នៅព្រឹកថ្ងៃទី24 ខែមករា ឆ្នាំ2022នេះ បេក្ខជននិទ្ទេស A ចំនួន 33 នាក់ បានទទួលរង្វាន់ម៉ូតូ។ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានប្រគល់ម៉ូតូដល់បេក្ខជននិទ្ទេស A ចំនួន33នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី27 ខែធ្នូ ឆ្នាំ 2022ទាំងអស់ក្នុងខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ជូនផងដែរថា តាមលទ្ធផលដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ខេត្តកំពង់ស្ពឺ មានបេក្ខជនបានដាក់ពាក្យសុំប្រឡងចំនួន4,555នាក់ ក្នុងនោះទទួលបាននិទ្ទេស A ចំនួន 33នាក់ និទ្ទេស B ចំនួន 153នាក់ និទ្ទេស C ចំនួន 456នាក់ និទ្ទេស D ចំនួន 985នាក់ និទ្ទេស E ចំនួន 1352នាក់។
Month: January 2022
នាព្រឹកថ្ងៃចន្ទថ្ងៃទី24 ខែមករា ឆ្នាំ2022នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន 4គ្រឿង ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាព្រឹកថ្ងៃចន្ទថ្ងៃទី24 ខែមករា ឆ្នាំ2022នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន 4គ្រឿង ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិធីប្រគល់នេះជាគម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ( គម្រោងគូសាណូណិ ) ក្រោមអធិបតីភាពឯកឧត្ដម មីកាមី ម៉ាសាហុីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជប៉ុន ប្រចាំកម្ពុជា និង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្ថិតនៅការិយាល័យកណ្ដាលអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី22 ខែមករា ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជា។
គិតត្រឹមថ្ងៃទី22 ខែមករា ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 101,90% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 99,40% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,827,348នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 105,77% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 104,92% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 89,58% ៕
នៅវេលារសៀលថ្ងៃទី22 ខែមករា ឆ្នាំ2022នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។
នៅវេលារសៀលថ្ងៃទី22 ខែមករា ឆ្នាំ2022នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។
នាល្ងាចថ្ងៃទី 21 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានីទោះប្រឈមនឹងហានិភ័យនៃជំងឺកូវីដ19 ក្តី ប៉ុន្តែទឹកចិត្ត ឆន្ទៈ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និងប្រជាជាតិនៅគ្រប់កាលៈទេសៈ។
នាល្ងាចថ្ងៃទី 21 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានីទោះប្រឈមនឹងហានិភ័យនៃជំងឺកូវីដ19 ក្តី ប៉ុន្តែទឹកចិត្ត ឆន្ទៈ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និងប្រជាជាតិនៅគ្រប់កាលៈទេសៈ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក. ខេត្តព្រះសីហនុ ហេីយនៅក្នុងពិធីនេះដែរ ក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានស.ស.យ.ក ខេត្ត សមាជិក សមាជិកា គណៈកម្មកាធិការ ស.ស.យ.ក. ខេត្ត ក្រុង ស្រុក […]
ថ្ងៃសុក្រទី 21 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានចូលរួមក្នុងកិច្ចប្រជុំកម្រិតរោងចក្រ ស្តីពី ”លទ្ធភាពក្នុងការផ្លាស់ ប្តូររថយន្តដឹកកម្មករនិយោជិតពីប្រភេទរថយន្តដឹកទំនិញមកជារថយន្ត ដែលមានសុវត្ថិភាពប្រសើរជាង” ។
ថ្ងៃសុក្រទី 21 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានចូលរួមក្នុងកិច្ចប្រជុំកម្រិតរោងចក្រ ស្តីពី ”លទ្ធភាពក្នុងការផ្លាស់ ប្តូររថយន្តដឹកកម្មករនិយោជិតពីប្រភេទរថយន្តដឹកទំនិញមកជារថយន្ត ដែលមានសុវត្ថិភាពប្រសើរជាង” ។ នៅរោងចក្រ លីនវេនជីសាន់បូការ ស្ថិតនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើរ ទៅកាន់អង្គការមូលនិធិបង្ការរបួសអាសុី និងកម្មករនយោជិក ជម្រុញឱ្យមានមធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករនិយោជិត គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះមិនត្រឹមតែជួយបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ព្រមទាំងជួយដល់ការរៀបចំផែនការ និងការងារ ជម្រុញឱ្យមានលទ្ធភាពក្នុងការប្តូរ/កែច្នៃរថយន្ត ដឹកកម្មករនិយោជិតឱ្យមានសុវត្ថិភាពប្រសើរជាងបានឆាប់រហ័ស។ បន្ថែមពីនេះទៀត ការផ្តល់មធ្យោបាយ ធ្វើដំណើរសមរម្យ ដល់កម្មករនិយោជិត ក៏បានចូលរួមចំណែក ក្នុងវិស័យសុខភាពសាធារណៈ ដែលធ្វើឱ្យអ្នកដំណើរមានផាសុកភាពល្អ មានបរិយាកាសល្អ និងមិនមានជម្ងឺបៀតបៀន ដែលពួកគេមានសុខភាពល្អ និងបន្តការងារប្រចាំថ្ងៃបានទៀងទាត់ផងដែរ។