ព័ត៌មានជាតិ

តើដីស្រះទឹករួមដែលស្ថិតនៅក្នុងភូមិព្រែក្រាយ អាចរបូតទៅលើដៃឈ្មួញមានអំណាចដែរឬទេ។

តើដីស្រះទឹករួមដែលស្ថិតនៅក្នុងភូមិព្រែក្រាយ អាចរបូតទៅលើដៃឈ្មួញមានអំណាចដែរឬទេ។ (ព័ត៌មានបឋម): តាមប្រភពពីប្រជាពលរដ្ផដែលរស់នៅភូមិព្រៃក្រាយ ឃំុព្រៃពួច ស្រុកឣង្គស្នួល ខេត្តកណ្តាល បានប្រាប់ឣង្គភាពសាព័ត៌មានយើងមកថា មានឣ្នកមានឣំណាចនៅពីក្រោយខ្នងឣ្នកមានលុយ បានរៀបចំផែនការដេាះដូរលក់ស្រះទឹករួមភូមិព្រៃក្រាយហើយ ។ គួររំលឹកដែរថាស្រះទឹករួមភូមិនេះមានសារះសំខាន់ណាស់សំរាប់ផ្តល់ទឹកដល់ប្រជាពលរដ្ផជាច្រើនគ្រួសារ និងអ្នកភូមិឣាស្រ័យផល យកទឹកប្រើប្រាស់ចាំបាច់បំផុតរបស់ប្រជាពលរដ្ផទាំង4ឬ5ភូមិ រួមមានភូមិព្រៃក្រាយ ភូមិចំការស្លែង ភូមិ ចំបក់ទន្សាយ ក្រាំងលាវ ចំការជោរ ភូមិព្រៃភក្តី ភូមិចំការគួយ និងភូមិជាច្រើនទៀតនៅក្នុងឃំុ ព្រៃពួចទាំងមូល។ យ៉ាងណាមិញស្របពេលដែលក្រុមការងារចំរុះរបស់មន្ទីរដែនដីនគរូបនិយកម្មខេត្តកណ្តាល រៀបចំវាស់វែងជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ផនៅក្នុងឃំុព្រៃពួច ស្រុកឣង្គស្នួលខេត្តកណ្តាលនេះហើយ។ ដូច្នេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងតាមដានសើបឣង្កេតរឿងនេះឣោយដឹងឬសគល់ថាតើឣ្នកមានឣំណាចមួយណាមកព្យាយាមចង់រួមគំនិតគ្នាចង់លក់ស្រះរួមភូមិព្រៃក្រាយនេះ។ #dolynews

ព័ត៌មានជាតិ

នៅពេលនេះម៉ោង 9:20 នាទី សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវប្រកបដោយសុវត្ថិភាព

នៅពេលនេះម៉ោង 9:20 នាទី សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃពីថ្ងៃទី13 ដល់ 14ខែកុម្ភៈ ឆ្នាំ2023។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាពិនិត្យឡាវ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។ តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ នឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕ #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

  នៅព្រឹកថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃពីថ្ងៃទី13 ដល់ 14ខែកុម្ភៈ តបតាមការអញ្ជើញរបស់ ឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ យោងតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តមនាយករដ្ឋមន្ត្រី សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មានបានប្រកាសសម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដោយអង្គភាពសារព័ត៌មាននេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន។

សេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មានបានប្រកាសសម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដោយអង្គភាពសារព័ត៌មាននេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន។ #dolynews

ព័ត៌មានជាតិ

ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2023 នេះ គឺនៅសល់តែ81ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2023 នេះ គឺនៅសល់តែ81ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

សារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានអត្ថន័យយ៉ាងដូច្នេះថា

សារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានអត្ថន័យយ៉ាងដូច្នេះថា ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVODមិនត្រឹមតែលើហ៊ុន ម៉ាណែតប៉ុណ្ណោះទេតែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូល លើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ ជំនួយចំពោះប្រទេសទួរគី។   ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ ដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។   សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុនព្រឹកថ្ងៃ8កុម្ភៈ ម៉ោង6.56នាទី។ បញ្ជាខ្ញុំឲ្យប្រកាស10 ម៉ឺនដុល្លារម៉ោង7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តមអូន ពន្ធមុនីរ័ត្នដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង7.18នៅព្រឹកថ្ងៃ 8 កុម្ភៈ 2023 ដូចគ្នា។ តើការចោទលើហ៊ុន ម៉ាណែតជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ?ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល72ម៉ោងដោយសុំទោស រាជរដ្ឋាភិបាលផងនិងសុំទោសហ៊ុនម៉ាណែតផង។ ក្រសួងព័ត៌មានត្រូវធ្វើការជាមួយVODព្រមជាមួយគ្នាឯកឧត្តមគី តិចប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។   សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។មិត្តភក្តិបរទេសឬសង្គមសុីវិលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿន របស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ14 មករា 2023 កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)។ #dolynews

ព័ត៌មានជាតិ

នៅវេលាថ្ងៃត្រង់ ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ 2023នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ។

នៅវេលាថ្ងៃត្រង់ ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ 2023នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញមកដល់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីមានវត្តមានមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ដឹកនាំសំខាន់ៗបានអញ្ជើញទទួលដំណើរនិវត្តន៍របស់សម្ដេចតេជោ និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។   តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ បានផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕ #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសចាប់ពីថ្ងៃទី11 រហូតដល់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ2023នេះ ប្រេងសាំងធម្មតាត្រូវលក់តម្លៃ 4,400រៀល/លីត្រ(ចុះ 100រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ 4,350រៀល/លីត្រ (ចុះ300រៀល)។

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសចាប់ពីថ្ងៃទី11 រហូតដល់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ2023នេះ ប្រេងសាំងធម្មតាត្រូវលក់តម្លៃ 4,400រៀល/លីត្រ(ចុះ 100រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ 4,350រៀល/លីត្រ (ចុះ300រៀល)។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឲ្យវិទ្យុ VOD បង្ហាញភស្តុតាងដែរថាឯកឧត្តមបានចុះហត្ថលេខាជំនួសសម្ដេចតេជោ ក្នុងការផ្ដល់ជំនួយដល់ប្រទេសតួគី។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឲ្យវិទ្យុ VOD បង្ហាញភស្តុតាងដែរថាឯកឧត្តមបានចុះហត្ថលេខាជំនួសសម្ដេចតេជោ ក្នុងការផ្ដល់ជំនួយដល់ប្រទេសតួគី។ ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជានិងការទទួលខុសត្រូវ៖   ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះផុតរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។   ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។   បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។ ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ។ #dolynews

ព័ត៌មានជាតិ

ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2023 នេះ គឺនៅសល់តែ83ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2023 នេះ គឺនៅសល់តែ83ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews