ព័ត៌មានជាតិ

គិតមកទល់នឹងពេលនេះសមត្ថកិច្ចឃាត់ខ្លួនម្ចាស់អាជីវកម្មទូកដរក្រោមហេតុផលលិចទូកស្លាប់កូនសិស្សចំនួន 11 នាក់។

គិតមកទល់នឹងពេលនេះសមត្ថកិច្ចឃាត់ខ្លួនម្ចាស់អាជីវកម្មទូកដរក្រោមហេតុផលលិចទូកស្លាប់កូនសិស្សចំនួន 11 នាក់។ សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រស្នងការនគរបាលខេត្តកណ្ដាល ថាម្ចាស់អាជីវកម្មទូកដរចំនួន2នាក់ និងអ្នកបើកទូកដរចំនួន 1នាក់ ត្រូវបានឃាត់ខ្លួនក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្សចំនួន 11 នាក់ កាលពីថ្ងៃទី 13 ខែតុលា ឆ្នាំ 2022 នេះ ស្ថិតនៅក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ហើយឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់មានចំនួន4នាក់: 1- ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ15ឆ្នាំ កម្មករបើកទូកដរទទឹង (នៅរស់)។ 2- ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ23ឆ្នាំ កម្មករបើកទូកដរទទឹង (នៅរស់)។ 3- ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ12ឆ្នាំ មុខរបរសិស្ស (នៅរស់)។ 4- ឈ្មោះ រឿន សា ភេទប្រុស អាយុ15ឆ្នាំ មុខរបរសិស្ស […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 13 ខែតុលា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី28។

នៅព្រឹកថ្ងៃទី 13 ខែតុលា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី28។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍ សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ខាងក្រោមនេះ គឺជាសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ #dolynews https://www.facebook.com/dolynews

ព័ត៌មានជាតិ

សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី13 ខែតុលា ឆ្នាំ2022នេះ។

សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី13 ខែតុលា ឆ្នាំ2022នេះ។ #dolynews https://www.facebook.com/dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង ដូច្នេះសូមអញ្ជើញអានសេចក្តីប្រកាសព័ត៌មានដោយមេធាវីបារាំង ថ្ងៃ11 ខែតុលា ឆ្នាំ2022នេះ ទាំងជាភាសាបារាំង និងបកប្រែក្រៅផ្លូវការជាភាសាខ្មែរ។

សេចក្ដីជូនដំណឹង ដូច្នេះសូមអញ្ជើញអានសេចក្តីប្រកាសព័ត៌មានដោយមេធាវីបារាំង ថ្ងៃ11 ខែតុលា ឆ្នាំ2022នេះ ទាំងជាភាសាបារាំង និងបកប្រែក្រៅផ្លូវការជាភាសាខ្មែរ។ #dolynews https://www.facebook.com/dolynews

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួម«អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា ឆ្នាំ ២០២២»។

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួម«អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា ឆ្នាំ ២០២២»។ កណ្ដាល នៅព្រឹកថ្ងៃទី 11 ខែតុលា ឆ្នាំ 2022 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមអបអរទិវាសមាគមន៍មនុស្សចាស់ គឺជាអង្គការសហគមន៍មួយដែលមានគោលដៅលើកកម្ពស់សុខុមាលភាពរបស់មនុស្សចាស់ តាមរយ: សកម្មភាពមួយដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សចាស់ផ្ទាល់ និងសហគមន៍របស់ពួកគាត់។ សមាគមមនុស្សចាស់រៀបចំឡើងដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូរ គុណភាពជីវិតរបស់មនុស្សចាស់ លើកទឹកចិត្ត ជម្រុញមនុស្សចាស់ឲ្យជួយគ្នាទៅវិញទៅមក ក្នុងន័យជម្រុញ និងផ្សព្វផ្សាយឲ្យមានការគាំទ្រដល់សហគមន៍ ចំពោះមនុស្សចាស់ដែលងាយរងគ្រោះ៕ #dolynews https://www.facebook.com/dolynews

ព័ត៌មានជាតិ

សេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 20 ខែតុលា ឆ្នាំ 2022 នេះ ប្រេងសាំងធម្មតាតម្លៃ 4,250 រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ 5.150 រៀល ក្នុងមួយលីត្រ។

សេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 20 ខែតុលា ឆ្នាំ 2022 នេះ ប្រេងសាំងធម្មតាតម្លៃ 4,250 រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ 5.150 រៀល ក្នុងមួយលីត្រ។ #dolynews https://www.facebook.com/dolynews

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់តុលាការ បារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពីចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនម្នាក់ឈ្មោះ សម រង្ស៊ី ដោយសម្តេចបញ្ជាក់ថា «ទៅពីខ្មែរដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់តុលាការ បារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពីចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនម្នាក់ឈ្មោះ សម រង្ស៊ី ដោយសម្តេចបញ្ជាក់ថា «ទៅពីខ្មែរដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង»។ #dolynews https://www.facebook.com/dolynews

ព័ត៌មានជាតិ

នៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទមហាសន្និបាតកាយឫទ្ធិជាតិកម្ពុជា។

នៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទមហាសន្និបាតកាយឫទ្ធិជាតិកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតកាយឫទ្ធិជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កាយឫទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាងសកម្មមួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយ និងសូមចូលរួមអបអរសាទរកាយឫទ្ធិជាតិកម្ពុជាដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈនៃមហាសន្និបាតកាយរឹទិ្ធជាតិកម្ពុជា ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងជំរុញចលនាកាយឫទ្ធិជាតិកម្ពុជាឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា ដោយបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល និងមានភក្តីភាពជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិ ។ ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមឧទ្ទិសសមិទ្ធផលនេះជូនសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងកាយរឹទ្ធាចារ្យដែលបានខិតខំ និងលះបង់កម្លាំងកាយចិត្តដើម្បីអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជារយៈពេលកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពលើការពង្រឹងសកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ តាមរយៈសកម្មភាពចលនាកាយឫទ្ធិកម្ពុជាដែលជាកម្លាំងចលករសម្រាប់ ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោកនៃចលនាកាយឫទ្ធិ […]

ព័ត៌មានជាតិ

ជនជាតិចិនម្នាក់រួមនិងគ្រឿងញៀនជាងមួយគីឡូក្រាម ត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ( ក10)ក្របួចបាន។

ជនជាតិចិនម្នាក់រួមនិងគ្រឿងញៀនជាងមួយគីឡូក្រាម ត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ( ក10)ក្របួចបាន។ ជនជាតិចិនម្នាក់ឈ្មោះ Li Cheng ye ភេទប្រុសអាយុ 38 ឆ្នាំ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថាកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2022 នេះ វេលាម៉ោង 18:00 នាទី សមត្ថកិច្ចគយ និងរដ្ឋាករប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលហៅថាច្រកចេញដំណើរ សហការជាមួយនឹងកម្លាំងជំនាញ(ក10)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានការដឹកនាំសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញបានធ្វើការត្រួតពិនិត្យឧបករណ៍ បំពងសំឡេង នៅគោលដៅច្រកចេញដំណើរនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងឃាត់ខ្លួនជនជាតិចិនបានម្នាក់។ ហើយវត្ថុតាងដែលចាប់យកបានមាន- កេតាមីន ( ketamin) ទម្ងន់1គ.ក្រ2,42ក្រាម ចំណែកជនសង្ស័យនិងវត្ថុតាងទាំងអស់ខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ #dolynews   https://www.facebook.com/dolynews

ព័ត៌មានជាតិ

ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ត្រូវបានព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​។

ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ត្រូវបានព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​។ ឯកឧត្ដម​ វេង​ សុខុន​ ពី​ រដ្ឋ​មន្រ្ដី​ ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​ នេសាទ​ នៅ​ថ្ងៃទី​ 8 ខែ​ តុលា​ ឆ្នាំ​ 2022នេះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង ហើយនៅថ្ងៃ​ដដែល​នេះដែរ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ បាន​ចេញ​សេចក្ដី​សម្រេច​ចាត់​តាំង​ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធ​មុន្នីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ជា​រដ្ឋមន្ត្រី​ស្ដី​ទី​ ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​ នេសាទ​ បន្ថែម​លេីមុខងារ​បច្ចុប្បន្ន​រហូត​ដល់​មានការ​តែងតាំង​ជាផ្លូវការ​នូវ​រដ្ឋមន្ត្រី​ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ​ថ្មី ។