រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី 9 ខែមេសា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
Month: April 2022
ភ្នំពេញ នៅព្រឹកថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 នេះ ឯកឧត្តម សៅ សុខា អនុញ្ញាតឱ្យអនុព័ន្ធយោធា ចិន ទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មី។
ភ្នំពេញ នៅព្រឹកថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 នេះ ឯកឧត្តម សៅ សុខា អនុញ្ញាតឱ្យអនុព័ន្ធយោធា ចិន ទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មី។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯកពិសេសលោក ថាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិន ដែលទើបតែងតាំងថ្មី និងសហការី ចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។ នៅក្នុងឱកាសនោះ វរសេនីយ៍ឯកពិសេស លោក ថាំង ហាវ បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ មេបញ្ជាការ ដែលបានអនុញ្ញាតឲ្យរូបលោកនិងសហការី បានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានលើកបង្ហាញពីចំណងទាក់ទងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំង2ដែលមានជាយូរលង់ណាស់មកហើយ។ វរសេនីយ៍ឯកពិសេស បញ្ជាក់ថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍មេបញ្ជាការ លោកនឹងខិតខំអស់ពីលទ្ធភាព ដើម្បីបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឲ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្រោយចប់អាណត្តិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្រោយចប់អាណត្តិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី7 ខែមេសា ឆ្នាំ2022នេះ បានអនុញ្ញាតឲ្យលោកជំទាវ ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយលោកជំទាវបានចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ លោកជំទាវ ប៉ូលីន ថាំមីស៊ីស បានគោរពជម្រាបជូនសម្តេចតេជោថា លោកជំទាវពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិរយៈពេលកន្លងមកនេះ។លោកជំទាវ សូមគោរពវាយតម្លៃខ្ពស់ចំពោះភាព ជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ19 ដែលទាំងអស់នេះសុទ្ឋសឹងជាភាពជោគជ័យដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត។ លោកជំទាវ ប៉ូលីន ថាំមីស៊ីស គោរពជម្រាបជូនសម្ដេចតេជោថា ប្រព័ន្ធអង្គការសហប្រជាជាតិប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល ដូចជាទី1 វិនិយោគលើវិស័យធនធានមនុស្ស ទី2 ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី3 ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។ […]
ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ 7 ខែមេសា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញភ័ស្តុភារ ជំនាញយន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ នៅសាលាពលទាហានទី5 យោធភូមិភាគទី5។
ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ 7 ខែមេសា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញភ័ស្តុភារ ជំនាញយន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ នៅសាលាពលទាហានទី5 យោធភូមិភាគទី5។