ឯកឧត្តម គង់ សោភ័ណ បានផ្តល់អំណោយដល់បងប្អូនដែរប្រកបរបរ រត់ម៉ូតូកង់3 និងរត់ម៉ូតូឌុប ហើយជួបសំណេះសំណាលក្នុងឱកាសបុណ្យភ្ជំបិណ្ឌ។ ឯកឧត្តមមានប្រសាសន៍ សំណេះសំណាល សាកសួរសុខទុក្ខ ជាមួយបងប្អូនប្រកបរបររត់ម៉ូតូកង់បី និងរត់ម៉ូតូឌុល ចំនួន 245នាក់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី4 ខែតុលា ឆ្នាំ2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជម្រាបថា ការជួបសំណេះសំណាលនេះ គឺបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូកង់បី ដែលកំពុងតែមមាញឹកក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ ក្នុងបរិបទជំងឺកូវីដ19 និងចង់ផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ សំដៅជួយដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រួលដល់បងប្អូនដែលប្រកបមុខនេះ ឲ្យកាន់តែមានភាពងាយស្រួល និងមានជីវភាពធូរធារ។ ឯកឧត្តមអភិបាល បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ។ ឯកឧត្តមបានបញ្ជាក់ជូនដល់បងប្អូនអ្នករត់ម៉ូតូកង់3 និងម៉ូតូឌុបទាំងអស់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ ហ៊ុន […]
Month: October 2021
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting )។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting )។ នៅព្រឹកថ្ងៃទី 4 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម ឃួង ស្រេងបានបន្ត អនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាលេខ 07 សរ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ19 សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 និងការអនុវត្តវិធានការច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងការចូលរួមគោរពតាមវិធានការសុខាភិបាល និងអនុវត្ត (3ការពារ 3កុំ) ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី អភិបាលខណ្ឌទាំង14 លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕
ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្វាគមន៍គម្រោងរបស់ទូរទស្សន៏កីឡាកម្ពុជា Cambodia Sports TV CSTV សាធារណរដ្ឋកូរ៉េ ចង់ធ្វើកិច្ចសហការជាមួយទូរទស្សន៍ជាតិកម្ពុជា ក្នុងកិច្ចការងារផ្សព្វផ្សាយ កម្មវិធីនៃការប្រកួតកីឡាអន្តរជាតិ នៅកម្ពុជា។
ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្វាគមន៍គម្រោងរបស់ទូរទស្សន៏កីឡាកម្ពុជា Cambodia Sports TV CSTV សាធារណរដ្ឋកូរ៉េ ចង់ធ្វើកិច្ចសហការជាមួយទូរទស្សន៍ជាតិកម្ពុជា ក្នុងកិច្ចការងារផ្សព្វផ្សាយ កម្មវិធីនៃការប្រកួតកីឡាអន្តរជាតិ នៅកម្ពុជា។ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី4 ខែតុលា ឆ្នាំ2021 លោក Park Sang Dung ប្រធានក្រុមប្រឹក្សាភិបាលទូរទស្សន៏កីឡាកម្ពុជា Cambodia Sports TV ហៅកាត់ CSTV សាធារណរដ្ឋកូរ៉េ បានជម្រាបជូនពីកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុនលោក នៅកម្ពុជាមានច្រើន ក្នុងនោះក៏មានខាងផ្នែកប្រពន្ធ័ផ្សព្វផ្សាយនេះផងដែរ ហើយអ្វីដែលសំខាន់គឺចង់ធ្វើកិច្ចសហប្រតិបត្តិការរវាងទូរទស្សន៏ CSTV កូរ៉េ ជាមួយទូរទស្សន៏ជាតិកម្ពុជា ដោយប្រើប្រាស់សំភារៈ និងធនធានមនុស្សជាមួយគ្នា។ សម្រាប់កិច្ចសហការគ្នានេះ ក្រុមហ៊ុនរបស់លោក Park Sang Dung មានបំណងនាំចូលសំភារះបរិក្ខា បច្ចេកទេស ផ្សាយទំនេីបៗជាច្រើនមកកម្ពុជា នៅក្នុងឆ្នាំ 2022 ឬឆ្នាំ2023 ដោយរួមគ្នាប្រើប្រាស់ទាំងអស់គ្នាទាំង CSTV […]
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី3 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជាមាន 99,12% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,64% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 93,08% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី3 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជាមាន 99,12% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,64% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 93,08% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
សម្រាប់ថ្ងៃទី 3 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
សម្រាប់ថ្ងៃទី 3 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ ការអនុវត្តវិធានការច្បាប់មានចំនួន 10 ករណី 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 20នាក់ ។ 2. ឃាត់យានយន្ត (រថយន្ត 2គ្រឿង និងម៉ូតូ 8គ្រឿង)។ 3. ពិន័យជាប្រាក់ ចំនួន 22,300,000រៀល។
គិតត្រឹមថ្ងៃទី2 ខែតុលា ឆ្នាំ2021នេះ កំណើតអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជាមាន 99,11% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,61% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 92,32% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
គិតត្រឹមថ្ងៃទី2 ខែតុលា ឆ្នាំ2021នេះ កំណើតអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជាមាន 99,11% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,61% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 92,32% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។