ក្រុមអ្នកចូលចិត្តបើកម៉ូតូធំត្រូវបានគយចាប់ឃាត់បានចំនួនជាង 100 គ្រឿង ខ្លះអត់ពន្ធ នឹងខ្លះផ្លាកលេខក្លែងក្លាយ។ ភ្នំពេញ មួយរយៈពេលចុងក្រោយនេះក្រុមអ្នកស្រាលាញ់ម៉ូតូធំ តែមានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងនោះគេបានឃើញ មានតារាចម្រៀង តារាTik tokល្បីៗ ត្រូវបាននាយកដ្ឋានគយ និងរដ្ឋកររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ចុះបង្ក្រាបនៅចំណុច ការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវជាតិលេខ6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញម៉ូតូជិត100គ្រឿងឯណោះ។ យ៉ាងណាមិញ អ្នកខ្លះមានស្លាកលេខ តែស្លាកលេខខ្លះក្លែងក្លាយ អ្នកខ្លះទៀតយកស្លាកលេខម៉ូតូផ្សេង យកមកដាក់ ហើយឆែកក្នុងប្រព័ន្ធ ( អ៊ីខាស់ស្ទឹម ) របស់គយ ក៏ដូចជាApp របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឃើញខ្លះមានពន្ធ ខ្លះអត់ពន្ធទេ និងម៉ូតូធំខ្លះអត់ទិន្ន័យក្នុងប្រព័ន្ធអេឡិចត្រនិចគយតែម្តង ដែលមានន័យថា ជាម៉ូតូគេចពន្ធ ឬអត់ពន្ធ ហើយម៉ូតូខ្លះទៀត មានស្លាកលេខ តែបង់ខុសឆ្នាំ ឧទាហ៍ដូចជាម៉ូតូខ្លះត្រូវបង់ឆ្នាំ2005តែម៉ូតូរបស់គាត់គឺឆ្នាំ2015 ដូច្នេះខុសគ្នា10ឆ្នាំ ឬជិត20ឆ្នាំឯណោះ ខ្លះគឺអត់ពន្ធតែម្តង ខណៈម្ចាស់ម៉ូតូធំខ្លះ បានសារភាពដោយតាមត្រង់ថាអត់មានពន្ធមែន ត្រូវបានមន្ត្រីជំនាញស្ទូចយកទៅទុកនៅអគ្គនាយកដ្ឋានគយ ដើម្បីហៅម្ចាស់ម៉ូតូទាំងនេះមកធ្វើកំណត់ហេតុល្មើសច្បាប់គយ និងតម្រូវឲ្យបង់ពន្ធអារកតាមច្បាប់កំណត់ជាធរមា ស្របពេលដែលម៉ូតូមានពន្ធត្រឹមត្រូវគឺមន្ត្រីជំនាញបានអនុញ្ញាតឲ្យទៅអស់ហើយ […]
Month: October 2022
សេចក្ដីប្រកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម ចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 13 ខែតុលា ឆ្នាំ 2022 នេះ បណ្ដាលខេត្តនៃតំបន់ខ្ពង់រាបភាគឥសាន និងពាយព្យជាប់ជួបភ្នំដងរែកនិងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។សម្រាប់រាជធានីភ្នំពេញ និងបណ្ដាខេត្តដទៃទៀត នៅភាគខាងក្រោមនិងអាចមានភ្លៀងក្នុងកម្រិតពីរមធ្យមទៅច្រើនលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សេចក្ដីប្រកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម ចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 13 ខែតុលា ឆ្នាំ 2022 នេះ បណ្ដាលខេត្តនៃតំបន់ខ្ពង់រាបភាគឥសាន និងពាយព្យជាប់ជួបភ្នំដងរែកនិងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។សម្រាប់រាជធានីភ្នំពេញ និងបណ្ដាខេត្តដទៃទៀត នៅភាគខាងក្រោមនិងអាចមានភ្លៀងក្នុងកម្រិតពីរមធ្យមទៅច្រើនលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ #dolynwes
ឯកឧត្តម ហ៊ុន ម៉ានី បានយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កងកម្លាំង។
ឯកឧត្តម ហ៊ុន ម៉ានី បានយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កងកម្លាំង។ បន្ទាយមានជ័យ ថ្ងៃទី 8 ខែតុលាឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា នៅទិសយោធភូមិភាគទី5 ដែលកំពុងឈរជើងតាមព្រំដែន។ ទីតាំងទី1 នៃបេសកកម្ម គឺកងពលតូចថ្មើរជើងលេខ51 ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជាមួយនឹងការពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឮកពីសម្តេចទាំង2 ឯកឧត្តម សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ស្រែ ដំណាំ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់ចុងក្រោយនេះ។ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-19 ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍។ […]
នៅព្រឹកថ្ងៃទី 7 ខែតុលាឆ្នាំ 2022 នេះ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល បានអញ្ជើញបានចូលរួមកិច្ចប្រជុំបូកសរុប និងដកពិសោធន៍យុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការត្រួតពិនិត្យហត្ថពលកម្មបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ៕
នៅព្រឹកថ្ងៃទី 7 ខែតុលាឆ្នាំ 2022 នេះ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល បានអញ្ជើញបានចូលរួមកិច្ចប្រជុំបូកសរុប និងដកពិសោធន៍យុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការត្រួតពិនិត្យហត្ថពលកម្មបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅព្រឹកថ្ងៃទី6 ខែតុលា ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ2022» នៅសណ្ឋាគារ សុខាភ្នំពេញ។
នៅព្រឹកថ្ងៃទី6 ខែតុលា ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ2022» នៅសណ្ឋាគារ សុខាភ្នំពេញ។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ2022» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-19»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ2022នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល 400នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជាមានក្តីរីករាយដែលបានអញ្ជើញចូលរួមបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ 2022នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រុមហ៊ុន ជី ហ្គៀ គ្រុប (G […]
នៅព្រឹកថ្ងៃទី 5 ខែតុលា ឆ្នាំ 2022 នេះ ឯកឧត្តមគង់ សុភ័ណ្ឌ ផ្ដល់ប័ណ្ណកម្មសិទ្ធិចំនួន 1.642 ប័ណ្ណ។
នៅព្រឹកថ្ងៃទី 5 ខែតុលា ឆ្នាំ 2022 នេះ ឯកឧត្តមគង់ សុភ័ណ្ឌ ផ្ដល់ប័ណ្ណកម្មសិទ្ធិចំនួន 1.642 ប័ណ្ណ។ កៀនស្វាយ «ប្រជាពលរដ្ឋ រស់នៅភូមិចំនួន 3ភូមិ នៃឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) សរុប 1.642 ប័ណ្ណ រួមមានភូមិស្ដៅកន្លែង3 ភូមិស្ដៅកន្លែង4 និងភូមិស្ដៅកន្លែង5 ដែលពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តស្តៅកន្លែង ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល»។ ឯកឧត្តមក៏សូមកោតសរសើរចំពោះមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការរួមគ្នាខិតខំបំពេញនីតិវិធីក្នុងការវាស់វែងចុះបញ្ជីដីធ្លី ចេញប័ណ្ណកម្មសិទ្ធិ ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។ ”ជាក់ស្តែង គិតមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្តាល បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន 173លើក ស្មើនឹង 244.693ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី174 នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។
នៅព្រឹកថ្ងៃទី 5 ខែតុលា ឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមអបអរសាទរទិវាគ្រូបង្រៀន 5តុលា ឆ្នាំ2022 ក្រោមប្រធានបទ៖ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»។
នៅព្រឹកថ្ងៃទី 5 ខែតុលា ឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមអបអរសាទរទិវាគ្រូបង្រៀន 5តុលា ឆ្នាំ2022 ក្រោមប្រធានបទ៖ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»។ គ្រូបង្រៀន គឺជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ ដើម្បីការអភិវឌ្ឍ។ គ្រូបង្រៀន គឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។គ្រូបង្រៀន ជាប្រទីបបំភ្លឺលោកប្រកបដោយគតិបណ្ឌិត។ ឆ្លៀតក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន 5តុលា ឯកឧត្តមសូមសម្តែងនូវសេចក្តីគោរព និងថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់មិនគិតនឿយហត់ក្នុងការងារអប់រំ ផ្តល់ចំណេះដឹងដល់សិស្សានុសិស្សគ្រប់ៗរូប។ ជាអាទិ៍ក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបប្រទះនឹងវិបត្តិជំងឺឆ្លងរាលដាលកាចសាហាវ កាលពីពេលថ្មីៗកន្លងទៅ លោកគ្រូ អ្នកគ្រូបានព្យាយាមជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបន្តនិរន្តភាពនៃការងារអប់រំ និងឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏សូមរំលឹក និងបួងសួងដល់ដួងវិញ្ញាក្ខ័ន្ធរបសលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានចែកឋានទៅ សូមបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ទីក្រុងប្រីសបិន ប្រទេសអូស្ត្រាលី, ថ្ងៃអង្គារទី4 ខែតុលា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ John Boswell មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសនូវែលសេឡង់។
ទីក្រុងប្រីសបិន ប្រទេសអូស្ត្រាលី, ថ្ងៃអង្គារទី4 ខែតុលា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ John Boswell មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសនូវែលសេឡង់។
ព្រឹកថ្ងៃទី 4 ខែតុលា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី41។
ព្រឹកថ្ងៃទី 4 ខែតុលា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី41។ ភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី41 ដែលនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានប្រតិភូផ្នែកកីឡាប្រមាណ 336រូប មកពី 55ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន 45ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ 10ប្រទេសទៀត។ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដោយបានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដ៍មានសារៈសំខាន់នេះ។សម្តេចតេជោបានស្វាគមន៍ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិកសមាជិកាដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាតក្រុម ប្រឹក្សាអូឡាំពិកអាស៊ីលើកទី 41 នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។សម្តេចតេជោក៏សូមថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី 41 នេះ នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងឆ្នាំ 2022នេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារៈ […]