នេះជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំ ឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលត្រូវបានចុះហត្ថលេខារវាង សាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមានចែងក្នុងសេចក្តី ថ្លែងការណ៍រួមនានាកន្លងមករវាងភាគីទាំង2។
Month: August 2022
តើពិតទេដែលថាអាជ្ញាធរខណ្ឌទួលគោក មិនដឹងអំពី សង្វៀនជល់មាន់ និងអាប៉ោង ក្នុងសង្កាត់ទឹកល្អក់3។
តើពិតទេដែលថាអាជ្ញាធរខណ្ឌទួលគោក មិនដឹងអំពី សង្វៀនជល់មាន់ និងអាប៉ោង ក្នុងសង្កាត់ទឹកល្អក់3។ (ភ្នំពេញ) សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែង បើកឡើងវិញរៀងរាល់ថ្ងៃ នៅចំណុចខាងមុខផ្សារម៉ុងឌីយ៉ាល់ ភូមិ1 ក្នុងសង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក បាននឹងកំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងរលូនបែជាសមត្ថកិច្ចនៅសំងំស្ងៀម។ ប្រជាពលរដ្ឋមានការសង្ស័យថា ទីតាំងបើកសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងនេះ បានបិតមួយរយះហើយ តែពេលនេះបើកដំណើរការឡើយវិញ ប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូន ហើយគ្មានអាជ្ញាធរចុះបង្ក្រាបទាល់តែសោះ។ ជាក់ស្ដែងនៅថ្ងៃទី 3 ខែសីហា ឆ្នាំ2022នេះ ប្រជាពលរដ្ឋបានរាយការណ៍ថាមានល្បែងស៊ីសងជល់មាន់ខាងលើបើកឡើងវិញ ហើយក្រុមអ្នកព័ត៌មានយើងបានចុះទៅដល់ទីកន្លែងខាងលើ ពិតជាមានការបើកលេងល្បែងស៊ីសងជាក់ស្តែងលេងពិតប្រាកដ ហើយប្រជាពរដ្ឋនៅក្បែរនោះបានបញ្ជាក់ដែរថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេ នឹងកើតមានអំពើចោរកម្មដូចជា លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ កើតឡើងជាក់ជាមិនខាន។ ដូចនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការខណ្ឌទួលគោក គួរតែមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនផង ដើម្បីកុំប្រជាពលរដ្ឋ និងមហាជនដាក់ការសង្ស័យ ហើយរិះគន់ចំៗ ទៅលើអាជ្ញាធរមូលដ្ឋាន ដែលមានការឃុបឃិត […]
ព័ត៌មានបឋម មានករណីរថយន្តដឹកកម្មករ ព្រលះជាមួយនឹងរថយន្តតូរីស។
ព័ត៌មានបឋម មានករណីរថយន្តដឹកកម្មករ ព្រលះជាមួយនឹងរថយន្តតូរីស។ (កំពង់ស្ពឺ): នៅព្រឹកថ្ងៃទី3 ខែសីហា ឆ្នាំ2022 នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប្រភេទ 2តោនកន្លះដែលដឹកកម្មកររោងចក្រ បានជួបឧបទ្ទវហេតុ បុកគ្នាជាមួយនឹងរថយន្តតូរីស ហើយមានទិសដៅស្របគ្នា នៅលេីផ្លូវជាតិលេខ41 ចន្លោះគីឡូម៉ែត្រ 38-39 ស្ថិតនៅភូមិពោធិ៍ខ្ញែរ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយ បណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសមនុស្សជាច្រើននាក់ផ្សេងទៀត ។
នៅព្រឹកថ្ងៃទី3 ខែសីហា ឆ្នាំ2022 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55 និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។
នៅព្រឹកថ្ងៃទី3 ខែសីហា ឆ្នាំ2022 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55 និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
ពិតជាអស្ចារ្យមែនទីតាំងល្បែងស៊ីសង មាន់ជល់តាមទូរទស្សន៍អនឡាញ បើកលេងយ៉ាងពពាក់ពពូន មិនញញើតសមត្ថកិច្ចសោះ។
ពិតជាអស្ចារ្យមែនទីតាំងល្បែងស៊ីសង មាន់ជល់តាមទូរទស្សន៍អនឡាញ បើកលេងយ៉ាងពពាក់ពពូន មិនញញើតសមត្ថកិច្ចសោះ។ (ភ្នំពេញ):តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មានទីតាំងល្បែងមាន់ជល់តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូ មួយកន្លែង ស្ថិតនៅភូមិ ចោមចៅ3 សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេងទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ឬ ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ មួយនេះខាំងណាស់ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។ ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់ លោក អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុទ្ធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងមាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង9ចំណុច […]