សេចក្ដីជូនដំណឹង ស្ដីពីអំពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2021 ដូចតទៅ!
Month: January 2022
នៅព្រឹកថ្ងៃទី 14 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលសៀវភៅ រាជរដ្ឋាភិបាលកម្ពុជា ជោគជ័យក្នុងសង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈកូវីដ19 ភាគ2 ពីឯកឧត្តម ឆាយ សុផល។
នៅព្រឹកថ្ងៃទី 14 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលសៀវភៅ រាជរដ្ឋាភិបាលកម្ពុជា ជោគជ័យក្នុងសង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈកូវីដ19 ភាគ2 ពីឯកឧត្តម ឆាយ សុផល។ សៀវភៅដែលមានចំណងជើងថា រាជរដ្ឋាភិបាលកម្ពុជា ជោគជ័យក្នុង សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណ: “កូវីដ19” ភាគ2 ដែលជាស្នាដៃចងក្រងដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ បាននាំយកមកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន។ តាមការបញ្ជាក់របស់ ឯកឧត្តម ឆាយ សុផល បានអោយដឹងថា សៀវភៅនេះមានកម្រាស់ជាង 800ទំព័រ និយាយអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ភាគ2 ចាប់ពីថ្ងៃទី1 ខែសីហា ដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ដែលជាថ្ងៃបិទបញ្ចប់ព្រឹត្តការណ៏ សហគមន៍ 20 កុម្ភះ […]
កំពង់ស្ពឺ នៅព្រឹកថ្ងៃទី14 ខែមករា ឆ្នាំ2022នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទីបញ្ជាការ អគារស្នាក់នៅ ផ្នែកសឹករង បរសេដ្ឋ ព្រមទាំងសមិទ្ធផលនានា របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ។
កំពង់ស្ពឺ នៅព្រឹកថ្ងៃទី14 ខែមករា ឆ្នាំ2022នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទីបញ្ជាការ អគារស្នាក់នៅ ផ្នែកសឹករង បរសេដ្ឋ ព្រមទាំងសមិទ្ធផលនានា របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ។
ពីរនាក់បានហើយ
ពីរនាក់បានហើយ! ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារនិង៣កុំនោះទេ។ ខ្ញុំមានកម្លាំងការពារយ៉ាង រឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាច ការពារខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិន អាចការពារខ្ញុំបានដែរ។និយាយរួមគ្មាន អ្នកណាអាចការពារខ្ញុំបានឡើយគឺមាន តែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារ ខ្លួនខ្ញុំបាន។ សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់ វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទាំងដូស មូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួន យើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិ យើង៕
នាព្រឹកថ្ងៃទី 13 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍បូកសរុបការងារឆ្នាំ 2021 និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ 2022។
នាព្រឹកថ្ងៃទី 13 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍បូកសរុបការងារឆ្នាំ 2021 និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ 2022។ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានកិច្ចប្រជុំជួរបញ្ជាការ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងបានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឧត្តមសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយសេនាធិការ នាយខុទ្ទកាល័យ។