ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2023 នេះ គឺនៅសល់តែ71ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews
Month: February 2023
នៅព្រឹកថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់
នៅព្រឹកថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង នៅវិមានសន្តិភាព: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោកជំទាវប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាហើយថា ដំណើរទស្សនកិច្ចមកកម្ពុជាដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបានលោកជំទាវ Gabriele បានបន្តថា ក្រៅពីនេះ នឹងជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ។ លោកជំទាវ MAREK សូមគោរព ជូនចំពោះសម្ដេចតេជោចំពោះជំហរ របស់កម្ពុជាកន្លងមកលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងបានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវធ្លាប់បានមកកាន់កម្ពុជាកាលពីឆ្នាំ2009 ហើយ នៅពេលនេះ លោកជំទាវបានសង្កេតឃើញថាមានការផ្លាស់ប្ដូរច្រើន មានសេដ្ឋកិច្ចល្អ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ […]
សេចក្តីជូនដំណឹង ស្តីពី ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី11 ឆ្នាំ2023។
សេចក្តីជូនដំណឹង ស្តីពី ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី11 ឆ្នាំ2023។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ» អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី3 សុពលភាពឆ្នាំ2022-2025 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2023ខាងមុខនេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។ #dolynews
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2022 របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2022 របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព : នាព្រឹកថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ2023នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2022 របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលកិច្ចប្រជុំនេះមានវត្តមានស្ត្រីជាតំណាងមកពីបណ្តាស្ថាប័ន អង្គភាពសរុបជាង600នាក់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានគោរពរាយការណ៍ ដោយ សង្ខេបអំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ2022 របស់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងនោះប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន12 រូប បានចូលក្រាបបង្គំគាល់ថ្វាយព្រះពរជ័យក្នុងឱកាស ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់86 ព្រះវស្សា យាងចូល87ព្រះវស្សា សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងទូលថ្វាយរបាយ ការណ៍លទ្ធផលការងារឆ្នាំ2021 និងផែនការសកម្មភាពឆ្នាំ2022 និងអនុសាសន៍12 […]
យ៉ាងហោចណាស់បុគ្គលិកវិទ្យុ វីអូឌី 8នាក់ ចូលរួមបម្រើការាររាជកាជាបណ្ដើរៗ។
យ៉ាងហោចណាស់បុគ្គលិកវិទ្យុ វីអូឌី 8នាក់ ចូលរួមបម្រើការាររាជកាជាបណ្ដើរៗ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានមាន ប្រសាសន៍យ៉ាងដូច្នេះថា រកាលពីថ្ងៃ14កុម្ភៈ2023ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបាន បាត់បងការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ17កុម្ភៈ2023នេះមានបុគ្គលិក8រូបបានមកដាក់ពាក្យសុំចូលធ្វើការ។ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង 17.00នាទី ថ្ងៃ28កុម្ភៈ2023។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុ វីអូឌី គ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួន មិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹម ជិវិត។ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ៕ #dolynews