ផ្អាកសកម្មភាពការដ្ឋានចំនួន4 ឲ្យឈប់ដឹកខ្សាច់ និងដីចេញជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំព្រៃពួច និងឃុំលំហាច ស្រុកអង្គស្រួល ខេត្តកណ្ដាល ចាប់ពីវេលាម៉ោង12 ថ្ងៃទី30 ខែមិថុនា ឆ្នាំ2022នេះ ។ នៅថ្ងៃទី30 ខែមិថុនា ឆ្នាំ2022 ដោយមានការអង្អុលបង្ហាញពីអភិបាលស្រុក អង្គស្នួល លោក ខុន សេរីរដ្ឋា បានចាត់តាំងអោយលោក សុិន សុវី ប្រធានរដ្ផបាលស្រុកអង្គស្នួល ដឹកនាំក្រុមការងារចុះត្រួតពិនិត្យកំណាត់ផ្លូវខូចខាតនៅក្នុងមូលដ្ផានឃុំព្រៃពួចនិងឃុំលំហាច ហើយទីតាំងដែលត្រូវចុះត្រួតពិនិត្យរណ្តៅ និងការដ្ឋានខ្សាច់មានចំនួន 4 រួមមាន៖ 1 -រណ្តៅ លោក ផុន ឈុនណាង (ភូមិអូរកំបុត ឃុំព្រៃពួច) អាជ្ញាប័ណ្ណលេខ 079 (25.04.2022) ចេញដោយរដ្ឋបាលខេត្តកណ្តាល។ 2 -រណ្តៅ លោក អ៊ិន សុភី (ភូមិឈើទាល ឃុំព្រៃពួច) (ពុំបានបង្ហាញអាជ្ញាប័ណ្ណ)។ 3 -រណ្តៅ លោក ហាក់ ថាវី (ភូមិកណ្តាល ឃុំលំហាច) […]