សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជានៅតែបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ក្នុងកម្រិតខ្សោយទៅមធ្យម ដែលធ្វើឲ្យកម្ពុជានៅចន្លោះថ្ងៃទី5 រហូតដល់ថ្ងៃទី 11ខែមករា ឆ្នាំ2022នេះ អាចមានភ្លៀងពីកម្រិតផ្សែងក្រូចទៅខ្សោយ នៅតំបន់ទំនាបកណ្តាល និងមាត់សមុទ្រ ព្រមទាំងមានសីតុណ្ហភាពធ្លាក់ចុះកម្រិត19អង្សាសេ។
Month: January 2022
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ48
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ48 ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី3 ខែមករា ឆ្នាំ2022 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ48 តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង148គីឡូម៉ែត្រ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការបើកការដ្ឋានសាងសង់ និងលើកម្រិតគុណភាពផ្លូវជាតិលេខ48 នាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា នៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសាងសង់ផ្លូវជាតិលេខ48នេះ យើងត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកាមកសាងសង់ តែទោះជាយ៉ាងណាការសាងសង់យឺត វាប្រសើរជាងមិនបានសាងសង់។ សម្តេចតេជោបានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាងខេត្តព្រះសីហនុ និងកោះកុង គឺត្រូវធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់។ តែដោយសារតែដំណើរវិវត្តរបស់ប្រទេសជាតិ និងភាពរីកចម្រើនឥតឈប់ឈរ យើងបានតភ្ជាប់យ៉ាងងាយស្រួលពីកោះកុងមកខេត្តព្រះសីហនុ សម្តេចតេជោ […]
លោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តមណ្ឌលគីរី នឹងត្រូវផ្លាស់ប្ដូរមុខដំណែង ?
លោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តមណ្ឌលគីរី នឹងត្រូវផ្លាស់ប្ដូរមុខដំណែង ? នៅថ្ងៃទីទ24 ខែធ្នូ ឆ្ឆ្នាំ2021 ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានធ្វើលិខិតមួយច្បាប់ជម្រាបជូនទៅ ឯកឧត្ដម អភិបាលខេត្ត ដើម្បីសម្រួលភារកិច្ច លោកម៉ៅ ចំរើន ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី មកបំរេីការនៅក្រសួងវិញនិងបានស្នេីតែងតាំងលោក លឹម ចាន់សូភី អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ខេត្តកណ្ដាលជំនួយវិញ ។pvnn