គិតត្រឹមថ្ងៃទី21 ខែតុលា ឆ្នាំ2021នេះ កំណើតអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,67% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 90,53% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 99,91% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
Month: October 2021
នៅរសៀលថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 នេះ លោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីនាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាដែលមានអាយុចាប់ពី100ឆ្នាំឡើង ចំនួន4នាក់ នៅក្នុងខេត្តកំពតរួចមក ។
នៅរសៀលថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 នេះ លោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីនាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាដែលមានអាយុចាប់ពី100ឆ្នាំឡើង ចំនួន4នាក់ នៅក្នុងខេត្តកំពតរួចមក ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចូលរួមជាអធិបតីភាពក្នុងកម្មវិធី បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ18ឡើងក្នុងក្របខណ្ឌខេត្តកំពត។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកកិច្ចប្រជុំតាមប្រព័ន្ធ Video Conference។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកកិច្ចប្រជុំតាមប្រព័ន្ធ Video Conference។ នៅព្រឹកថ្ងៃទី 21 ខែតុលា ឆ្នាំ 2021នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA Cambodia Office) បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប (Siem Reap Water Supply Expansion Project – II) ក្នុងទឹកប្រាក់ចំនួន 6,336 លានយ៉េនជប៉ុន (ប្រមាណ 58 លានដុល្លារអាមេរិក) ។ គម្រោងនេះមានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន 60,000 ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ក្នុងនោះ មានការសាងសង់ប្រព័ន្ធបណ្តាញ-ស្ថានីយបូមទឹក សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត គម្រោងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ […]
ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល ចូលរួមប្រជុំតាមប្រព័ន្ធzoom ក្រោមអធិបតីសម្ដេច ក្រឡាហោម ស ខេង។
ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល ចូលរួមប្រជុំតាមប្រព័ន្ធzoom ក្រោមអធិបតីសម្ដេច ក្រឡាហោម ស ខេង។ ព្រឹកថ្ងៃទី21 ខែតុលា ឆ្នាំ2021នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំលើកទី19 របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប តាមរយៈប្រព័ន្ធបញ្ចូនរូបភាព និងសំឡេង (Zoom)។ កិច្ចប្រជុំនេះមានគោលបំណងលើកកំពស់សេវា និងការអភិវឌ្ឍដែលផ្ដល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន សមធម៌ និងយុតិ្តធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលំអដំណើរការផ្ដល់សេវាណដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវា និងផលប្រយោជន៍ពីការអភិវឌ្ឍដែលផ្ដល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម រួមចំណែកសម្រេចបានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងឆ្ពោះទៅរករចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានលក្ខណៈទំនើបស្វ័យភាព ប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមានសិទ្ធិអំណោយសមស្រប […]
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(ABU)។
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(ABU)។ នៅព្រឹកថ្ងៃទី21 ខែតុលា ឆ្នាំ2021ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជួបធ្វេីសវនាការជាមួយ សហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROAD CASTING UNION ហៅកាត់ថា A B U ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងកិច្ចការផ្សេងៗទៀតតាមរយៈប្រព័ន្ធ វីដេអូអនឡាញ នៅសាលប្រជុំព្រះវិហារទីស្តីការក្រសួងព័ត៌មាន ។ ក្នុងជំនួបសវនាការនេះ តំណាង ABU បានធ្វេីការណែនាំអំពីសវតានៃស្ថាប័ន ABU ព្រមទាំងកិច្ចការមួយចំនួនទាក់ទងការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាមួយក្រសួងព័ត៌មានកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ ABU បង្កើតឡើងតាំងពីឆ្នាំ1946 មកម្ល៉េះ ក្នុងនាមជា សមាគមវិជ្ជាជីវៈ មិនរកប្រាក់ចំណេញនិងមិនមែនរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោបាយ និងមានអាណត្តិ ដើម្បីជួយដល់ការអភិវឌ្ឍន៍ ការផ្សព្វផ្សាយនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ABU ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីមួយចំនួន អំពីការផ្លាស់ប្តូរព័ត៌មាន […]