ព្រឹកថ្ងៃទី12 ខែតុលា ឆ្នាំ2021នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ បើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រឆ្នាំ 2020. 2025 របស់ទីភ្នាក់ងាបញ្ជាក់ចំណាយសេវាសុខាភិបាលតាមប្រព័ន្ធ online( Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ គោលបំណងនៃសិក្ខាសាលានេះ ផ្ដោតលើកគោលដៅយុទ្ឌសាស្រ្តចំនួន 3គោលដៅទី1 គឺធានាអោយទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ( ទ.ប.ច.ស ) មានសមត្ថភាពគ្រប់គ្រាន់ និងនិរន្តភាពក្នុងការបំពេញតួនាទី និងភារកិច្ច គោលដៅទី2 គឺ ធានាអោយមានប្រសិទ្ធភាព ឯករាជ្យភាព និងនិរន្តភាពផ្នែកហិរញ្ញវត្ថុ និងគោលដៅទី3 គឺធានាអោយមានកម្លាំងពលកម្មបំពេញការងារ និងនិរន្តភាព ។ សូមបញ្ជាក់ថា ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាខាភិបាល មានបេសកកម្ម ពិនិត្យតាមដាន ផ្ទៀងផ្ទាត់ និងបញ្ជាក់ទៅលើសំណើសុំទូទាត់ថវិការបស់មូលដ្ឋានសុខាភិបាល តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) សម្រាប់កម្មវិធីមូលនិធិសមធម៌ សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល ព្រមទាំងចូលរួមអភិវឌ្ឍបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធក្នុងរយៈពេលមធ្យមត្រឹមឆ្នាំ2023។ បន្ទាប់ពីឆ្នាំ2024ទៅ ទីភ្នាក់ងារបញ្ជាក់ចំណាយ សេវាសុខាភិបាល មានចក្ខុវិស័យពង្រីកវិសាលភាពតួនាទីរបស់ខ្លួនក្នុងការផ្តល់សេវាឯកទេស (ពិនិត្យតាមដាន ផ្ទៀងផ្ទាត់ […]
Month: October 2021
សម្រាប់ថ្ងៃទី 11 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
សម្រាប់ថ្ងៃទី 11 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ ការអនុវត្តវិធានការច្បាប់មានចំនួន 12 ករណី 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 40នាក់ (បញ្ជូនទៅតុលាការ) 1នាក់។ 2. ឃាត់យានយន្ត (គ្មាន)។ 3. ពិន័យជាប្រាក់ ចំនួន51,800,000រៀល។
គិតត្រឹមថ្ងៃទី11 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,24% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,90% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 95,84% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
គិតត្រឹមថ្ងៃទី11 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,24% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,90% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 95,84% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
ថ្ងៃចន្ទទី 11 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទទួលបន្ទុ3 ខេត្ត និងឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង សម្រាប់ក្រុមការងារ និងសប្បុរសជនដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន ដេីម្បីចូលរួមជួយសម្របសម្រួល ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ19 ជូនប្រជាពលរដ្ឋក្នុងស្រុក។
ថ្ងៃចន្ទទី 11 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទទួលបន្ទុ3 ខេត្ត និងឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង សម្រាប់ក្រុមការងារ និងសប្បុរសជនដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន ដេីម្បីចូលរួមជួយសម្របសម្រួល ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ19 ជូនប្រជាពលរដ្ឋក្នុងស្រុក។ កម្មវិធីធ្វេីឡេីងនៅស្នាក់ការ ស.ស.យ.ក. ខេត្តតាមប្រព័ន្ធ Zoom ដែលមានសមាជិក សមាជិកា ចូលរួមជាង 900 នាក់ ក្រោមអធិបតីភាពឯកឧត្តម ស សុខា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តែងការកោតសរសើរចំពោះប្រព័ន្ធផ្សព្វផ្សាយជាតិដែលបានប្រឹងប្រែងផលិតកម្មវិធី និងផ្សាយព័ត៌មាន ថ្មីៗទាន់ហេតុការណ៍ ជូនដល់សាធារណជនបានជ្រាបក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តែងការកោតសរសើរចំពោះប្រព័ន្ធផ្សព្វផ្សាយជាតិដែលបានប្រឹងប្រែងផលិតកម្មវិធី និងផ្សាយព័ត៌មាន ថ្មីៗទាន់ហេតុការណ៍ ជូនដល់សាធារណជនបានជ្រាបក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី11ខែតុលាឆ្នាំ2021ដែលមានការចូលរួមប្រជុំផ្ទាល់ និងតាមរយ:ប្រពន្ធ័ Zoom ជាលក្ខណៈHybrid ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វេីការវាយតំលៃខ្ពស់ចំពោះរាល់ភារកិច្ចការងារ ដែលបណ្តាអគ្គនាយកដ្ឋានទាំង 5ចំណុះអោយក្រសួងព័ត៌មាន សម្រេចអនុវត្តន៍បានក្នុងពេលកន្លងមកនេះ ជាពិសេស អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជាទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលបានប្រឹងប្រែងផលិតកម្មវិធីនិងផ្សាយព័ត៌មានថ្មីៗទាន់ហេតុការណ៍ ជូនដល់សាធារណជនបានជ្រាប ក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។ អ្វីដែលសំខាន់ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិបានផ្សាយនោះ គឺប្រសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលេីកពីប្រធានការណ៏នានាក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ19 ។ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំតាមបណ្តាអគ្គនាយកដ្ឋានទាំង5ចំណុះអោយក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញនីមួយៗ បានធ្វេីរបាយការណ៍4ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៍ក្នុងពេលមកនេះ ដោយបានផ្សាយពីទិដ្ឋភាពដេីរលេងកំសាន្តរបស់ប្រជាពលរដ្ឋនៅតាមតំបន់រម្មណីយដ្ឋានទេសចរណ៍នានា ពិសេសព្រឹត្តការណ៏របស់ជាតិសំខាន់ៗកេីតមានឡេីង ក្នុងនោះបានផ្សាយពីការឆ្លេីយបំភ្លឺរបស់ព្រះរាជាណាចក្រកម្ពុជា ទៅនឹងសារព័ត៌មាន […]
នៅរសៀលថ្ងៃ ទី 11 ខែតុលា ឆ្នាំ2021នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ18ឆ្នាំឡើងនៅក្នុងខេត្តកំពង់ស្ពឺ។
នៅរសៀលថ្ងៃ ទី 11 ខែតុលា ឆ្នាំ2021នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ18ឆ្នាំឡើងនៅក្នុងខេត្តកំពង់ស្ពឺ។
នៅព្រឹកថ្ងៃទី 11 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានថា មានប្អូនប្រុសម្នាក់ដែលតែត្រូវបានពស់ចឹកមានទីលំនៅ ស្ថិតក្នុងភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវពស់ចឹក និងមានដុំសាច់ដុះក្នុងពោះ ដោយត្រូវការវះកាត់បន្ទាន់ តែមិនមានថវិកាព្យាបាលនោះ។
នៅព្រឹកថ្ងៃទី 11 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានថា មានប្អូនប្រុសម្នាក់ដែលតែត្រូវបានពស់ចឹកមានទីលំនៅ ស្ថិតក្នុងភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវពស់ចឹក និងមានដុំសាច់ដុះក្នុងពោះ ដោយត្រូវការវះកាត់បន្ទាន់ តែមិនមានថវិកាព្យាបាលនោះ។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់លោកអភិបាលស្រុកព្រៃនប់ ឱ្យចាត់ក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែង និងសម្របសម្រួលដឹកប្អូនប្រុសជាអ្នកជំងឺមកធ្វើការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយរាល់សោហ៊ុយ និងការចំណាយថ្លៃព្យាបាល គឺឯកឧត្តមអភិបាលខេត្តទទួលរ៉ាប់រង។
នៅព្រឹកថ្ងៃទី 11 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម គង់សោភ័ណ្ឌ បើកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលប្រចាំខែកញ្ញា តាមប្រព័ន្ធអនឡាញ ( ZoomMeeting)។
នៅព្រឹកថ្ងៃទី 11 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម គង់សោភ័ណ្ឌ បើកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលប្រចាំខែកញ្ញា តាមប្រព័ន្ធអនឡាញ ( ZoomMeeting)។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកញ្ញា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង11។ របៀបវារៈក្នុងកិច្ចប្រជុំ 1. ពិនិត្យនិងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ2021 ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ 2. ពិនិត្យនិងពិភាក្សាសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែតុលា ឆ្នាំ2021។ 3. ពិនិត្យនិងពិភាក្សា សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារ កិច្ចការពារកុមារ។ 4. ពិនិត្យនិងពិភាក្សា សេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីអនុម័ត និងមន្ត្រីពិនិត្យបញ្ជាក់ នៃគម្រោងកិច្ចការពារកុមារ។ 5. ពិនិត្យនិងផ្តល់យោបល់លើពិន្ទុសូចនាករ ការប្រកួតពានរង្វាន់សេវាសង្គមរបស់រដ្ឋបាលខេត្តឆ្នាំ2021។ 6. ផ្សព្វផ្សាយ ។ សេចក្តីសម្រេចស្តីពីបង្កើតលេខាធិការដ្ឋានសន្តិសុខបោះឆ្នោត នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត […]