តើពិតទេច្រកប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋ រអ៊ូរទាំ រឿងប៉ាស្ព័រ បរិផាស អស់លុយច្រើន។ (បន្ទាយមានជ័យ)៖ប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលក្នុងទឹកដីថៃទាំងទេសចរណ៍ និងអាជីវករបានសម្តែងការហូសចិត្តទៅលើមន្ត្រីអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដែលបានយកលុយតាមការនឹកឃើញ ទៅលើការបំពេញបែបបទផ្សេងៗ ទាំងប៉ាស្ព័រ បរិផាស ។យ៉ាណាមិញដូចជាប៉ាស្ព័រចេញចូលតម្រូវឲ្យបង់លុយក្នុង1នាក់100បាត(ប្រាក់ថៃ) បើពលរដ្ឋមានការតវ៉ាប្រើពាក្យមនោសច្ចេតនា សុំថ្លៃការហ្វេ គុយទាវ ។ចំណែកបរិផាសវិញចូលប្រថាប់ត្រាជាលើដំបូង(ថ្មី)គឺតម្រូវឲ្យបង់លុយក្នុងមួយនាក់(1ក្បាល) 100បាត(ប្រាក់ថៃ) ប្រថាប់ត្រាលើកទី2 យយក50បាត ចូលស្នាក់នៅបានតែ2យប់ 3ថ្ងៃតែប៉ុណ្ណោះ សូមជំរាបផងដែរថាការ យក50បាតនេះ ដោយសារតែមានការរើបំរាសតវ៉ាពីប្រជាពលរដ្ឋ បើពុំដូច្នេះទេគេនឹងយករហូតទៅដល់70បាតឯណ្ណោះ ។ សូមបញ្ជាក់ផងដែរថា តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្មីៗនេះ ប្រជាពលរដ្ឋថៃ បានលើកគ្នាតវ៉ានៅអគ្គកុងសុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ឲ្យជួយសម្រួលពាក់ព័ន្ធទៅនឹងការចេញចូលបំពេញបែបបទ ត្រូវបានមន្ត្រីច្រកទ្វាអន្តរជាតិប៉ោយប៉ែត(ខាងកម្ពុជា) យកលុយពីពួកគេរហូតទៅដដល់200បាតឯណ្ណោះ រីឯការស្នាក់នៅវិញបានតែ2យប់ 3ថ្ងៃដូចពលរដ្ឋខ្មែរដែរ តែក្រោយមកក៏ស្រាប់តែមានការសម្របសម្រួល រហូតទទួលបានជោគជ័យ ពោលគឺសម្រាប់ពលរដ្ឋថៃ ស្នាក់នៅខាងកម្ពុជាបានរយះពេល1សប្តាហ៏ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ការបំពេញបែបបទចេញចូលហាក់បីដូចជាគ្មានស្មើភាពគ្នារវាងប្រជាជនកម្ពុជានិងថៃ។ គួរម្លឹកផងដែរថា ការមិនទាន់មានជំងឺកូវីដ សម្រាប់ការប្រថាប់ត្រាបរិផាសសម្រាប់ប្រជាពលរដ្ឋខ្មែរចូលស្នាក់នៅក្នុងទឹកដីថៃ បានមួយខេត្តរយះពេពេ1សប្តាហ៍ឯណ្ណោះ តែបច្ចុប្បន្នននេះបាន តែ2យប់ 3ថ្ងៃតែប៉ុណ្ណោះ ធ្វើឲ្យពួកគាត់ជួបការលំបាក ព្រោះថាចំណាយលុយច្រើន ភ្លេចខ្លួនដល់ថ្ងៃចេញមកប្រថាប់ត្រា( […]
Month: July 2022
សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe)
សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe) នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ […]
អបអរសាទរ ( 8កក្កដា 2017- 8កក្កដា 2022 ) ខួប5 ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕
អបអរសាទរ ( 8កក្កដា 2017- 8កក្កដា 2022 ) ខួប5 ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕ សូមបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្កការយូណេស្កូ កាលពីថ្ងៃទី8 ខែកក្កដា ឆ្នាំ2017 នៅក្នុងកិច្ចប្រជុំលើកទី41 នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ សូមរម្លឹកថា ការចុះបញ្ជីនេះគឺជាមោទកភាពជាតិខ្មែរដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខក្នុងការការពារ គ្រប់គ្រង អភិរក្សនិងអភិវឌ្ឍ បេតិកភណ្ឌ ប្រកបដោយចីរភាព។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសអំពាវនាវដល់ជាម្ចាស់យានយន្តគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ សូមមេត្តាកុំប្រេីឱកាសនៃការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំឬទាមទារឱ្យមានការលើកលែងលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត បង្កឱ្យមានកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឱ្យផ្លូវថ្នល់របស់យើងឆាប់ខូចមុនអាយុកាលកំណត់។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសអំពាវនាវដល់ជាម្ចាស់យានយន្តគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ សូមមេត្តាកុំប្រេីឱកាសនៃការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំឬទាមទារឱ្យមានការលើកលែងលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត បង្កឱ្យមានកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឱ្យផ្លូវថ្នល់របស់យើងឆាប់ខូចមុនអាយុកាលកំណត់។
ខេត្តបន្ទាយមានជ័យ ថ្ងៃព្រហស្បតិ៍ 7 ខែកក្កដា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនសុខសាន្ត (ហៅវត្តអូរខៃដន) ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ខេត្តបន្ទាយមានជ័យ ថ្ងៃព្រហស្បតិ៍ 7 ខែកក្កដា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនសុខសាន្ត (ហៅវត្តអូរខៃដន) ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅព្រឹកថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2022 នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅដែលមានចំណងជើងថា( កូនប្រុសច្បងនាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត) ពី ឯកឧត្តម ឆាយ សុផល អ្នកចងក្រងសៀវភៅចំនួន100 ច្បាប់
នៅព្រឹកថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2022 នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅដែលមានចំណងជើងថា( កូនប្រុសច្បងនាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត) ពី ឯកឧត្តម ឆាយ សុផល អ្នកចងក្រងសៀវភៅចំនួន100 ច្បាប់ សៀវភៅស្តីអំពីប្រវត្តិបុគ្គល បែបប្រវត្តិសាស្រ្តសម្រាប់មិត្តអ្នកអានមានចំណងជើងថា ( កូនប្រុសច្បងនាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត ) ដែលចងក្រងរៀបចំឡើងដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកចងក្រងសៀវភៅ បាននាំយកមកប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំនួន100 ច្បាប់ ដើម្បីទុកចែកជូនថ្នាក់ដឹកនាំមន្រ្តីក្រសួងព័ត៌មានបានអាននិងយល់ដឹងទាំងអស់គ្នា។ តាមការបញ្ជាក់របស់ ឯកឧត្តម ឆាយ សុផល បានអោយដឹងថា សៀវភៅកូនប្រុសច្បងនាយករដ្ឋមន្ត្រី ( ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត ) […]
ពិតជាព្រហើនមនុស្សប្រុសស្រី 2 នាក់ បានក្លែងហត្ថលេខាថ្នាក់ដឹកនាំកំពូល។
ពិតជាព្រហើនមនុស្សប្រុសស្រី 2 នាក់ បានក្លែងហត្ថលេខាថ្នាក់ដឹកនាំកំពូល។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ស្រីប្រុសចំនួន2នាក់ ប្រុសឈ្មោះ ស៊ូ សុវណ្ណារី ចំណែកស្រីឈ្មោះ មុតសុខគីម ពីបទពាក់ព័ន្ធក្លែង ហត្ថលេខា របស់សម្តេចតេជោ ហ៊ុន សែន និង សម្ដេចក្រឡាហោម ស ខេង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅផ្ទះមេធាវីមួយរូបនៅរាជធានីភ្នំពេញ កាកាលពីថ្ងៃទី1 ខែ កក្កដា ឆ្ឆ្នា2022 នេះ រួចបញ្ជូនទៅខេត្តកំពត ដេីម្បីចាត់ការបន្ត ។
ឈាមស្រែកស្បែកហៅនៅពេលនេះសមត្ថកិច្ចចាប់បានជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នកយាមផ្ទះជាមួយគ្នា។
ឈាមស្រែកស្បែកហៅនៅពេលនេះសមត្ថកិច្ចចាប់បានជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នកយាមផ្ទះជាមួយគ្នា។ នៅព្រឹកថ្ងៃទី6 ខែកក្កដា ឆ្នាំ 2022នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនសង្ស័យជាឃាតករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាល ព្រឹកមិញនេះ។ យ៉ាងណាមិញលោកស្នងការបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ូ សុភី ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ជនរងគ្រោះគឺជាអ្នកបើកឡានអោយឪ ចំណែកជនដៃដល់ជាអ្នកបើកឡានអោយកូន។ជនសង្ស័យកំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើកំណត់ហេតុស្ដាប់ចម្លើយ។ ជនសង្ស័យមានស្រុកកំណើតនៅស្រុកស្អាង ហើយប្រពន្ធមានស្រុកកំណើតនៅក្រុងតាខ្មៅ៕