សម្រាប់ថ្ងៃទី 1 ខែតុលា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 174 នាក់ នឹងករណីជាសះស្បើយចំនួន 535 នាក់ ហើយនិងករណីស្លាប់ថ្មីចំនួន 24 នាក់ផងដែរ។
Month: October 2021
នៅព្រឹកថ្ងៃទី 2 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ។
នៅព្រឹកថ្ងៃទី 2 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត កណ្ដាល និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមជាមួយប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ សិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។ ឯកឧត្តមបន្តថា អនុវត្តតាមគោលនយោបាយ និងបេសកម្មការងារមនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា […]
🇰🇭តម្លៃនៃសន្តិភាពដែលយើងរកបានដោយកម្រ!!
🇰🇭តម្លៃនៃសន្តិភាពដែលយើងរកបានដោយកម្រ!! សម្តេចតេជោ ហ៊ុន សែន ៖ រយៈពេលជាង២០ឆ្នាំហើយ ដែលកម្ពុជាបានបញ្ចាប់សង្រ្គាមក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ដែលកម្ពុជាចាប់ផ្តើមមានការឯកភាពទឹកដីជាលើកដំបូង។ រាជាណាចក្រនេះ “ពិតជាកំសត់ពេកហើយកាលពីអតីតកាល” ប៉ុន្តែស្នាមញញឹមថ្មីលើទឹកដីអង្គរបានចាប់ផ្តើមឡើងវិញ និងមានភាពស្រស់ស្រាយដូចផ្កាត្រូវទឹកសន្សើមជាអ្វី ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាអ្វីដែលមេដឹកនាំកម្ពុជាចង់បាន និងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃនៃសន្តិភាពនេះឲ្យបានសម្រាប់ប្រជាជាតិរបស់ខ្លួន។ នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់សន្តិភាព បើគ្មានសន្តិភាព គឺមិនបានការការអភិវឌ្ឍឡើយ៕
សម្តេចក្រឡាហោម ស ខេង បកស្រាយនូវចម្ងល់របស់បងប្អូនមួយចំនួនអំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?
សម្តេចក្រឡាហោម ស ខេង បកស្រាយនូវចម្ងល់របស់បងប្អូនមួយចំនួនអំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច? ========= សម្តេចក្រឡាហោម ស ខេង ៖ ខ្ញុំបានសន្យាថានឹងបន្តពិភាក្សាជាមួយបងប្អូនជនរួមជាតិអំពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ចពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹង ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ អាស្រ័យហេតុនេះ ថ្ងៃនេះខ្ញុំឆ្លៀតពេលដើម្បីបកស្រាយនូវចម្ងល់របស់ បងប្អូនមួយចំនួនអំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច? ពាក្យថា “ វិមជ្ឈការ ” ត្រូវបានគេឱ្យនិយមន័យជាទូទៅថា គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និង ធនធានពីរដ្ឋបាលថ្នាក់កណ្ដាលទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាង ត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ ។ ដោយឡែកពាក្យថា “ វិសហមជ្ឈការ “ សំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ […]
គិតត្រឹមថ្ងៃទី1 ខែតុលា ឆ្នាំ2021នេះកំណើនអត្រានៃការចាក់វ៉ាក់សាំង covid 19 នៅកម្ពុជាមាន 99,09% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,56% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 91,25% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
គិតត្រឹមថ្ងៃទី1 ខែតុលា ឆ្នាំ2021នេះកំណើនអត្រានៃការចាក់វ៉ាក់សាំង covid 19 នៅកម្ពុជាមាន 99,09% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,56% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 91,25% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
សម្រាប់ថ្ងៃទី 1 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
សម្រាប់ថ្ងៃទី 1 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ ការអនុវត្តវិធានការច្បាប់មានចំនួន 10 ករណី ៖ 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 10នាក់ (បញ្ជូនទៅតុលាការ) 1នាក់។ 2. ឃាត់យានយន្ត (គ្មាន)។ 3. ពិន័យជាប្រាក់ ចំនួន 36,000,000រៀល
គិតត្រឹមយប់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021នេះ សរុបការចាក់វ៉ាក់សាំងកូវីដ19 មានចំនួន13,370,838មាន ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ19 ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសរួមមាន
គិតត្រឹមយប់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021នេះ សរុបការចាក់វ៉ាក់សាំងកូវីដ19 មានចំនួន13,370,838មាន ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ19 ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសរួមមាន 1. ចាប់ពីអាយុ18ឆ្នាំឡើង 9,905,666នាក់ 2. ចាប់ពីអាយុ12ដល់18ឆ្នាំ 1,760,118នាក់ 3. ចាប់ពីអាយុ6ដល់12ឆ្នាំ 1,705,054នាក់