ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 23 ខែមេសា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពេលពេលស្នាក់នៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី4 ស្តីពី បញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ។

នៅព្រឹកថ្ងៃទី 23 ខែមេសា ឆ្នាំ 2022 នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាក្តៅទៅលោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចំរុះបង្ក្រាបបទល្មើសនេសាទ អោយបង្ក្រាបទាល់តែអស់មិនត្រូវរាថយឡើយ ចំពោះជនល្មើសនេសាទធំម្នាក់នៅ ស្រុកកំពុងប្រាសាទ ស្រុកជលគីរី និងស្រុកកំពង់ត្រាច ដែលហ៊ានយកឈ្មោះអភិបាលខេត្តទៅប្រព្រឹត្តបទល្មើសដោយមិនខ្លាចច្បាប់។

សម្រាប់ថ្ងៃទី 22 ខែមេសា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 26 នាក់ នឹងករណីជាសះស្បើយចំនួន 29 នាក់ ក្នុងនោះមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 22 ខែមេសា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 26 នាក់ នឹងករណីជាសះស្បើយចំនួន 29 នាក់ ក្នុងនោះមិនមានករណីស្លាប់ថ្មីនោះទេ។

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដែលមានឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន។

នៅព្រឹកថ្ងៃទី 22 ខែមេសា ឆ្នាំ 2022 នេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ19។

នៅព្រឹកថ្ងៃទី 22 ខែមេសា ឆ្នាំ 2022 នេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ19។ នៅក្នុងកិច្ចពិភាក្សានេះនឹងមានវិគ្មិនចូលរួមដូចជា: លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាតំណាងក្រសួងទេសចរណ៍ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយតំណាងសមាគមទេសចរណ៍កម្ពុជាផងដែរ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 22 ខែមេសា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី4 ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

នៅព្រឹកថ្ងៃទី 22 ខែមេសា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី4 ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។ កិច្ចប្រជុំកំពូលលើកទី4 ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី23 ដល់24 ខែមេសា។   កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ19 បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកងកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយនគរបាលចំនួន 2 រូបដែលបានស្លាប់ក្នុងពេលបំពេញភារកិច្ច។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកងកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយនគរបាលចំនួន 2 រូបដែលបានស្លាប់ក្នុងពេលបំពេញភារកិច្ច។ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី21 ខែ​មេសា ឆ្នាំ​2022នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល និងមន្ត្រីក្រោមឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ និងនាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ចំនួន 5,000,000 រៀល ចូលបច្ច័យ សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ និងលោកអនុសេនីយ៍ទោ រឹម សុផាណា មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។​   សូមបញ្ជាក់ផងដែរថា កាលពីមកវេលាម៉ោង 10 និង 30 នាទីព្រឹកថ្ងៃទី 21 ខែមេសាឆ្នាំ 2022 នេះ នៅចំណុចដីវាល ស្ថិតក្នុងភូមិចន្ទ្រា ឃុំទួលព្រេជ […]

ព័ត៌មានជាតិ

នៅថ្ងៃទី21 ខែមេសា ឆ្នាំ2022នេះ កងរាជអាវុធហត្ថចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លៀកពាក់ឯកសណ្ឋានក្លែង និងការប្រើប្រាស់ឯកសារក្លែង។

នៅថ្ងៃទី21 ខែមេសា ឆ្នាំ2022នេះ កងរាជអាវុធហត្ថចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លៀកពាក់ឯកសណ្ឋានក្លែង និងការប្រើប្រាស់ឯកសារក្លែង។ ភ្នំពេញ កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក គណនីឈ្មោះ “Da Ra” បានផ្សព្វផ្សាយរូបភាព និងការបញ្ចេញមតិមួយចំនួន ក្នុងនោះយើងឃើញបុគ្គលនេះ បានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថផងដែរ។ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា ក្រោយពីទទួលបាននូវព័ត៌មាននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលនោះ ដើម្បីបញ្ជាក់ការពិត។ ក្រោយពីធ្វើការស្រាវជ្រាវ និងបានស្តាប់ចម្លើយបុគ្គលឈ្មោះ ប៉ុក ដារ៉ា ជំនាញបានបញ្ជាក់ថាបុគ្គលនេះមិនមាននៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ពរបស់កងរាជអាវុធហត្ថទេដូច្នេះ សូមជម្រាបជូនថា អំពើរបស់បុគ្គលឈ្មោះ ប៉ុក ដារ៉ា បានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា612 “បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ” និងមាត្រា630 “បទប្រើប្រាស់ឯកសារសាធារណៈក្លែង” នៃក្រមព្រហ្មទណ្ឌ កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។   អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង សម្រាប់ថ្ងៃទី21 រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ2022នេះ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងឥន្ធនៈលក់រាយប្រេងសាំងធម្មតា ត្រូវលក់តម្លៃ 5,150រៀល/លីត្រ (ឡើង 100រៀល) និងប្រេងម៉ាស៊ូតតម្លៃ 5,500រៀល/លីត្រ(ឡើង 400រៀល)។

សម្រាប់ថ្ងៃទី 21 ខែមេសា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 29 នាក់ ហើយនិងករណីជាសះស្បើយចំនួន 26 នាក់ ក្នុងនោះមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 21 ខែមេសា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 29 នាក់ ហើយនិងករណីជាសះស្បើយចំនួន 26 នាក់ ក្នុងនោះមិនមានករណីស្លាប់ថ្មីនោះទេ។