ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី26 ខែតុលា ឆ្នាំ2022 នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន 3,460គ្រួសារ ថែមទៀត។

នៅព្រឹកថ្ងៃទី26 ខែតុលា ឆ្នាំ2022 នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន 3,460គ្រួសារ ថែមទៀត។ នៅខេត្តកំពង់ឆ្នាំង តាមការឲ្យដឹងពីឯកឧត្តម ស៊ុន សុវណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹង ថា គ្រោះធម្មជាតិដោយសារស្ថានភាពទឹកជំនន់ទន្លេ បណ្ដាលឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាជនមានចំនួន5ស្រុកគឺ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ លើឃុំ ចំនួន25ឃុំ និងភូមិចំនួន125ភូមិ ព្រមទាំងមានប្រជាកសិករចំនួន3,460គ្រួសារ បានខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន2,610ហិចតា ស្មើនឹង1,80% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត ហើយផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបាន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ សាកសួរសុខទុក្ខជូនពលរដ្ឋចូលរួមក្នុងកម្មវិធីនៅទីនេះ ក៏ដូចជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។​ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងទុក្ខលំបាក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយខេត្ត និងអាជ្ញាធរខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។ រាល់ពេលពលរដ្ឋមានទុក្ខ តែងតែមានវត្តមានមន្ត្រីគណបក្សប្រជាជនកម្ពុជាជានិច្ច។ នៅថ្ងៃនេះសម្តេចតេជោ […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស ប្រកាសបដិសេធទាំងស្រុងចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group។ ក្រសួងបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ ឬក៏អនុញ្ញាតឲ្យក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនៅកម្ពុជានោះទេ។

សេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស ប្រកាសបដិសេធទាំងស្រុងចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group។ ក្រសួងបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ ឬក៏អនុញ្ញាតឲ្យក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនៅកម្ពុជានោះទេ។ #dolynews https://www.facebook.com/dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី25 ខែតុលា ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ 514,500គីឡូក្រាម ជូនកសិករប្រមាណ5,145គ្រួសារ។

នៅព្រឹកថ្ងៃទី25 ខែតុលា ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ 514,500គីឡូក្រាម ជូនកសិករប្រមាណ5,145គ្រួសារ។ ខេត្តពោធិ៍សាត់ តាមរបាយការណ៍របស់ ឯកឧត្តម ចេង ឡៃ អភិបាលស្ដីទីនៃខេត្តពោធិ៍សាត់ បានឲ្យដឹងថា កន្លងទៅនេះ ខេត្តពោធិ៍សាត់បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត 7ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន 13,775គ្រួសារ ស្មើនឹងចំនួន 6,709ខ្នងផ្ទះជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន174គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន 4នាក់។ ទឹកជំនន់ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន 25កន្លែង មណ្ឌលសុខភាពចំនួន 2កន្លែង ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន16កន្លែង ប៉ះពាល់ផ្លូវកៅស៊ូចំនួន 3,050ម៉ែត្រ ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន92,115ម៉ែត្រ ប៉ះពាល់អណ្តូងទឹកចំនួន 96កន្លែង ស្រះទឹកចំនួន 66កន្លែង បង្គន់ចំនួន 2,311កន្លែង។ គ្រោះទឹកជំនន់នេះ ក៏បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន 19,596ហិកតា ខូចខាតស្រូវចំនួន 9,321ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន 6,668ហិកតា ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន 3,047ហិកតា និងដំណាំរួមផ្សំចំនួន 3,209ហិកតា។ សម្តេចតេជោ ហ៊ុន […]

ព័ត៌មានជាតិ

រាជធានីភ្នំពេញ ថ្ងៃទី 23 ខែតុលា ឆ្នាំ 2022 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានផ្ញើសារអបអរសាទរដល់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន(CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី20កាលពីពេលថ្មីៗនេះ។

រាជធានីភ្នំពេញ ថ្ងៃទី 23 ខែតុលា ឆ្នាំ 2022 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានផ្ញើសារអបអរសាទរដល់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន(CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី20កាលពីពេលថ្មីៗនេះ។ #dolynews https://www.facebook.com/dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 24 ខែតុលា ឆ្នាំ 2022 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន11,528គ្រួសារ។ 

នៅព្រឹកថ្ងៃទី 24 ខែតុលា ឆ្នាំ 2022 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន11,528គ្រួសារ។ ខេត្តបាត់ដំបង តាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់14 ក្រុង ស្រុក (លើ 91ឃុំសង្កាត់ និង502ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន 29,384គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន1,051គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប 29,384ខ្នង ខូចខាត 32ខ្នង ប៉ះពាល់សាលារៀន 76 កន្លែង មណ្ឌលសុខភាព 6 កន្លែង វត្ត 19កន្លែង និងអគាររដ្ឋបាលសាធារណៈ 4កន្លែង។ លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជា ពលរដ្ឋ មានចំនួន 45,812ហិកតា និងខូចខាតចំនួន 27,233ហិកតា។ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី23 ខែតុលា ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់ស្រូវពូជជាង 500តោន ជូនប្រជាកសិករជាង 5ពាន់គ្រួសារ។

នៅព្រឹកថ្ងៃទី23 ខែតុលា ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់ស្រូវពូជជាង 500តោន ជូនប្រជាកសិករជាង 5ពាន់គ្រួសារ។ ខេត្តបន្ទាយមានជ័យ តាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន8 រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន15,506គ្រួសារ ស្មើនឹងប្រមាណ 65,688នាក់ ប៉ះពាល់ស្រូវ 36,059ហិកតា ដំឡូងមី 2,899ហិកតា ដំណាំរួមផ្សំ 128ហិកតា សត្វពាហនៈ 2,867ក្បាល សាលារៀន75 វត្ត38 មណ្ឌលសុខភាព7 និងផ្លូវ 802កន្លែង មានប្រវែង 406,295ម៉ែត្រ។ កន្លងមកនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន […]

ព័ត៌មានជាតិ

អបអរសាទរខួបទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

អបអរសាទរខួបទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួប ៣១ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។   […]

ព័ត៌មានជាតិ

នៅថ្ងៃទី22 ខែតុលា ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ 3,200គ្រួសារបន្ថែមទៀត។

នៅថ្ងៃទី22 ខែតុលា ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ 3,200គ្រួសារបន្ថែមទៀត។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា 20គីឡូម៉ែត្រ ពីតំបន់អង្គរ។រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋចំនួន 3,200គ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតរុះរើសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែងនេះ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា តំបន់ពាក់ស្នែងជាសមរភូមិដ៏ស្រួចស្រាវមួយជាមួយខ្មែរក្រហម ដែលកាលនោះក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស មានពលរដ្ឋអូស្ត្រាលី ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់នៅទីនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចាកចេញពីតំបន់រមណីយដ្ឋានអង្គររបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ និងត្រឹមត្រូវបំផុត ដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅមុខទៀត។សម្តេចតេជោបានថ្លែងថាថ្មីៗនេះ ព្រះបដិមារបស់កម្ពុជាជាច្រើនបានបង្ហាញខ្លួនក្រោយពេលតំបន់រមណីយដ្ឋានអង្គរត្រូវបានរៀបចំ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះភូមិឋានថ្មីរបស់ប្រជាពលរដ្ឋ គឺមិនមែនយកពលរដ្ឋមកទុកចោលនោះឡើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា មានផ្លូវ2ខ្សែកាត់តំបន់ពាក់ស្នែង ត្រូវបានសិក្សាសាងសង់ ក្នុងនោះផ្លូវមួយមានប្រវែងជាង 55គីឡូម៉ែត្រ តម្លៃ 46លានដុល្លារ […]

ព័ត៌មានជាតិ

ខេត្តកណ្ដាល នៅថ្ងៃសៅរ៍ទី 22 ខែតុលា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៅក្រុមហ៊ុនស្រាបៀរហនុមាន ប៊ែវើរីជីស ស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

ខេត្តកណ្ដាល នៅថ្ងៃសៅរ៍ទី 22 ខែតុលា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៅក្រុមហ៊ុនស្រាបៀរហនុមាន ប៊ែវើរីជីស ស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ #dolynews https://www.facebook.com/dolynews

ព័ត៌មានជាតិ

ខេត្តប៉ៃលិន, ថ្ងៃសុក្រ ទី 21 ខែតុលា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រជុំពិភាក្សាការងារនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន យោធភូមិភាគទី5 កងទ័ពជើងគោក។

ខេត្តប៉ៃលិន, ថ្ងៃសុក្រ ទី 21 ខែតុលា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រជុំពិភាក្សាការងារនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន យោធភូមិភាគទី5 កងទ័ពជើងគោក។ #dolynews https://www.facebook.com/dolynews