សម្រាប់ថ្ងៃទី 18 ខែវិច្ឆិកាឆ្នាំ 2021នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 54 នាក់ នឹងករណីជាសះស្បើយចំនួន 50 នាក់ និងករណីស្លាប់ថ្មីចំនួន 6 នាក់ផងដែរ។
Month: November 2021
គិតត្រឹមថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវិត 19 នៅកម្ពុជា។
គិតត្រឹមថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវិត 19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,68% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,55% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 103,97% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 80,89% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 88,05% ៕
រត់ទៅណារួច អ្នកទោសទាំង 7 នាក់ ដែលហែកគុក រត់ចេញនៅខេត្តស្ទឹងត្រែង ត្រូវបានចាប់ប្រមូលពន្ធនាគារវិញហើយ។
រត់ទៅណារួច អ្នកទោសទាំង 7 នាក់ ដែលហែកគុក រត់ចេញនៅខេត្តស្ទឹងត្រែង ត្រូវបានចាប់ប្រមូលពន្ធនាគារវិញហើយ។ អ្នកទោស2នាក់ចុងក្រោយ ក្នុងចំណោម7នាក់ ដែលបានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីដើមសប្ដាហ៍មុននោះ ត្រូវបានចាប់ឃាត់ខ្លួនមកវិញហើយនៅថ្ងៃនេះ ដូច្នេះមកដល់ថ្ងៃនេះ អ្នកទោសទាំង 7នាក់ ដែលបានរត់ចេញពីគុកខេត្តស្ទឹងត្រែង ត្រូវបានចាប់ឃាត់ខ្លួនមកវិញអស់ហើយ។
នៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2021 នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់គ្រួសារងាយរងគ្រោះ ចំនួន 60គ្រួសារ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
នៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2021 នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់គ្រួសារងាយរងគ្រោះ ចំនួន 60គ្រួសារ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងសហការីបាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះ រួមមាន : ចាស់ជរា ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ ជំងឺអេសដ៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងអ្នកទីទ័លក្រ សរុបចំនួន 60គ្រួសារមកពី 10ឃុំ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]
នៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមណ្ឌលយុវនីតិសម្បទា ស្ថិតនៅក្នុងឃុំបារគូរ ស្រុកកណ្តាលស្ទឹង។
នៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមណ្ឌលយុវនីតិសម្បទា ស្ថិតនៅក្នុងឃុំបារគូរ ស្រុកកណ្តាលស្ទឹង។ ឯកឧត្តម បានត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី28 ខែធ្នូ ឆ្នាំ2021ខាងមុខនេះ។ ក្នុងឱកាសចុះពិនិត្យមណ្ឌលនេះ ឯកឧត្តម វង សូត បានបញ្ជាក់ថា បើយោងតាមច្បាប់ស្តីពីយុត្តិធម៌អនីតិជន មណ្ឌលយុវនីតិសម្បទា គឺជាមណ្ឌលទី1 ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់គ្រប់គ្រង ថែរក្សា ការពារ ផ្តល់សេវាពិគ្រោះយោបល់ អប់រំ កែប្រែ តម្រង់ទិស ព្យាបាលថែទាំសុខភាពផ្លូវកាយ ផ្លូវចិត្ត និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របតាមតម្រូវការ និងសមត្ថភាពជាក់ស្តែង ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតបន្ទាប់ពីបញ្ចប់ទោសទណ្ឌ និងក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមវិញ។ […]
ឯកឧត្ដម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឯកឧត្ដម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ ហិរញ្ញប្បទានឥតសំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និងវិស័យអភិបាលកិច្ចនិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ រដ្ឋាភិបាលអាមេរិក ក្នុងការជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ19 តាមរយៈ ការផ្តល់ហិរញ្ញប្បទាន ឥតសំណងសរុបប្រមាណជា 15 លានដុល្លារអាមេរិក ដោយក្នុងនោះថវិកាទាំងនះត្រូវបានផ្តល់ជូនឱ្យប្រើប្រាស់តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 និងប្រើប្រាស់ផងដែរសម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ19 នៅកម្ពុជា ។ លើសពីនេះ នាពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ជាវ៉ាក់សាំងបង្ការជំងឺកូវីដ19 Johnson & […]