ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មី ចំនួន 23 នាក់ និងមានករណីជាសះស្បើយចំនួន 19 នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 5 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មី ចំនួន 23 នាក់ និងមានករណីជាសះស្បើយចំនួន 19 នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 5 នាក់ផងដែរ។

ព័ត៌មានជាតិ

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2021នេះ បានប្រកាសថា បន្ទាប់ពីសម្តេច គឺ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាព នាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពី សម្តេចផ្ទាល់ ។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2021នេះ បានប្រកាសថា បន្ទាប់ពីសម្តេច គឺ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាព នាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពី សម្តេចផ្ទាល់ ។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះឲ្យសិលាមួយទៀតនៅតំបន់មួយកន្លែង នៃខេត្តព្រះសីហនុ គឺជា «សិលាបណ្តាសារ» ក្នុងគោលដៅការពារតំបន់នោះ ប្រសិនបើមានបុគ្គលណាយកដី ឬកន្លែងនោះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងត្រូវបណ្តាសារជាក់ជាមិនខាននោះឡើយ។

នៅព្រឹកថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2021 កិច្ចព្រមព្រៀងរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និង សារព័ត៌មាន Khmer Times ស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន ត្រូវបានធ្វើពិធី ចុះហត្ថលេខាជាមួយគ្នា នៅទីស្តីការក្រសួង ក្រោមវត្តមានអញ្ជើញជាអធិបតី នៃពិធីចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។

នៅព្រឹកថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2021 កិច្ចព្រមព្រៀងរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និង សារព័ត៌មាន Khmer Times ស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន ត្រូវបានធ្វើពិធី ចុះហត្ថលេខាជាមួយគ្នា នៅទីស្តីការក្រសួង ក្រោមវត្តមានអញ្ជើញជាអធិបតី នៃពិធីចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន ត្រូវបាន ចុះហត្ថលេខា ដោយ លោកជំទាវ សុខមុំ និមល អគ្គនាយិកា ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា AKP និងលោក MOHAN BANDAM ចាហ្វាងសារព័ត៌មាន Khmer Times ។ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៏ថា ការចុះហត្ថលេខារវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងសារព័ត៌មាន Khmer Times នឹងបង្កើត […]

ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី 1 រហូតដល់ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2021 នេះប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ 4,200 រៀល ក្នុងមួយលីត្រនិងប្រេងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ 3,850 រៀល ក្នុងមួយលីត្រនេះជាសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា។

តើវាសនារបស់មន្ត្រី ដែលរំលោភទន្ទ្រានកាប់ព្រៃលិចទឹកទៅជាយ៉ាងណា រដ្ឋាភិបាល​បំពាក់​ស័ក្ដិ​អោយដេីម្បី​ទៅ​បង្ក្រាប​បទល្មើស​បែជាទៅ​ប្រព្រឹត្ត​បទល្មើស​ខ្លួនឯង​។

តើវាសនារបស់មន្ត្រី ដែលរំលោភទន្ទ្រានកាប់ព្រៃលិចទឹកទៅជាយ៉ាងណា រដ្ឋាភិបាល​បំពាក់​ស័ក្ដិ​អោយដេីម្បី​ទៅ​បង្ក្រាប​បទល្មើស​បែជាទៅ​ប្រព្រឹត្ត​បទល្មើស​ខ្លួនឯង​។ លោកឧត្ដមសេនីយ៍​ត្រី​ ស៊ុំ​ សុជាតិ​ ស្នងការ​រង​ នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ ដែល​ល្បីល្បាញ​ខាង​ឈូសឆាយ​យកដីព្រៃលិច ទឹករបស់រដ្ឋនៅ​ខេត្ត​កំពង់​ឆ្នាំង​ និងជាអ្នកពូកែប្ដឹងចាប់​ប្រជាពលរដ្ឋ​ដែល​ចូលទៅក្បែរដីលោកដាក់គុកនោះ​ ពេល​នេះ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដីដែល​ខ្លួន​ទន្ទ្រាន​កាន់កាប់​យកដោយខុសច្បាប់​ចំនួន​ 675 ហិកតា​ ជូនរដ្ឋវិញ​ទាំងញ័រដៃតតាត់​ បន្ទាប់​ពី​មាន​បទបញ្ជា​ដ៏ម៉ឺងម៉ាត់របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ។   មហាជន​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំ​ង​ កំពុងរង់ចាំតាមដានបន្ត​ តេី​មានមន្ត្រី​ ប៉ុន្មាន​នាក់​អាចប្រឈម​មុខចំពោះផ្លូវច្បាប់​ពាក់ព័ន្ធ​នឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញ​បឹងទន្លេសាប​ ?   មហាជន​គ្រប់​ទិសទី​បានសាទរ​ និង​ គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ចំណាត់​ការ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ លេីពួកខិលខូចទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់​ ។pvnn

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព។ មូលហេតុដោយជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រី ជប៉ុន តាមវីដេអូ បន្ទាប់ មកជួបរដ្ឋមន្ត្រីក្រសួងការបរទេស ឥណ្ឌូនេសុី ដោយផ្ទាល់និងបន្តទៅទៀតគឺចេញដំណើរតាមរថយន្តទៅខេត្តព្រះសីហនុ។ ពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្ត ព្រះសីហនុ ដើម្បីសម្ភោធដាក់ឱយប្រើប្រាស់សមិទ្ធិផលជាច្រើនដែលយើងបានកសាងឡើង។ ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។ដឹកនាំប្រទេសគឺរវល់បែបនេះហើយពេលខ្លះរកពេលទទួលទានបាយមិនបានផង៕

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 26 នាក់ នឹងករណីជាសះស្បើយចំនួន 22 នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

សម្រាប់ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 26 នាក់ នឹងករណីជាសះស្បើយចំនួន 22 នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

ព័ត៌មានជាតិ

លោក កឹម សុខា បញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះថា លោកបានបញ្ជាក់ពីជំហររបស់លោកនៅលើទំព័រហ្វេសប៊ុកលោកកាលពីប៉ុន្មានថ្ងៃមុននេះដោយមិនមាននរណាគំរាមកំហែងលោកឡើយ។

លោក កឹម សុខា បញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះថា លោកបានបញ្ជាក់ពីជំហររបស់លោកនៅលើទំព័រហ្វេសប៊ុកលោកកាលពីប៉ុន្មានថ្ងៃមុននេះដោយមិនមាននរណាគំរាមកំហែងលោកឡើយ។

ព័ត៌មានជាតិ

សារលិខិត​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ថ្ងៃ1 ខែ ធ្នូ​ ឆ្នាំ2021។

សារលិខិត​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ថ្ងៃ1 ខែ ធ្នូ​ ឆ្នាំ2021។