ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 26 នាក់ នឹងករណីជាសះស្បើយចំនួន 29 នាក់ ហើយនិងករណីស្លាប់ថ្មីចំនួន 5 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 26 នាក់ នឹងករណីជាសះស្បើយចំនួន 29 នាក់ ហើយនិងករណីស្លាប់ថ្មីចំនួន 5 នាក់ផងដែរ។

ព័ត៌មានជាតិ

យ៉ាងណាក៏ដោយក្រសួងសុខាភិបាលកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះកូវីដបំប្លែងថ្មី2ប្រភេទទៀតដែលកំពុងផ្ទុះឡើង។

យ៉ាងណាក៏ដោយក្រសួងសុខាភិបាលកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះកូវីដបំប្លែងថ្មី2ប្រភេទទៀតដែលកំពុងផ្ទុះឡើង។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្រោយពីអង្គការសុខភាពពិភពលោក(WHO) បានរកឃើញមេរោគកូវីដ19 បំប្លែងថ្មី2ប្រភេទទៀត កំពុងផ្ទុះឡើងតាមប្រទេសមួយចំនួននៅលើសកលលោក ហើយកម្ពុជាក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នៃមេរោគបំប្លែងថ្មីនេះផងដែរថាវានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់កម្រិតណាខណៈWHOអះអាងថាមេរោគបំប្លែងថ្មីទាំង2ប្រភេទនេះ អាចនឹងធ្វើឲ្យប៉ះពាល់ខ្លាំងជាងមេរោគមុនៗទៅទៀត។

ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រកាសសម្រេចកែសម្រួលរបៀបអនុវត្តការងារក្នុងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឱ្យសាធារណជនអាចហៅទូរស័ព្ទទៅលេខ « 117 » តាមរយៈការផ្តល់ព័ត៌មានពិតជូននគរបាលដូចជា បទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ឬភាពអសកម្មរបស់នគរបាលជាតិតាមមូលដ្ឋាន ។ល។

ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រកាសសម្រេចកែសម្រួលរបៀបអនុវត្តការងារក្នុងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឱ្យសាធារណជនអាចហៅទូរស័ព្ទទៅលេខ « 117 » តាមរយៈការផ្តល់ព័ត៌មានពិតជូននគរបាលដូចជា បទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ឬភាពអសកម្មរបស់នគរបាលជាតិតាមមូលដ្ឋាន ។ល។ លេខ 117 ហៅចូលដោយឥតបង់ប្រាក់ និងរង់ចាំទទួលព័ត៌មានពិតពីជនរួមជាតិកម្ពុជា 24ម៉ោងលើ24ម៉ោង ទូទាំងប្រទេស និងដោះស្រាយជូនឱ្យអស់លទ្ធភាព ។

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំបានទទួលរូបថតមួយសន្លឹកពីអភិបាល ខេត្តកែបដែលរូបថតនេះខ្ញុំមិនដែលបានឃើញសោះ។ បើពិនិត្យតាមវ៉ែនតាដែលខ្ញុំពាក់រូបថតនេះអាចថតក្នុងឆ្នាំ1986ដែលពេលនោះខ្ញុំមានអាយុ34ឆ្នាំ។ សក់ក្បាលរបស់ខ្ញុំនាពេលនោះមិនមានថ្នាំបាញ់ឱយរឹងនោះទេគឺជាសក់ក្បាលធម្មជាតិដែលរាងអង្គាដីឬរួញបន្តិច។ ដោយសារបែបនេះបានជាសក់កូនស្រីពៅកាលពីតូចនិងចៅស្រីទី21សក់ក្រញ៉ាញ់ដូចសក់ខ្ញុំដែរ។ សប្តាហ៍នេះជាសប្តាហ៍នយោបាយដែលខ្ញុំព្យាយាមបំបាត់ការនឿយហត់ដោយការមើលរូបថតចាស់ៗវិញម្តង៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំបានទទួលរូបថតមួយសន្លឹកពីអភិបាល ខេត្តកែបដែលរូបថតនេះខ្ញុំមិនដែលបានឃើញសោះ។ បើពិនិត្យតាមវ៉ែនតាដែលខ្ញុំពាក់រូបថតនេះអាចថតក្នុងឆ្នាំ1986ដែលពេលនោះខ្ញុំមានអាយុ34ឆ្នាំ។ សក់ក្បាលរបស់ខ្ញុំនាពេលនោះមិនមានថ្នាំបាញ់ឱយរឹងនោះទេគឺជាសក់ក្បាលធម្មជាតិដែលរាងអង្គាដីឬរួញបន្តិច។ ដោយសារបែបនេះបានជាសក់កូនស្រីពៅកាលពីតូចនិងចៅស្រីទី21សក់ក្រញ៉ាញ់ដូចសក់ខ្ញុំដែរ។ សប្តាហ៍នេះជាសប្តាហ៍នយោបាយដែលខ្ញុំព្យាយាមបំបាត់ការនឿយហត់ដោយការមើលរូបថតចាស់ៗវិញម្តង។

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជា។

គិតត្រឹមថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,83% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,67% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 104,30% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 85,81% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 88,29% ។

ព័ត៌មានជាតិ

ថាមែនៗ បុរសម្នាក់ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយនៅវេលាម៉ោងជាង1ថ្ងៃត្រង់ ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2021នេះ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។

ថាមែនៗ បុរសម្នាក់ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយនៅវេលាម៉ោងជាង1ថ្ងៃត្រង់ ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2021នេះ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅមុននេះបន្ដិចថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនទៅសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្ដតាមនីតិវិធី និងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់សមត្ថកិច្ច មើលងាយមើលថោកកងកម្លាំង។

ព័ត៌មានជាតិ

គិតមកត្រឹមថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2021 មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន 1640គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន 17,3លានដុល្លារអាមេរិក។

គិតមកត្រឹមថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2021 មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន 1640គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន 17,3លានដុល្លារអាមេរិក។ ការបញ្ជាក់របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2021នេះ តាមរយៈប្រព័ន្ធវីដេអូ។   «គិតតាំងពីថ្ងៃទី9 ខែកញ្ញា ឆ្នាំ2021 ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2021 ដែលមានរយៈពេល2ខែកន្លះ តែបើកាត់ថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យមានរយៈពេល60ថ្ងៃ មានម្ចាស់រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗចំនួន1640គ្រឿង ក្នុងនោះចង្កួតឆ្វេងចំនួន 808គ្រឿង និងរថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន832គ្រឿង (85គ្រឿងកែចង្កូតរួច) សរុបជាទឹកប្រាក់ពន្ធចំនួន 17,3លានដុល្លារអាមេរិក ជាតួលេខមួយល្អ»។   តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង […]

ព័ត៌មានជាតិ

សំរាប់ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 29 នាក់ នឹងករណីជាសះស្បើយចំនួន 30 នាក់ នឹងករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

សំរាប់ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 29 នាក់ នឹងករណីជាសះស្បើយចំនួន 30 នាក់ នឹងករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាសង្ខេបក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣(ASEAM-13)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាសង្ខេបក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣(ASEAM-13) នៅក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣(ASEM-13) សម្ដេចតេជោ បានបង្ហាញនូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM របស់យើង។ សម្ដេចតេជោបានរំលេចនូវសារសំខាន់ៗដូចខាងក្រោម:   ១- យើងសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនិងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។ យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដែលយើងកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។   ២- អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។   ៣- យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានឡើងពីមុនមកដោយបណ្ដាលមកពីជម្ងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ចសង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយមគឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជនក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋគួរតែជាអាទិភាពរបស់យើង។   ៤- ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា ក្នុងន័យនេះយើងបានសំដែងនូវការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2021 នេះ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលទីលានតេជោ ដែលស្ថិតនៅភូមិ4 សង្កាត់លេខ4 ក្រុងព្រះសីហនុ ដើម្បីជំរុញការស្ថាបនាឱ្យបានរួចរាល់ និងរៀបចំសណ្ដាប់ធ្នាប់សម្រាប់ត្រៀមរៀបចំកម្មវិធីសម្ពោធសមិទ្ធផល ឬព្រឹត្តិការណ៍ទេសចរណ៍នានា នៅពេលខាងមុខ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2021 នេះ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលទីលានតេជោ ដែលស្ថិតនៅភូមិ4 សង្កាត់លេខ4 ក្រុងព្រះសីហនុ ដើម្បីជំរុញការស្ថាបនាឱ្យបានរួចរាល់ និងរៀបចំសណ្ដាប់ធ្នាប់សម្រាប់ត្រៀមរៀបចំកម្មវិធីសម្ពោធសមិទ្ធផល ឬព្រឹត្តិការណ៍ទេសចរណ៍នានា នៅពេលខាងមុខ។