មុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា បន្ទាប់ពីបង្ហោះរូបភាពដែលបានថតកាលពីឆ្នាំ១៩៧១និងរូបថតតួសំដែងក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។មានបងប្អូនយើងបានយករូបថតទាំងពីរមកផ្គុំប្រហែលក្នុងគោលបំណងធ្វើការប្រៀបធៀប។សម្រាប់ខ្ញុំការជ្រើសរើសតួនេះសមស្របហើយដែលតំណាងឲ្យមេបញ្ជាការសុក សារឿននិងមេបញ្ជាការសំរេច។ #dolynews
Month: December 2022
នៅព្រឹកថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្ស ប្រជាជនកម្ពុជាខេត្តកណ្ដាលចំនួន 3.457 នាក់
នៅព្រឹកថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្ស ប្រជាជនកម្ពុជាខេត្តកណ្ដាលចំនួន 3.457 នាក់។ វិមាន7មករា តាមការឲ្យដឹង ពីឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបានអោយដឹងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោនាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកណ្ដាលទាំងមូល។ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ ខេត្តកណ្ដាល រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅខេត្តកណ្ដាល។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ម៉ៅ ភិរុណ បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាលបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួមធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្ដាល បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស […]
នាព្រឹក ថ្ងៃសៅរ៍ ទី3 ខែធ្នូ ឆ្នាំ2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន។
នាព្រឹក ថ្ងៃសៅរ៍ ទី3 ខែធ្នូ ឆ្នាំ2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន។ ក្នុងពិធីសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន 7មករា”។ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ជូនចំពោះមន្រ្តីគណបក្សគ្រប់ថ្នាក់ អោយបានជ្រួតជ្រាប និងអនុវត្តបានចំទិសតាមកម្មវិធីនយោបាយរបស់គណបក្ស ជាពិសេសសម្រេចបានជោគជ័យនូវភារកិច្ចចំពោះមុខ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី7 នៃរដ្ឋសភា នាថ្ងៃទី23 ខែកក្កដា ឆ្នាំ2023នាពេលខាងមុខនេះ។ #dolynews
សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី24 និង ទិវាជនមានពិការភាពអន្តរជាតិលើកទី40 ថ្ងៃទី3 ខែធ្នូ ឆ្នាំ2022៕ ទិវាជនមានពិការភាពកម្ពុជា ទិវាជនមានពិការភាពអន្តរជាតិ
សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី24 និង ទិវាជនមានពិការភាពអន្តរជាតិលើកទី40 ថ្ងៃទី3 ខែធ្នូ ឆ្នាំ2022៕ ទិវាជនមានពិការភាពកម្ពុជា ទិវាជនមានពិការភាពអន្តរជាត https://www.facebook.com/dolynews?mibextid=ZbWKwL
នៅព្រឹកថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ានដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។
នៅព្រឹកថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ានដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។ រាជធានីភ្នំពេញបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ2022 (ASEAN Mayors Forum 2022) ក្នុងរយរយៈពេល2ថ្ងៃ នោះគឺថ្ងៃសុក្រ និងសៅរ៍ ថ្ថ្ងៃទ2 និង3 ខែធ្នូ ឆ្ឆ្នា2022។ កិច្ចប្រជុំ និងវេទិកានេះ គឺមានការចូលរួមពីតំណាងទីក្រុង និងខេត្តចូលរួមប្ប្រមា 80ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាជា30ទីក្រុងធំៗចូលរួមផងដែរ។ ក្នុងពិធីបើកវេទិកានេះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរថាគន្លឹះសំខាន់ៗប្រកបដោយអត្ថន័យនៅក្នុងពិធីបើកវេទិការអភិបាលក្រុងអាស៊ាននេះ។ ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ https://www.facebook.com/dolynews?mibextid=ZbWKwL