ចាប់ពីថ្ងៃទី 1 រហូតដល់ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ដោយប្រេងសាំងធម្មតាត្រូវលក់ថ្លៃ 4,550៛/លីត្រ និងប្រេងម៉ាស៊ូតត្រូវថ្លៃ 4,100៛/លីត្រ។
Month: November 2021
នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ19 បាន10លាន88នាក់រួចហើយ គឺស្មើនឹងជាង100% នៃប្រជាពលរដ្ឋ10លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។
នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ19 បាន10លាន88នាក់រួចហើយ គឺស្មើនឹងជាង100% នៃប្រជាពលរដ្ឋ10លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ទោះបីយើងចាក់វ៉ាក់សាំងបានជាង10លាននាក់ស្មើនឹងជាង100%នៃចំនួនគ្រោងដំបូងក៍ដោយក៍យើងនៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ18ឡើងចំនួនជាង 10លាននាក់បានចាក់វ៉ាក់សាំងយើងក៍បានចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ12ទៅ18ឆ្នាំបានចំនួន1,788,802នាក់ដែលស្មើនឹង97.89%និងកុមារអាយុពី6ដល់12 បានចំនួន1,920,599នាក់ស្មើនឹង101.22%។ គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន13,709,487នាក់ស្មើនឹង៨៥.៦៨%នៃប្រជាជនសរុប16លាននាក់។កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី2សម្រាប់អ្នកដែលបានចាក់ដូសទី1និងបន្ត ចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី1។ វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី3ជូនប្រជាជនយើងឱ្យខាងតែបានដែលមក ដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត10លានដូសនិងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី3ប្រមាណជិត2លាននាក់រួចមកហើយ។វ៉ាក់សាំងនឹងមកដល់ជាបន្ត បន្ទាប់ទៀត។ ថ្ងៃស្អែក១វិច្ឆិកា២០២១យើងនឹងចាប់ផ្តើម ចាក់ជូនកុមារអាយុ៥ឆ្នាំដែលមានជាង៣០មុឺននាក់បន្តទៀត។ ជាមួយនិងការកោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ខ្ញុំសូមអំពាវនាវបងប្អូនជនរួម ជាតិបន្តអនុវត្តវិធានការការពារតាមការ ណែនាំរបស់ក្រសួងសុខាភិបាលពិសេស វិធានការ៣ការពារនិង៣កុំព្រោះថាវ៉ាក់សាំង តែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូត មុជវ៉ាក់សាំងក៍មិនអាចការពារបានដែរប្រសិនជា បងប្អូនធ្វេសប្រហែសបោះបង់ចោលវិធី ការពារខ្លួនតាមរយៈវិធានការ៣ការពារនិង ៣កុំ។ លេខរៀងទី១០លានគឺបានទៅលើអ៊ំស្រី ឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំរស់នៅភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបដែលខ្ញុំសូមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។ ខ្ញុំសូមជូនពរជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩៕
គិតត្រឹមថ្ងៃទី31 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 100,001% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 97,89% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,826,348 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 101,22% ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382 នាក់។
គិតត្រឹមថ្ងៃទី31 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 100,001% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 97,89% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,826,348 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 101,22% ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382 នាក់។