ព័ត៌មានជាតិ

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី 22 ខែកញ្ញា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទៅដល់សហរដ្ឋអាមេរិកហើយ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិក​ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទៅដល់សហរដ្ឋអាមេរិកហើយ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិក​ ។

ព័ត៌មានជាតិ

ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែងជាង1,000ម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង។

ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែងជាង1,000ម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង។ នៅរសៀលថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តម គង់សោភ័ណ្ឌ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេរប្រវែងជាង 1,000 ម៉ែត្រ និងទទឹង 0.6 ម៉ែត្រ កម្រាស់0.15 ម៉ែត្រ ស្ថិតនៅក្នុងភូមិបិនបោត ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នេះគឺជាសមិទ្ធផលដ៏ល្អប្រសើរថ្លៃថ្លាដែលជាចំណងដៃជូនដល់ប្រជាពលរដ្ឋរក្នុងសម័យតេជោសន្តិភាព និងការអភិវឌ្ឍ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ បានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយសមធម៌ និងបរិយាប័ន្ន ស្របតាមមាគ៌ា និងចក្ខុវិស័យដ៏ភ្លឺស្វាង ប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិត ដើម្បីផ្លាស់ប្ដូរឥរិយាបថ និងវិធីធ្វើសកម្មភាពរបស់មន្ត្រីរាជការ ក្នុងគោលដៅបម្រើសេវាកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ៕

ព័ត៌មានជាតិ

សេចក្ដីប្រកាស ស្ដីពីការកំណត់ប្រាក់ឈ្នួលអតិបរមាសម្រាប់កម្មករនិងវិនិយោគជិកផ្នែកវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ 2023 ប្រាក់ឈ្នួលដែលអាចទទួលបានមានចំនួន 198 ដុល្លារ និងថវិការបស់រដ្ឋាភិបាលបន្ថែម2ដុល្លារទៀត សរុប 200 ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី77នៅសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី77នៅសហរដ្ឋអាមេរិក។ នៅព្រឹក ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2022នេះ ដែលជាថ្ងៃកាន់បិណ្ឌទី11 នៃពិធីបុណ្យភ្ជុំបិណ្ឌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលទៅចូលរួមមហាសន្និបាអង្គការសហប្រជាជាតិលើកទី77 នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវករនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី21ដល់ថ្ងៃ28 ខែកញ្ញាឆ្នាំ2022។ សម័យប្រជុំលើកទី77 នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន÷ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា”ចាប់ពីថ្ងៃទី21ដល់23ខែកញ្ញាឆ្នាំ2022នៅទីក្រុងញូវយ៉ក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-19 និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយ ឯកឧត្តម អាន់ តូនីញ៉ូ […]

ព័ត៌មានជាតិ

ទីក្រុងបាងកក ថ្ងៃអង្គារ ទី 20 ខែកញ្ញា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា។

នេះជាសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនផ្ញើជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃស្អែកទី21 ខែកញ្ញា ឆ្នាំ 2022 ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី77នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។

នេះជាសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនផ្ញើជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃស្អែកទី21 ខែកញ្ញា ឆ្នាំ 2022 ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី77នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។   បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសព ឯកឧត្តមសុីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។   ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា 2023កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។   សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរបានចុះពិនិត្យរកសកម្មភាពហាងបញ្ចាំម៉ូតូ និងឃ្លាំងម៉ូតូ ដែលគ្មានច្បាប់នៅម្ដុំឃ្លាំងរំសេវ ដើម្បីធានាជូននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋផងដែរ។

តើករណី​ទីតាំង​លួចលាក់​បេីកហ្គេម​អនឡាញ​ខុសច្បាប់​ស្ថិត​នៅ​ ខុនដូ​ មួយ​កន្លែង​នៅ​ផ្លូវ​ 65 សង្កាត់​ ស្រះចក​ ខណ្ឌ​ ដូនពេញ​ ដែល​ល្ងាច​ថ្ងៃ​ទី​ 19 ខែកញ្ញា​ ឆ្នាំ​ 2022 នេះ​ បុគ្គលិក​ខាងក្នុង​កំពុង​ជ្រួល​ច្របល់​ តេីលោក​ ជា​ ខេម៉ា​ អភិបាល​ខណ្ឌ​ ដូនពេញ​ បង្ក្រាប​តាម​បទបញ្ជា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ឬ​ មិនហ៊ាន​បង្ក្រាប​ ?  

តើករណី​ទីតាំង​លួចលាក់​បេីកហ្គេម​អនឡាញ​ខុសច្បាប់​ស្ថិត​នៅ​ ខុនដូ​ មួយ​កន្លែង​នៅ​ផ្លូវ​ 65 សង្កាត់​ ស្រះចក​ ខណ្ឌ​ ដូនពេញ​ ដែល​ល្ងាច​ថ្ងៃ​ទី​ 19 ខែកញ្ញា​ ឆ្នាំ​ 2022 នេះ​ បុគ្គលិក​ខាងក្នុង​កំពុង​ជ្រួល​ច្របល់​ តេីលោក​ ជា​ ខេម៉ា​ អភិបាល​ខណ្ឌ​ ដូនពេញ​ បង្ក្រាប​តាម​បទបញ្ជា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ឬ​ មិនហ៊ាន​បង្ក្រាប​ ? យេីងខ្ញុំ​រង់ចាំ​តាមដាន​បន្ត​ទៀត​ ថា​ តេី​ទីតាំង​នេះ​ អាជ្ញាធរ​ខណ្ឌ​ ចាត់​វិធានការណ៍​បែប​ណា​ ?ប្រភពpvnn  

ព័ត៌មានជាតិ

ចាប់ថ្ងៃទី 21 រហូតដល់ថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2022 នេះក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា ធាតុអាកាសនៅកម្ពុជាមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមមានការប្រុងប្រយ័ត្ន។