ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍​ 12កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. 2565 ត្រូវនឹង ថ្ងៃទី16 ខែធ្នូ ឆ្នាំ2021នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖ 1- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ 2-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ 3-សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ2015-2025(IDP)។ 4-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)៕

ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2021 នេះខេត្តកំពង់ឆ្នាំង សំបូរត្រីជាងឆ្នាំទៅ។ 

ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2021 នេះខេត្តកំពង់ឆ្នាំង សំបូរត្រីជាងឆ្នាំទៅ។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាប្រជានេសាទដែលនេសាទដោយប្រើឧបករណ៍មង ទទួលបានផលត្រីកើនឡើងជាងឆ្នាំ2020 ប្រមាណ20ភាគរយ ហើយត្រីទាំងនោះសុទ្ធសឹងជាប្រភេទត្រីប្រហុកទាំងអស់។ ចំណែកប្រជាកសិករ ដែលរស់នៅតាមតំបន់ដាច់ស្រយាលនានា ក្នុងខេត្តកំពង់ឆ្នាំង ក៏មានវត្តមានច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែរ ព្រោះជារដូវធ្វើត្រីប្រហុក សម្រាប់ត្រៀមទុកជាម្ហូបអាហារនៅឆ្នាំក្រោយ។

ព័ត៌មានជាតិ

នៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2021 នេះ ព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជាជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើត។

រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន 1,500លានយ៉េន (ប្រមាណ 13,9លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។  ​

រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន 1,500លានយ៉េន (ប្រមាណ 13,9លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម មិកាមិ​ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និងឯកសារពាក់ព័ន្ធ ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន 1,500 លានយ៉េន (ប្រមាណ 13,9លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅថ្ងៃទី16 ខែធ្នូ ឆ្នាំ2021 នៅទីស្ដីការក្រសួង។​ ​ហិរញ្ញប្បទានឥតសំណង​ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ​ព្រម​ទាំង​ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណង​មិត្តភាពជាប្រពៃណីរវាង​ប្រទេស​ទាំង2៕

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 8 នាក់ និងករណីជាសះស្បើយចំនួន 12 នាក់ ហើយនិងករណីស្លាប់ថ្មីចំនួន 3 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 8 នាក់ និងករណីជាសះស្បើយចំនួន 12 នាក់ ហើយនិងករណីស្លាប់ថ្មីចំនួន 3 នាក់ផងដែរ។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ19 សម្តេចបញ្ជាក់ថា វិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ19 សម្តេចបញ្ជាក់ថា វិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅ ឆ្នាំ2021នេះ នឹងមានកំណើនជិត3ភាគរយ។   សម្តេចតេជោបានថ្លែងបញ្ជាក់ថា ចំណូលជាតិកើនឡើង ទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ពេលនេះយើងទទួលបាន500 ទៅ700 លានដុល្លារ ក្នុងមួយខែ ពេលកូវីដផ្ទុះខ្លាំងគឺធ្លាក់ចុះក្រោម400លានដុល្លារ។

ព័ត៌មានជាតិ

សេចក្តីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ19 បំប្លែងថ្មី អូមីក្រុង (Omicron)លើស្ត្រីខ្មែរម្នាក់អាយុ 23 ឆ្នាំ ដែលកំពុងមានផ្ទៃពោះ ធ្វើដំណើរមកពីប្រទេស ហ្គាណា ចំនួន1នាក់។

សេចក្តីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ19 បំប្លែងថ្មី អូមីក្រុង (Omicron)លើស្ត្រីខ្មែរម្នាក់អាយុ 23 ឆ្នាំ ដែលកំពុងមានផ្ទៃពោះ ធ្វើដំណើរមកពីប្រទេស ហ្គាណា ចំនួន1នាក់។

ព័ត៌មានជាតិ

សម្តេចតេជោបញ្ជាក់ថា ម្សិលមិញនេះកម្ពុជារកឃើញករណីវិជ្ជមានកូវីដ19 បំប្លែងថ្មី (អូមីក្រុង) លើស្ត្រីខ្មែរម្នាក់ អាយុ23ឆ្នាំ ដែលកំពុងមានផ្ទៃពោះ ធ្វើដំណើរមកពីប្រទេសហ្គាណា ប៉ុន្តែតាមការតាមដានស្ថានភាពសុខភាពធម្មតា គ្រាន់តែមានការព្រួយបារម្ភបន្តិចបន្តួចចំពោះសុខភាពកូនក្នុងផ្ទៃរបស់គាត់តែប៉ុណ្ណោះ។  សម្ដេចអំពាវនាវពលរដ្ឋកុំស្លន់ស្លោរ ឬភ័យខ្លាចជ្រុល។

សម្តេចតេជោបញ្ជាក់ថា ភាពសាំក្នុងសហគមន៍កម្ពុជា អត្រាគ្របដណ្តប់ក្បែរ 89ភាគរយ ខណៈកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋតាម យុទ្ធសាស្ត្រផ្ការីក។ 

សម្តេចតេជោបញ្ជាក់ថា ភាពសាំក្នុងសហគមន៍កម្ពុជា អត្រាគ្របដណ្តប់ក្បែរ 89ភាគរយ ខណៈកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋតាម យុទ្ធសាស្ត្រផ្ការីក។ សម្តេចតេជោ ពេញចិត្តលើភាពក្លាហានរបស់កុមារ និងយុវវ័យលើការចាក់វ៉ាក់សាំងបានច្រើន និងមានរបៀបរៀបរយ ដែលគួរអោយសរសើរ។   សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីម្តងទៀតថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុង ការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ គឺដើម្បីបញ្ជៀសមិនឲ្យប្រជាពលរដ្ឋខ្មែរស្លាប់គរជើងគ្នា ដោយសារមេរោគកូវីដ19នេះ ខណៈប្រទេសខ្លះបានកើតមានហើយនូវករណីស្លាប់បែប នេះ។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី14 ខែធ្នូ ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីដ19 ចំនួន 12 នាក់ ហើយនៅមានករណីជាសះស្បើយចំនួន 14 នាក់ និងករណីស្លាប់ថ្មីចំនួន 3 នាក់ផងដែរ។

សម្រាប់ថ្ងៃទី14 ខែធ្នូ ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីដ19 ចំនួន 12 នាក់ ហើយនៅមានករណីជាសះស្បើយចំនួន 14 នាក់ និងករណីស្លាប់ថ្មីចំនួន 3 នាក់ផងដែរ។