តើឈ្មោះ ជិន គឹមអូន សាក់ សិច និង គឹម ឡាយ មេឈ្មួញឈើ ដុះស្លែជើងខ្លាំង គៀងគរពលរដ្ឋ ឱ្យចូលព្រៃកាប់បំផ្លាញព្រៃឡង់ និងព្រះរកា ដឹកជញ្ជូនពីខេត្តព្រះវិហារ យកទៅលក់លើទីផ្សារខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ។ល។ តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុង ខេត្តព្រះវិហារ បានបញ្ជាក់ថា កាលពី ថ្ងៃទី4 ខែមិថុនា ឆ្នាំ2022នេះ មានរថយន្តយីឌុប ភ្លៅ5 ពាក់ស្លាកលេខ ក្រចេះ 3A-0340 បានដឹកជញ្ជួនឈើ ចេញពីខេត្តព្រះវិហារចូលដេប៉ូ នៅភូមិតាឡែក ជិតស្នាក់ការបរិស្ថាន ខេត្តកំពង់ធំ គ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានក្អក ឬបង្ក្រាបនោះឡើយ។ ទោះបីជាបណ្តាញសារព័ត៌មាន ជាច្រើនបានចុះផ្សាយព្រោងព្រាតក៏ដោយ សកម្មភាពនៅតែដដែល និងអ្នកខ្លះបានរាយការណ៍ផ្ទាល់ទៅដល់ថ្នាក់ជាតិក៏នៅតែគ្មានប្រសិទ្ធិភាព។ អង្គការសង្គមស៊ីវិលក៏ដូចជារប្រជាសហគមន៍ការពារព្រៃឈើ ដែលបានបង្ហាញភស្តុតាងជាច្រើនឱ្យដឹងថា ព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃឈើក្នុងព្រៃព្រះរការ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅតែរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ ចំណែកប្រធានមមន្ទីរបរិស្ថានខេត្ត ព្រះវិហារ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តព្រះវិហារវិញបានរក្សាភាពស្ងៀមស្ងាត់ ទើបពួកឈ្មួញមានឱកាសធ្វើអ្វីៗ បានតាមតែអំពើចិត្ត យ៉ាងអនាធិបតេយ្យបែបនេះ។ […]
Month: June 2022
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី8 រហូតដល់ថ្ងៃទី 14 ខែមិថុនា ឆ្នាំ2022នេះ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំនិង ផ្គររន្ទះ ខ្យល់កន្ត្រាក់ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើនជាអន្លើៗនៅផ្នែកខ្លះនៃបណ្តាខេត្តស្ថិតក្នុងតំបន់វាលទំនាបកណ្តាល និងភាគពាយ័ព្យ។

នៅព្រឹក ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី5 ខែមិថុនា ឆ្នាំ2022 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅព្រឹក ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី5 ខែមិថុនា ឆ្នាំ2022 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី5 ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 3រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី5នេះ មានគណបក្សនយោបាយចំនួន17 បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប 86,092នាក់ ស្ត្រី 27,813 នាក់។ ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី5នេះ មានចំនួន1,652 ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន 11,622រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី5នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន 23,602 ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន 9,205,681នាក់ […]
ខេត្តត្បូងឃ្មុំ ថ្ងៃសុក្រ ទី 3 ខែមិថុនា ឆ្នាំ 2022 នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណ្ណតិទី5 នៅឃុំដារ ឃុំត្រមូង ឃុំមេមត់ ឃុំរូង ឃុំចន្ទមូល ឃុំជាំ និងឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។