សម្រាប់ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 372 នាក់ នឹងករណីជាសះស្បើយចំនួន 476នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។
Month: February 2022
គិតត្រឹមថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។
គិតត្រឹមថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 102,38% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 99,86% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348នាក់ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 106,73% ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382 នាក់ -លើកុមារអាយុ 5ឆ្នាំ មាន 113,86% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317 នាក់ -លើកុមារអាយុ 3ឆ្នាំ ដល់ក្រោម 5ឆ្នាំ មាន 18,68% ធៀបជាមួយនឹងប្រជាជនគោលដៅ 610,730 នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 90,93% ៕
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម ជុំ សុន្ទរី ឲ្យដឹងនៅមុននេះបន្តិចថា តាមព័ត៌មានទទួលបានពីសមាគមអតីតនិស្សិតកម្ពុជានៅសហភាពសូវៀត ពុំមាននិស្សិតកម្ពុជាដែលបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រែនទេ ក៏ប៉ុន្តែមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សន៍ទី80 និង ដើមទស្សវត្សទី90 ចំនួន23នាក់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម ជុំ សុន្ទរី ឲ្យដឹងនៅមុននេះបន្តិចថា តាមព័ត៌មានទទួលបានពីសមាគមអតីតនិស្សិតកម្ពុជានៅសហភាពសូវៀត ពុំមាននិស្សិតកម្ពុជាដែលបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រែនទេ ក៏ប៉ុន្តែមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សន៍ទី80 និង ដើមទស្សវត្សទី90 ចំនួន23នាក់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ ។ អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងការបរទេសកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្សី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់ ។
គិតត្រឹមថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាសាំងកូវីដ19 នៅកម្ពុជា។
គិតត្រឹមថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាសាំងកូវីដ19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 102,36% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 99,85% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348 នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 106,68% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 113,13% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។ -លើកុមារអាយុ 3ឆ្នាំ ដល់ក្រោម 5ឆ្នាំ មាន 15,66% ធៀបជាមួយនឹងប្រជាជនគោលដៅ 610,730នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 90,78% ៕
នាព្រឹកថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2022នេះ ប្រតិភូរដ្ឋបាលខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល បានអញ្ជើញគោរពរវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុក សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ។
នាព្រឹកថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2022នេះ ប្រតិភូរដ្ឋបាលខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល បានអញ្ជើញគោរពរវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុក សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ។ ស្ថិតក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ ប្រតិភូទាំងអស់ សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ សុខ លាង និងក្រុមគ្រួសារ ចំពោះការទទួលមរណៈភាព ដោយក្តីអាឡោះអាល័យបំផុតនូវការបាត់បង់ស្វាមី ឪពុកនិងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌ចំពោះភរិយា កូនៗនិងចៅៗ ជាពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវ ឥស្សរជនស្នេហាជាតិមាតុភូមិដ៏សំខាន់មួយរូបដែលបានតស៊ូ និងធ្វើពលីកម្មរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានប្រឹងប្រែងបំរើជាតិ និងប្រជាជនកម្ពុជាយ៉ាងប្តូរផ្តាច់បំផុត និងមានមនសិការខ្ពស់ក្នុងការបម្រើនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ស្នេហាជាតិមាតុភូមិនៅគ្រប់កាលៈទេសៈ។ គណៈប្រតិភូ បានសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៏ បានសោយក្នុងឋានបរមសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សុក […]