ឋកិច្ច ត្រី និងអង្ករ ដែលគ្របដណ្ដប់លើខេត្តនៅទិសនីរតីនៃប្រទេសកម្ពុជា។ #dolynews
Month: February 2023
នៅព្រឹកថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន
នៅព្រឹកថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី9 ដល់ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2023 តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ […]
ឯកឧត្តម គង់ សុភ័ណ្ឌ អញ្ជើញសម្ពោធផ្លូវបេតុងអាមេប្រវែង 1,000 ម៉ែត្រ ទទឹង 5 ម៉ែត្រ កម្រាស់0.15 ម៉ែត្រ ស្កិតក្នុងស្រុកស្អាង។
ឯកឧត្តម គង់ សុភ័ណ្ឌ អញ្ជើញសម្ពោធផ្លូវបេតុងអាមេប្រវែង 1,000 ម៉ែត្រ ទទឹង 5 ម៉ែត្រ កម្រាស់0.15 ម៉ែត្រ ស្កិតក្នុងស្រុកស្អាង។ នៅព្រឹកថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង1,000ម៉ែត្រ ទទឹង5ម៉ែត្រ កម្រាស់0.15ម៉ែត្រ ស្ថិតក្នុងវត្តបទុមសាគរ ភូមិបទុមសាគរ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំក៏សូមថ្លែងអំណរគុណ និង សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកស្អាង អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនានានៅទីនេះ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ក៏ដូចជាប្រជាជនទូទៅ។ ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដីធ្លី ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងស្មារតីនៃ «វប្បធម៌ចែករំលែក» ជូនដល់អាជ្ញាធរ ដើម្បីអនុវត្តគម្រោងផ្លូវបេតុងអាមេ […]
នៅព្រឹកថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2023 នេះ ឯកឧត្តម សៅ សុខាអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ចេតិយនិងស្តូប រំលឹកគុណ និង រំលឹកខួបទី 45 ឆ្នាំ។
នៅព្រឹកថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2023 នេះ ឯកឧត្តម សៅ សុខាអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ចេតិយនិងស្តូប រំលឹកគុណ និង រំលឹកខួបទី 45 ឆ្នាំ។ ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា 49រូប យកទៅតម្កល់ទុកក្នុងមហាចេតិយ និងជាស្តូបរំលឹកគុណ ពិធីរំលឹកខួប 45ឆ្នាំ នៃការបង្កើតកម្លាំងប្រដាប់អាវុធសាមគ្គីសង្គោះជាតិកម្ពុជា និងពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន 49រូប ពិធីអបអរសាទរខួបលើកទី 46ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ( 20 មិថុនា 1977. 20 មិថុនា 2023) ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ( X16 ) ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ […]
នៅព្រឹកថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ វិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្ដែងការគួរសមនិងពិភាក្សាការងារ។ ឯកឧត្តម Atsushi បានគោរពចូលរួមសម្ដែងមរណៈទុក្ខដល់ក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីថ្លៃរបស់សម្ដេចតេជោ និងសូមវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់សុគតិភព។ ឯកឧត្តម Atsushi បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់កម្ពុជាកាលពីឆ្នាំ1992 ហើយនៅពេលនេះ កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង មានស្ថិរភាព និងមានសន្តិភាព ។ ក្នុងន័យនេះ ឯកឧត្តម សូមសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ក្នុងភាពជាអ្នកដឹកនាំជាទីគោរព។ ឯកឧត្តម Atsushi ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ាន ទទួលបានជោគជ័យ ។ […]