រាជរដ្ឋាភិបាលបានដំណើរការស្តារឡើងវិញផ្លូវជាតិលេខ5 បានចែកចេញជាកំណាត់ៗ ក្នុងនោះកំណាត់ទី1 បាត់ដំបង-សិរីសោភ័ណ ប្រវែង 84,74គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ជាស្ថាពរ 100%, កំណាត់ទី2 ព្រែកក្តាម-ធ្លាម្អម ប្រវែង 135,25គីឡូម៉ែត្រ សាងសង់សម្រេចបានប្រមាណ64% គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ2022 និងកំណាត់ទី3 ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង 146,04គីឡូម៉ែត្រ ដែលកំណាត់ធ្លាម្អម-បាត់ដំបង សម្រេចបានប្រមាណ55% និងកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។
Month: January 2022
មនុស្ស ចំនួន5នាក់ ដែលឃុបឃិតគ្នាទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ រួចលក់បន្តអោយទៅ ឧកញ៉ា ស្រី ចន្ធូរ ស្ថិតក្នុងខេត្តមណ្ឌលគិរី។
មនុស្ស ចំនួន5នាក់ ដែលឃុបឃិតគ្នាទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ រួចលក់បន្តអោយទៅ ឧកញ៉ា ស្រី ចន្ធូរ ស្ថិតក្នុងខេត្តមណ្ឌលគិរី។ របៀបធ្វើដើម្បីយកដីរដ្ឋទៅលក់ឱ្យឧកញ៉ា ស្រី ចន្ធូ ជាដំបូងគេទន្ទ្រានយកដី បន្ទាប់មកគេឱ្យមេភូមិ មេឃុំ ដែលនៅក្រោមបង្គាប់របស់អភិបាលស្រុក លោក សៀក មុន្នីចុះ ហត្ថលេខា ដើម្បីបញ្ជាក់ទទួលស្គាល់អំពីសិទ្ធិកាន់កាប់បន្ទាប់មកគេផ្ទេរចេញទៅជនទី2 ហើយជនទី2នោះទៀតសោត បានផ្ទេរទៅឲ្យលោកឧកញ៉ា ស្រី ចន្ធូ ។ 1 – លោក យាន សុខ ប្រធានការិយាល័យ10ហិត្តា។ 2 – លោក សុខ សុវណ្ណរិទ្ទ អភិបាលរងស្រុក10ហិត្តា។ 3 – សាលី ប៉ោ មន្ត្រីសាលាស្រុក 10ហិត្តា។ 4 – កែវ ប៊ុន ថន ក្រុមប្រឹក្សាខេត្ត 10ហិត្តា។ 5 – ង៉ែត ប៊ុន ធឿន […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះ សម្តេចតេជោ បាននាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអមដំណើរដោយឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ […]